អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ដែល​ចង់បន្តការ​សិក្សានៅប្រទេស​វៀតណាម, ក្នុង​ឆ្នាំសិក្សា ២០២៦-២០២៧នេះ សាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម នឹង​ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ។

យោងតាម​សេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ អាហារូបករណ៍នេះ​ត្រូវ​បានចែកចេញជាពីរ គឺអាហារូបករណ៍ពេញលេញ (១០០%) ចំនួន ២០កន្លែង និង អាហារូបករណ៍មិនពេញលេញ (៧៥%) ចំនួន ២០កន្លែង។

ជំនាញសំខាន់ៗនៅ Ton Duc Thang University រួមមាន ៖ ការគ្រប់គ្រងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ-ធនាគារ, គណនេយ្យអន្តរជាតិ, វិស្វកម្មស្វ័យប្រវត្តិកម្ម, វិស្វកម្មកម្មវិធី, វិទ្យាសាស្រ្តកុំព្យូទ័រ, វិស្វកម្មសំណង់ស៊ីវិល, វិទ្យាសាស្រ្តសង្គម និង​មនុស្សសាស្រ្ត, ជីវបច្ចេកវិទ្យា, វិស្វកម្មគីមី, គណិតវិទ្យាអនុវត្ត, ស្ថិតិ, ឱសថស្ថាន, គ្រប់គ្រងទីផ្សារ។ល។

ការសិក្សាជាទូទៅ​មានរយៈពេល៤ឆ្នាំ ហើយជំនាញឱសថស្ថាន មានរយៈពេល៥ឆ្នាំ។ សម្រាប់និស្សិតបរទេស នឹង​ត្រូវសិក្សា​ភាសាវៀតណាមបន្ថែមមួយឆ្នាំ។

ឯកសារដាក់ពាក្យសម្រាប់បេក្ខជនមកពីប្រទេសកម្ពុជា ៖ ពាក្យ​សុំចុះឈ្មោះចូលរៀន, សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ (បកប្រែជាភាសាវៀតណាម ឬអង់គ្លេស បន្ទាប់មក​ត្រូវមានការ​បញ្ជាក់ដោយ​ក្រសួងអប់រំ ស្ថានទូតវៀតណាម), ព្រឹត្តិបត្រពិន្ទុ មធ្យមសិក្សា (ចាំបាច់ត្រូវបកប្រែជាភាសាវៀតណាម ឬអង់គ្លេស បន្ទាប់​មក​ការបកប្រែ​ត្រូវ​តែមានការ​បញ្ជាក់ដោយ​ក្រសួងអប់រំ ស្ថានអគ្គកុងស៊ុលវៀតណាម ឬស្ថានទូតវៀតណាម), ប័ណ្ណពិនិត្យសុខភាព (ភាសាអង់គ្លេស ឬវៀតណាម), លិខិតឆ្លងដែន (ច្បាប់ចម្លង​ដែលមានការ​បញ្ជាក់)។ បេក្ខជនត្រូវផ្ញើច្បាប់ចម្លងឯកសារខាងលើនេះ ទៅកាន់អ៊ីមែល (ឯកសារ PDF) ៖ admission.undergraduate@tdtu.edu.vn ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌកំណត់ផ្សេងៗ នៃកម្មវិធីអាហារូបករណ៍ សូមបេក្ខជន​ទំនាក់ទំនងផ្ទាល់ជាមួយ Research and Training Institute (INCRETI) at Ton Duc Thang University តាមរយៈអ៊ីមែល dinhhoangbach@tdtu.edu.vn៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...