កម្មវិធី Technovation Cambodia ផ្លាស់ប្តូរផ្នត់គំនិតក្មេងស្រីឱ្យស្រឡាញ់បច្ចេកវិទ្យា និងសហគ្រិនភាព

ភ្នំពេញ ជាអភិវឌ្ឍន៍កម្មវិធីសរសេរកូដ និងសហគ្រិនភាព Technovation Cambodia (តិចណូវេសិនកម្ពុជា) តាមរយៈការ ការប្រកួតប្រជែងដោយផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវតីក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច ស្ថិតក្រោមកម្មវិធីបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍ ។

កម្មវិធី Technovation (តិចណូវេសិន) គឺជាកម្មវិធីភាពជាសហគ្រិនទាក់ទងនឹងបច្ចេកវិទ្យាធំជាងគេនៅក្នុងពិភពលោកសម្រាប់កុមារីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បាននាំយកកម្មវិធីនេះមកអនុវត្តនៅកម្ពុជា តាមរយៈគម្រោង Development Innovations ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, និងកម្មវិធី Tech For Kids Academy ។ កម្មវិធីតិចណូវេសិន បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤ ព្រមទាំងបានបណ្តុះបណ្តាលថ្នាលយុវតីវ័យក្មេងផ្នែកបច្ចេកវិទ្យាកម្ពុជាបានចំនួន ២២០០នាក់ (គិតត្រឹមដើមឆ្នាំ២០២៣) ។

២០២៣ កម្មវិធីសិក្សាតិចណូវេសិនកម្ពុជា មានយុវតីសិក្សាចំនួន ៣០០នាក់ ព្រមទាំងមានគ្រូបង្វឹកចំនួន ៤០នាក់ ។ ជុំវិញការដាក់ឱ្យដំណើរការកម្មវិធីសិក្សាតិចណូវេសិនកម្ពុជានាពិធីបើកកម្មវិធីតិចណូវេសិន២០២៣ ( Technovation 2023) នៅព្រឹកថ្ងៃទី0៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ គាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីសិក្សាបច្ចេកវិទ្យាសម្រាប់ក្មេងស្រីកម្ពុជា ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាកំពុងធ្វើឱ្យពិភពលោកអភិវឌ្ឍន៍ជឿនលឿនយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ។

វិស័យបច្ចេកវិទ្យាបានជ្រៀតចូលទៅគ្រប់វិស័យទាំងអស់ រាប់ទាំងរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្ស ។ ទន្ទឹមគ្នានេះ ទោះបីបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ ក៏វិសមភាព ឬភាពមិនស្មើរគ្នារវាងបុរសនិងស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យានៅតែមានគម្លាតឆ្ងាយពីគ្នានៅឡើយ ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា ៖ “នៅលើពិភពលោកគិតត្រឹមឆ្នាំ២០២២ ស្រ្តីដែលមានការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា មានតែ
២៦.៧% ប៉ុណ្ណោះ ។
បើយើងមើលចំនួនសិស្សស្រីដែលបានបន្តការសិក្សានៅក្នុងផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ គឺនៅមានចំនួនតិចតួចនៅឡើយ ប្រៀបធៀបទៅនឹងចំនួនសិស្សប្រុស”។

ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្តទៀតថា តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៥ - ២០១៦ នៅកម្ពុជាមាននិស្សិតស្រីដែលចូលរៀនខាងជំនាញវិទ្យាសាស្រ្តកុំព្យូទ័រមានត្រឹមតែ ១១%ប៉ុណ្ណោះ ។

មកដល់ឆ្នាំសិក្សា២០១៩ - ២០២០ ចំនួននិស្សិតស្រីកើនឡើងទ្វេដង ២៤% ។ បច្ចុប្បន្នគ្រប់វិស័យទាំងអស់ត្រូវការវត្តមានស្ត្រីចូលរួមបង្កើតដំណោះស្រាយនានាប្រកបដោយបរិយាប័ន្ន ។ ចំណែកលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីតិចណូវេសិន មានគោលបំណងជំរុញសិស្សនារីឱ្យចាប់អារម្មណ៍ និងសិក្សាផ្នែកវិទ្យាសាស្ត្រ STEM ដើម្បីបង្កើនអត្រាអ្នកចូលរួមជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែច្រើន ។

លោកជំទាវ សឿ សុជាតា បានបន្ថែមទៀតថា ៖ កម្មវិធីតិចណូវេសិន កម្ពុជា គឺជាកម្មវិធីមួយដែលមានសក្ដានុពល ហើយបាននិងដើរតួនាទីជាកម្លាំងចលករមួយយ៉ាងសំខាន់ដែលចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ជាពិសេសទៅទៀតនោះ គឺការគាំទ្រ និងលើកទឹកចិត្តក្មួយៗ កុមារី ឬយុវនារីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព ចាប់ផ្តើមពីកម្រិតបឋមសិក្សា” ។ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកកម្មវិធីតិចណូវេសិន កម្ពុជា កំពុងចូលរួមបណ្ដុះគំនិតឱ្យក្មេងស្រីបានយល់ដឹង បង្កើនទំនុកចិត្ត និងសេចក្ដីក្លាហានក្នុងការជ្រើសរើសយកវិស័យបច្ចេកវិទ្យាជាជំនាញសម្រាប់បន្តការសិក្សានាពេលអនាគត និងជាពិសេសបង្កើនចំនួនអ្នកជំនាញជាស្ត្រីឱ្យកាន់មានច្រើនក្នុងចាប់យកអាជីពវិជ្ជាជីវៈលើវិស័យបច្ចេកវិទ្យា ។

ជាក់ស្តែងយុវតី ម៉ារ៉ានីត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនពាមជីកង ខេត្តកំពង់ចាម ដែលបានចូលរួមកម្មវិធីតិចណូវេសិន ឆ្នាំ២០២២ បាននិយាយថា កម្មវិធីតិចណូវេសិនបានជួយពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា ព្រមទាំងផ្តល់បទពិសោធន៍ថ្មីៗ តាមរយៈការស្រាវជ្រាវ ការរៀបចំផែនការអាជីវកម្ម ការពង្រឹងចំណេះដឹងភាសាអង់គ្លេស ការបង្កើតចំណេះដឹងកម្មវិធី (App) ដើម្បីរួមចំណែកដោះស្រាយបញ្ហារបស់មនុស្សនៅក្នុងសង្គម ។ យុវតី ម៉ារ៉ានីត បានបញ្ជាក់បន្ថែមថា ៖ ពីមុនខ្ញុំមិនយល់ច្រើនពីបច្ចេកវិទ្យានោះទេ ប៉ុន្តែបន្ទាប់ពីចូលរួមកម្មវិធីតិចណូវេសិននេះហើយ គឺខ្ញុំអាចយល់ដឹងពីបច្ចេកវិទ្យាបានកាន់តែច្បាស់ មានចំណេះដឹងប្រើប្រាស់កុំព្យូទ័រ និងចេះស្រាវជ្រាវបានច្រើនជាងមុន”។

បន្ទាប់ពីចូលរួមជាមួយ កម្មវិធីតិចណូវេសិន យុវតី ម៉ារ៉ានីត បានប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា ចូលរួមបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលមានឈ្មោះថា First Person Narration – Active Health Learning ដោយទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងអន្តរជាតិ e-ICON លើកទី១២ ក្នុងឆ្នាំ២០២២ ។

ជាមួយគ្នានេះ យុវតី សាវុន វឌ្ឍនា ជានិស្សិតឆ្នាំទី១ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា នៅពេលបានឮពីបច្ចេកវិទ្យាកញ្ញាក៏ចាប់ផ្ដើមចូលចិត្ត និងគិតថាមនុស្សគ្រប់រូបគួរតែយល់ដឹងពីបច្ចេកវិទ្យា ជាពិសេសសម្រាប់ស្រ្តី ឬក្មេងស្រី ។ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា នៅពេលបានឮពីបច្ចេកវិទ្យាកញ្ញាក៏ចាប់ផ្ដើមចូលចិត្ត និងគិតថាមនុស្សគ្រប់រូបគួរតែយល់ដឹងពីបច្ចេកវិទ្យា ជាពិសេសសម្រាប់ស្រ្តី ឬក្មេងស្រី ។

សម្រាប់យុវតី សាវុន វឌ្ឍនា ៖ “ខ្ញុំចង់ស្វែករកខ្លួនឯង និងយល់ឱ្យកាន់តែច្បាស់អំពីវិស័យបច្ចេកវិទ្យា និងចូលចិត្តសាកល្បងធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើ ទើបសម្រេចចិត្តចូលរួមកម្មវិធីតិចណូវេសិននេះ ! ខ្ញុំជឿជាក់នឹងចាប់អារម្មណ៍លើគម្រោងបច្ចេកវិទ្យា និងភាពជាសហគ្រិនដែលប្រើប្រាស់បច្ចេកវិទ្យា” ។

កុមារីកម្ពុជា បានបង្ហាញគំនិតច្នៃប្រតិដ្ឋជាច្រើនលើការស្រាវជ្រាវគម្រោងរបស់ពួកគេ ព្រមទាំងយកគំនិតអាជីវកម្មទាំងនោះទៅបង្ហាញលើឆាកអន្តរជាតិ ។ កម្មវិធីតិចណូវេសិនកម្ពុជា កំពុងផ្តល់ក្តីសង្ឃឹមយ៉ាងជឿជាក់ដល់យុវតីកម្ពុជា ។ តាមរយៈកម្មវិធី Technovation Girls ដែលជាកម្មវិធីកម្រិតអន្តរជាតិ បានបង្ហាញថា កុមារីដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលមានទំនុកចិត្តកាន់តែខ្លាំងលើការសិក្សារបស់ពួកគេ ។

ក្មេងស្រីដែលបានឆ្លងកាត់ការសិក្សាកម្មវិធី Technovation Girls ចំនួន ៧៨% បានជ្រើសរើសការសិក្សាបន្តផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science), ៧០% មានគំនិតជាសហគ្រិនភាព និងក្លាយជាសហគ្រិន (Entrepreneurship), និង ៦៧% បានក្លាយជាអ្នកដឹកនាំពាណិជ្ជកម្ម (Business Leadership) ។ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា តែប្រកាសជ្រើសរើសសិស្សស្រីវ័យក្មេងដើម្បីចូលសិក្សាកម្មវិធីតិចណូវេសិនកម្ពុជា ។

តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា មុខវិជ្ជាសំខាន់ៗដែលក្មេងស្រីត្រូវសិក្សា រួមមាន មុខវិជ្ជាការប្រមូលផ្តុំគំនិត (Ideation), មុខវិជ្ជាសរសេរកូដ (Coding), មុខវិជ្ជាសហគ្រិនភាព (Entrepreneurship), មុខវិជ្ជាការប្រកួតគំនិត (Pitching), និងមុខវិជ្ជាបច្ចេកវិទ្យាឆ្លាតវៃ (Artificial Intelligence - AI) ជាដើម ។ បន្ថែមលើនេះ យុវតីដែលបានសិក្សា បានផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយាសិក្សាឱ្យស្រឡាញ់មុខវិជ្ជា STEM យ៉ាងខ្លាំងតាមរយៈ ការស្វែងយល់ឱ្យបានស៊ីជម្រៅលើបញ្ហាអ្វីមួយបានជាក់លាក់, ការពង្រឹងសមត្ថភាពធ្វើការងារក្រុម, ព្រមទាំងបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗក្នុងការបង្កើតបច្ចេកវិទ្យា ។

សូមជម្រាបថា សម្រាប់កម្មវិធីតិចណូវេសិនកម្ពុជា (Technovation Cambodia) ឆ្នាំ២០២៣ មានគោលដៅបីសំខាន់ៗ រួមមាន ជំរុញឱ្យយុវតីយល់ដឹងអំពីកម្មវិធីបច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយទាំងតាមបណ្តាលខេត្ត ក្រុងនានា, បន្តពង្រីកការផ្សព្វផ្សាយពីកម្មវិធីដើម្បីទទួលបានការចុះឈ្មោះចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាក្នុងរយៈពេល ១២សប្តាហ៍ពីបណ្តាលអនុវិទ្យាល័យ និងវិទ្យាល័យនានា, និង រៀបចំកម្មវិធីសិក្សារបស់ Technovation ជាភាសាខ្មែរបានទាំងស្រុង (Full curriculum decentralization in Khmer language) ទាំងមេរៀនបង្រៀន និងវីដេអូស្រាវជ្រាវ ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន