កញ្ញា ហុក សុវណ្ណវត្តី បង្កើតក្រណាត់អនាម័យស្រ្តី ដើម្បីសុខភាពស្ត្រីនិងបរិស្ថានគ្មានសំណល់ប្លាស្ទិក

       

ភ្នំពេញ ៖ កញ្ញា ហុក សុវណ្ណវត្តី អាយុ ២៦ឆ្នាំ ជាស្ថាបនិកនៃអាជីវកម្មហ្គេនឡេឌី ខេមបូឌា (Green Lady Cambodia) កំពុងផលិតក្រណាត់អនាម័យស្រ្តី (Washable Pad) សម្រាប់ស្រ្តីប្រើជំនួសសំឡីអនាម័យ។ សុវណ្ណវត្តី យល់ថា នេះជាគំនិតអាជីវកម្មថ្មីដើម្បីលើកកម្ពស់សុខុមាលភាពស្រ្តី ព្រមទាំងជួយដល់បរិស្ថានគ្មានប្លាស្ទីក។

កញ្ញា ហុក សុវណ្ណវត្តី បាននិយាយថា៖

“ក្រណាត់អនាម័យនេះកែច្នៃដូចជំនាន់មុនអីចឹង ! យើងដេរវាឱ្យស្អាត និងកែប្រែរូបរាងរបស់ឱ្យដូចសំឡីអនាម័យប្លាស្ទិក ក្រណាត់ទាំងនោះអាចបោកទឹកបាន អាចប្រើប្រាស់ម្ដងហើយម្តងទៀត និងជួយដល់បរិស្ថាន”

អាជីវកម្មហ្គេនឡេឌី ខេមបូឌា បានបង្កើតឡើងនៅឆ្នាំ២០១៧ ។ កញ្ញា ហុក សុវណ្ណវត្តី បានបញ្ជាក់ថា “ខ្ញុំចង់ឃើញស្ត្រីកម្ពុជាមានសុខភាពល្អ និងចូលរួមកាត់បន្ថយសំរាមកើតចេញពីសំឡីអនាម័យប្លាស្ទីក”។ បន្តិចម្តងៗ ក្រោយពីពន្យល់និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក សារព័ត៌មាន ស្ត្រីកម្ពុជាបានយ​ល់​ដឹងពីបញ្ហាអនាម័យពេលមានរដូវ ហើយងាកមកគាំទ្រនិងប្រើប្រាស់ក្រណាត់អនាម័យ។

កញ្ញា សុវណ្ណវត្តី បានឱ្យ AMS ដឹងបន្តថា៖

“ក្រណាត់អនាម័យសម្រាប់ប្រើពេលស្ត្រីមករដូវ ជាក្រណាត់អនាម័យដេរដោយដៃហើយអាចបោកទឹកសម្អាតនិងប្រើប្រាស់ឡើងវិញបានរហូតដល់បីឆ្នាំ។ គ្រាន់តែឮដូច្នេះ មនុស្សមួយចំនួនគិតថាវាគគ្រិច គួរឱ្យខ្ពើមរអើមខ្លាំង ប៉ុន្តែវាមិនអីចឹងទេ ! ដំបូងខ្ញុំគិតថាអ្នកប្រើប្រាស់ពិបាកទទួលយកបន្តិច តែនៅពេលអ្នកប្រើយល់ពីគុណសម្បត្តិរបស់វា នោះវាលែងជាបញ្ហាហើយ”

កញ្ញា ហុក សុវណ្ណវត្តី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ជាភាសាអង់គ្លេស​ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ កាលពីឆ្នាំ២០២០។ ឆ្នាំ២០១៦ សុវណ្ណវត្តី បានទៅសិក្សាផ្នែក Eco Village Design Gaia Ashram នៅប្រទេសថៃ រយៈពេលប្រាំសប្តាហ៍ និងបានរៀនពីរបៀបដេរក្រណាត់ធ្វើជាសំឡីអនាម័យប្រើដោយខ្លួនឯង ហើយគំនិតបង្កើតអាជីវកម្មផលិតក្រណាត់អនាម័យស្ត្រីចាប់តាំងពីពេលនោះមក។

“ខ្ញុំយល់ថាផលិតផលសម្រាប់ស្រ្តីមួយនេះ នឹងចូលរួមជួយក្មេងស្រីនិងស្រ្តីជាច្រើននៅក្នុងសង្គមយើង ព្រមទាំងជំរុញឱ្យយុវតីយល់ដឹងបញ្ហាសុខភាព ស្ត្រីក្លា​ហ៊ា​ន​​ចែករំលែកនិងទទួលយកបទពិសោធន៍ថ្មីៗស្តីពីការលើកកម្ពស់អនាម័យពេលមានរដូវ”

ទន្ទឹមគ្នានេះ តាមរយៈកិច្ចសហការណ៍ជាមួយក្រសួងកិច្ចការនារី និងក្រសួងអប់រំ អប់រំ យុវជន និងកីឡា កន្លងទៅយុវតី សុវណ្ណវត្តី បានទៅបង្រៀនក្មេងស្រីៗនៅតាមបណ្តាខេត្តផ្សេងៗពីបញ្ហាអនាម័យពេលមានរដូវ ជំរុញឱ្យស្ត្រីហ៊ាននិយាយអំពីវដ្ត​រដូវរបស់ខ្លួន និងជជែកពីបញ្ហាសុខភាពស្រ្តី។

“ខ្ញុំធ្វើបែបនេះអាចជួយដល់ខ្លួនឯងផង ជួយអ្នកដទៃផង ជាពិសេសយុវតីនៅក្នុងប្រទេសកម្ពុជាគួរយល់ដឹងអំពីសុខភាពសុខភាពផ្ទាល់ខ្លួនឱ្យបានទូលំទូលាយ និងហ៊ាននិយាយពីបញ្ហាអនាម័យពេលមានរដូវដើម្បីសុខភាព ដើម្បីស្នាមញញឹមរបស់ស្ត្រីខ្លួនឯង” នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ហុក សុវណ្ណវត្តី ស្ថា​បនិ​ក​នៃអាជីវកម្មហ្គេនឡេឌី ខេមបូឌា៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ក្រោម​ប្រធានបទ​ «​រួមគ្នា​ឆ្លើយតប​គ្រឿងញៀន​ក្នុង​បរិបទ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​» ​នា​ព្រឹក​ថ្ងៃទី​២៥​ ​ខែមិថុនា ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ​ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិ «ក្មេងស្រីដឹកនាំ» ឆ្នាំ២០២៦-២០៣០ ដើម្បីបណ្តុះអ្នកដឹកនាំស្រ្តីជំនាន់ក្រោយ

កម្ពុជាបានបោះជំហានថ្មីមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដោយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងបណ្តុះក្មេងស្រីឱ្យក្លាយជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ​សង្គម​ ​៖ ​អ្នកបង្កើត​មាតិកា ​គួរ​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​

ស្រប​ពេល​មាន​ការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​ជុំវិញ​ការ​ចែករំលែក​មាតិកា​មិន​សម​ហេតុផល​ពីសំណាក់​អ្នកផលិត​មាតិកា ​(​Content​ ​Creator​) ​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​ ​អ្នកជំនាញ​កិច្ចការ​សង្គម ​បាន​ដាស់តឿន​ដល់អ្នក…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការងារ​ ​៣០​ ​ប្រភេទ​នៅ​អាមេរិក​ ​មិន​ទាមទារ​បរិញ្ញាបត្រ ​តែ​មាន​ឱកាស​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​រហូត​ជិត​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​ការ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​៤​ ​ឆ្នាំ​ មិន​មែន​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ទទួលបាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ឡើយ​ ​ខណៈ​ទិន្នន័យ​ថ្មី​បង្ហាញ​ថា​ ​មាន​ការងារ​រហូតដល់​ ​៣០​ ​ប្រភេទ​ ​ដែល​អាច​រក​ចំណូល​បាន​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ
ព្រឹត្តិការណ៍, អប់រំកុមារតូច

ស្វែងយល់​ពី​មូលហេតុ​ទាំង ​៦​ ​នៃ​ការ​មិន​ស្តាប់​បង្គាប់​របស់​កុមារ​ និង​វិធីសាស្ត្រ​ដោះស្រាយ​វិជ្ជមាន​

ឪពុកម្តាយភាគច្រើនតែងតែប្រាថ្នាចង់បានកូនដែល «ស្តាប់បង្គាប់» និង «ដឹងក្តី»។ នៅពេលដែលកូនៗចាប់ផ្តើមមានអាកប្បកិរិយាឌឺដឹង រឹងរូស ឬមិនស្តាប់បង្គាប់ ជាទម្លាប់ ឪពុកម្តាយជារឿយៗតែងតែប្រើប្រាស់វិធានការក្តៅ ដូចជាការស្តីបន្ទោសខ្លាំងៗ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ករណីក្លែងបន្លំសញ្ញាបត្រ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងចាត់វិធានការតាម​នីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់

តាមរយៈសេចក្តីប្រកាស​ព័ត៌មាននៅរសៀលថ្ងៃពុធ (២៤ មិថុនា) នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកាសថា ពាក់ព័ន្ធនឹងការ​បដិសេធ​មិន​ទទួលស្គាល់​សញ្ញាបត្រ​របស់​ឈ្មោះ ណន សីហា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

AI មិនមែនធ្វើឱ្យសិស្សខ្ជិលទេ បើចេះប្រើត្រឹមត្រូវ ៖ អ្នកជំនាញជំរុញឱ្យកម្ពុជាប្រើ AI ដើម្បីលើកកម្ពស់ការអប់រំ

ខណៈបញ្ញាសិប្បនិម្មិត (Artificial intelligence-AI) កំពុងក្លាយជាផ្នែកសំខាន់នៃជីវិត និងការងារនៅទូទាំងពិភពលោក អ្នកជំនាញកម្ពុជា បានអះអាងថា AI មិនមែនជាហានិភ័យសម្រាប់ការអប់រំនោះទេ ប៉ុន្តែអាចក្លាយជាឧបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំរុញសិស្សានុសិស្សប្រឹងប្រែងរៀន​ឱ្យ​អស់ពីលទ្ធភាព សម្រាប់​ការ​ប្រឡង​បាក់ឌុប​នាពេលខាងមុខ

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញ​ដល់​សិស្សានុសិស្ស​ដែល​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះទាំងអស់ សូម​បន្ត​ខិតខំប្រឹងប្រែង​រៀនសូត្រ​ឱ្យ​អស់ពីលទ្ធភាព..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

UNFPA​ ​និង​ ​NCDM​ ​រួមគ្នា​ពង្រឹង​ការ​ការពារ​ស្ត្រី​ ​និង​ក្មេង​ស្រី​ពី​អំពើ​ហិង្សា​ក្នុង​គ្រា​មាន​អាសន្ន​

​«​គ្មាន​ស្ត្រី​ ​ឬ​ក្មេងស្រី​ណា​ម្នាក់​គួរ​ត្រូវ​រស់​នៅក្នុង​ភាព​ភ័យខ្លាច​ពី​អំពើហិង្សា ​ខណៈពេល​កំពុង​ស្វែងរក​ទី​ជ្រកកោន​ពី​វិបត្តិ ​ឬ​គ្រោះ​មហន្តរាយ​នោះ​ឡើយ​»​។ ​ដោយ​ឈរ​លើ​គោលការណ៍​នេះ​ មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន​ ​(​UNFPA​) ​និង…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon