ទម្ងន់ទារក ធម្មតាគឺចាប់ពី 2,5 គីឡូឡើងទៅ បើទាបជាងនេះនឹងមានបញ្ហាកើតមកមិនគ្រប់គីឡូ:
ភ្នំពេញ៖ តាមព័ត៌មានផ្សាយដោយ មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញថា ជាទូទៅទារកមានទម្ងន់ធម្មតាចាប់ពី 2,5 គីឡូឡើងទៅ។ ប្រសិនបើទារកកើតមកមានទម្ងន់តិចជាង 2,5 គីឡូ មានន័យថា ទារកកើតមកមិនគ្រប់គីឡូ ហើយបើទម្ងន់តិចជាង 1,5 គីឡូស្ថិតនៅក្នុងកម្រិតគីឡូមិនគ្រប់ធ្ងន់ធ្ងរ ហើយរឹតតែធ្ងន់ធ្ងរខ្លាំងបំផុតបើទារកកើតមកទម្ងន់តិចជាងមួយគីឡូ។
មន្ទីរពេទ្យបានបញ្ជាក់ថា មូលហេតុដែលទារកកើតមិនគ្រប់គីឡូដោយសារកត្តាសំខាន់ៗបី រួមមានកត្តាម្តាយ កត្តាទារក និងកត្តាគភ៌។ កត្តាម្តាយ បណ្តាលមកពីម្តាយមានជំងឺក្រឡាភ្លើង ឡើងសំពាធឈាមរ៉ាំរ៉ៃ។ ចំណែកកត្តាទារក បណ្តាលមកពីទារកមានរោគតាំងពីក្នុងពោះម្តាយ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)។ ទន្ទឹមគ្នានេះ កត្តាគភ៌ បណ្តាលមកពីការពពោះកូនភ្លោះពីរឬច្រើន។
ទោះបីទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី ប្រសិនបើមានទំងន់មិនគ្រប់ ទារកអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើនមុនពេលសម្រាល និងក្រោយសម្រាល។ មុនពេលសម្រាល ទារកមានស្ថានភាពកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះម្តាយ ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ។ ក្នុងស្ថានភាពនេះទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះក្នុងករណីធ្ងន់ធ្ងរ។
ចំណែកគ្រោះថ្នាក់ក្រោយពេលសម្រាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើន រួមមាន វិបត្តិនៃការរំលាយអាហារ ដែលជាហេតុធ្វើឱ្យទារកកាន់តែខ្សោយ និងមិនងាយឡើងទម្ងន់។ ទារកចុះកម្តៅក្នុងខ្លួនខ្លាំង (hypothermia) ទារកចុះជាតិស្ករ (hypoglycemia) ទារកចុះជាតិកាល់ស្យូម (hypocalcemia) ព្រមទាំងងាយឡើងលឿង (jaundice)។
ដើម្បីដោះស្រាយបញ្ហានេះ សុខាភិបាលបានណែនាំថា ម្តាយគ្រប់រូបគួរទទួលទានអាហារបំប៉នឱ្យបានគ្រប់គ្រាន់ តាមដានសុខភាពផ្ទៃពោះឱ្យបានទៀងទាត់។ ស្របគ្នានេះ ម្តាយ ឬគ្រួសារត្រូវជ្រើសរើសមន្ទីរពេទ្យសម្រាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់ និងគោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារកក្នុងការបំបៅទឹកដោះ និងថែទាំទារក។អ្នកម្តាយដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើតាមដានសុខភាព និងសម្រាលនៅមន្ទីរពេទ្យដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។
ព័ត៌មានទៅផ្សេងទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកអប់រំ ក៏ដូចជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការកំហិតសម្រាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយកំណត់ត្រឹមម៉ាកសញ្ញា និងឡូហ្គោប៉ុណ្ណោះ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជន។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ប្រទេសអង់គ្លេស គ្រោងនឹងផ្តល់អ្នកជំនាញ ក៏ដូចជាកម្មវិធីអប់រំលំដាប់ពិភពលោក មកកម្ពុជា ដើម្បីលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រោមការសម្របសម្រួលពីក្រុមការងារនៃធនាគារពិភពលោក កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមការងារ ថ្នាលបឋម PLP EdTech នៃនាយកដ្ឋានបឋមសិក្សា និងក្រុមការងារ MoEYS EdTech នៃមហាវិទ្យាល័យអប់រំ…
ចំណេះជីវិត, ព្រឹត្តិការណ៍
ការប្រើប្រាស់ប្លាស្ទិកច្រើនបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស និងសត្វរស់នៅក្នុងធម្មជាតិ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…