គណិតវិទ្យាមិនមែនជាមុខវិជ្ជា​លំបាក ប៉ុន្តែទាមទារពេលវេលាអនុវត្តឱ្យបានច្រើន

ភ្នំពេញ៖ កន្លងទៅសិស្សានុសិស្សមួយចំនួនតែងយល់ថា មុខវិជ្ជាគណិតវិទ្យាលំបាកនិងស្មុគស្មាញក្នុងការសិក្សា។ ការយល់ឃើញនេះក្លាយជាចំណុចរារែកចិត្តក្នុងការជ្រើសរើសមុខវិជ្ជាគណិតវិទ្យាដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ សម្រាប់និស្សិតដែលបានបន្តការសិក្សាមុខវិជ្ជានេះនៅសាកលវិទ្យាល័យ យល់ថា គណិតវិទ្យាមិនមែនជាមុខវិជ្ជាលំបាករៀននោះទេ ប៉ុន្តែទាម​ទារ​ពេលវេលា​អនុវត្ត​លំហាត់ឱ្យបានច្រើន។

កញ្ញា ពេញ ស្រីណាក់ និស្សិតកំពុងសិក្សាមុខវិជ្ជាគណិតវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖

“ចំណង់ចំណូលចិត្តធ្វើលំហាត់គណិតវិទ្យាបានច្រើ​​នតាំងពីរៀននៅថ្នាក់វិទ្យាល័យ ជំរុញចិត្តកញ្ញាឱ្យចាប់យកមុខវិជ្ជាគណិតវិទ្យាសិក្សាបន្តថ្នាក់បរិញ្ញាបត្រ។ មេរៀនសំខាន់ៗក្នុងគណិតវិទ្យាមានលក្ខណៈវិទ្យាសាស្ត្រ សមហេតុផល និងប្រើប្រា​ស់បា​ន​ទូលំទូលាយក្នុងជី​វភា​ពប្រចាំថ្ងៃ។ រៀនគណិតវិទ្យាសំខាន់ហាត់រៀនធ្វើលំហាត់ឱ្យបានច្រើន ធ្វើលំហាត់ជួយឱ្យការគិតស្ទាត់ជំនាញ គិតរហ័ស ចងចាំរូបមន្តបានច្រើន ព្រមទាំងមានភាពវ័យឆ្លាតក្នុង​ការ​គណនា​លេខ”

កញ្ញា ពេញ ស្រីណាក់

ចំណែក កញ្ញា ចក់ ស៊ិនី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បាននិយាយថា៖

“មុខវិជ្ជាគណិតវិទ្យាពាក់ព័ន្ធគ្រប់វិស័យទាំងអស់នៅក្នុងសង្គម រាប់ទាំងការគណនាចំណូលចំណាយផ្ទាល់ខ្លួននិងនៅតាមស្ថាប័នការងារ ហើយងាយស្រួលរៀនជាងមុខវិជ្ជាផ្សេងៗ។ គណិតវិទ្យាជាមុខវិជ្ជាវិទ្យាសាស្រ្ត ហើយជាមុខវិជ្ជាមូលដ្ឋាននៃការសិក្សាមុខវិជ្ជាដទៃ។ ខ្ញុំស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ហើយចង់ធ្វើជាគ្រូបង្រៀនពេលរៀនចប់ ព្រោះមុខវិជ្ជាគណិតជួយសិស្សឱ្យមានចំណេះដឹងទូលាយក្នុងការគណនាលេខ ហើយខ្ញុំជឿថានៅពេលដែលសិស្សស្រឡាញ់នោះនឹងឱ្យតម្លៃមុខវិជ្ជាគណិតវិទ្យាមិនខាន”

កញ្ញា ចក់ ស៊ិនី

សម្រេចចិត្តរៀនបន្តថ្នាក់មហាវិទ្យាល័យជារឿងសំខាន់ព្រោះវាជាការចាប់ផ្ដើមក្ដីស្រមៃដែលយើងបានរំពឹងទុកបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ។ គណិតវិទ្យាជាមុខវិជ្ជាដែលមិនអាចខ្វះបាន និងត្រូវការប្រើចាំបាច់គ្រប់វ័យ គ្រប់ការងារ និងការប្រាស្រ័យទាក់ទង។

និយាយក្នុងនាមអតីតនិស្សិតសិក្សាមុខវិជ្ជាគណិតវិទ្យា កញ្ញា ជា ស្រីនិច ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រកាលពីឆ្នាំ២០១៨ យល់ថា គណិតវិទ្យាសំខាន់មិនអាចខ្វះបានទាំងជីវភាពរស់នៅ ការសិក្សា ការប្រាស្រ័យទាក់ទងផ្សេងៗ។ ជំនាញសិក្សាដែលសុទ្ធតែមានការពាក់ព័ន្ធជាមួយគណិតវិទ្យា។ កញ្ញាបានបន្ថែមទៀតថា រៀនជំនាញគណិតវិទ្យាមិនមានអ្វីពិបាកទេ ប្រសិនបើអ្នកមានមូលដ្ឋានគ្រឹះខ្លាំងពីថ្នាក់វិទ្យាល័យ។

លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក មានប្រសាសន៍ថា គន្លឹះសិក្សាគណិតវិទ្យាឱ្យបានពូកែ សិស្សត្រូវចេះរៀបចំផែនការសិក្សាឱ្យបានល្អ និងរៀបចំឯកសារមេរៀនតាមលំដាប់លំដោយ រម្លឹកមេរៀនគ្រប់មុខវិជ្ជា រៀនដោះស្រាយលំហាត់ឡើងវិញឱ្យបានច្រើនដង។ ទន្ទឹមគ្នានេះ សិស្សត្រូវរៀនស្រា​វ​ជ្រា​វវិញ្ញាសាឆ្នាំកន្លងទៅយ៉ាងតិចបួនឆ្នាំ ដើម្បីពង្រីកគំនិតឱ្យទូលំទូលាយ និងរៀនបន្ថែមជាមួយលោកគ្រូអ្នកគ្រូតាមរយៈអ៊ីនធឺណេតជាដើម។ 

“សិស្សមួយចំនួនតែងគិតថាគណិតវិទ្យាជាមុខវិជ្ជាពិបាករៀន ពិបាកយកពិន្ទុពេលប្រឡង ប៉ុន្តែការពិតគណិតងាយស្រួលយកពិន្ទុបំផុតពេលប្រឡង ប្រសិនបើសិស្សបានធ្វើលំហាត់ស្រដៀងៗច្រើន។ ទន្ទឹមគ្នានេះ សិស្សត្រូវទន្ទេញឱ្យចេះចាំស្ទាត់រូបមន្តគណិតវិទ្យាព្រោះមុខវិជ្ជានេះត្រូវប្រើរូបមន្តប្រហែល៦០ភាគរយក្នុងពេលប្រឡង” លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក”

គួរបញ្ជាក់ថា គណិតវិទ្យាជាមុខវិជ្ជាសំខាន់មួយក្នុងការចំណោមមុខវិជ្ជាសំខាន់ៗដែលត្រូវបានគេចាត់បញ្ជូលក្នុងមុខវិជ្ជា STEM និង STEAM ហើយស្ទើតែគ្រប់មុខវិជ្ជាសំខាន់ៗទាំងអស់ក្នុងការសិក្សាដោយការគណនា។ ការសិក្សាទាំងនោះតែងយកគណិតវិទ្យាជាមូលដ្ឋានរកហេតុផល ហើយរាប់ទាំងការងារសាមញ្ញៗមួយចំនួននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួង​អប់រំ​ ​៖​ ១០​ឆ្នាំ​នៃ​ការ​ប្រើប្រាស់​ថវិកា​អប់រំ​ ​ជួយ​ផ្លាស់ប្តូរ​វប្បធម៌​សាលារៀន ​និង​ពង្រឹង​គុណភាព​អប់រំ​

ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សាធារណៈ​ស្តីពី​ ​”​ថវិកា​អប់រំ​ប្រចាំ​ឆ្នាំ​២០២៦​”​ ​និង​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ ​«​របាយការណ៍​នៃ​កម្មវិធី​អន្តរជាតិ​
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ចិន​ជំនួស​តារា​ល្បី​ៗ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅលើ​ផ្ទាំង​ប៉ាណូ​សាធារណៈ​ ​លើកទឹកចិត្ត​យុវជន​យក​គំរូ​តាម

​ប្រទេស​ចិន​កំពុង​ផ្លាស់ប្តូរ​ទេសភាព​ផ្ទាំង​ប៉ាណូ​សាធារណៈ​នៅ​តាម​តំបន់​ដែល​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន​ ​ដោយ​ជំនួស​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​បង្ហាញ​តារា​ភាពយន្ត ​និង​តារា​ចម្រៀង​ល្បី​ៗ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោក​ ​គីម ​ដារ៉ា​ ​ជំរុញ​យុវជន​ពង្រឹង​ជំនាញ​ឱ្យ​ច្បាស់លាស់ ​និង​ចេះ​សន្សំ​សម្រាប់​អនាគត

ខិតខំរៀនឲ្យចេះ ឲ្យមានជំនាញ ហើយខិតខំធ្វើការដើម្បីពង្រឹងជំនាញឲ្យច្បាស់លាស់ កុំធ្វើការលេងៗ ខាតពេលណាស់។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា និងកូរ៉េខាងត្បូង ជំរុញគម្រោងសាលារៀនទឹកភ្លៀង ១០០០កន្លែង លើកកម្ពស់ស្តង់ដារទឹកស្អាតសម្រាប់សិស្ស

កម្ពុជា និងកូរ៉េខាងត្បូង គ្រោងពង្រីកប្រព័ន្ធគ្រប់គ្រង និងប្រមូលទឹកភ្លៀងនៅតាមសាលារៀនឱ្យបាន ១,០០០កន្លែងទូទាំងប្រទេសកម្ពុជា ដោយបច្ចុប្បន្នប្រព័ន្ធនេះបានអនុវត្តរួចនៅ ១០សាលា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវា​អក្ខរកម្មជាតិ​ ៨​ ​កញ្ញា​ ​៖​ ​សម្ដេច​ធិបតី ​ជំរុញឱ្យ​ពង្រឹង​ការ​អប់រំ​បរិយាបន្ន ​ដើម្បី​កសាង​មូលធន​មនុស្ស​ ​និង​សមធម៌​សង្គម​

​តាមរយៈ​សារលិខិត ​ក្នុង​ឱកាស​ទិវា​អក្ខរកម្មជាតិ​ ៨ ​កញ្ញា​ ​លើក​ទី​២៦ ​ក្រោម​ប្រធានបទ ​«​អក្ខរកម្ម​លើកកម្ពស់​គុណភាព​អប់រំ​ប្រកប​ដោយ​បរិយាបន្ន​» ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់ពេលល្ងាចទាំង ៥ បំផ្លាញគុណភាពដំណេក និងសុខភាពរយៈពេលវែង

ការគេងមិនបានស្កប់ស្កល់ មិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាវេជ្ជសាស្ត្រជាច្រើនបានបង្ហាញថា គុណភាពដំណេកអន់ថយគឺជាឫសគល់ចម្បងមួយដែលបង្កើនហានិភ័យ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​
ជំនាញ, ព្រឹត្តិការណ៍

ស្ថាបនិក​ ​HA​NS ​Education ​៖​ ​គ្មាន​ជំនាញ​ណា​ល្អ​ជាង​គេ​ទេ ​ក្នុង​សម័យ​​ AI ​ក្រៅ​ពីមានសមត្ថភាព​បត់បែន ​និងចំណេះដឹង​ភាសា​បរទេស

ថ្លែង​នៅក្នុង​ ​«​វេទិកា​អាហារូបករណ៍​ ​និង​ជំនាញ​សិក្សា​ ​២០២៦​» កាលពី​ថ្ងៃអាទិត្យ (៦ កញ្ញា)​ ​លោក​ ​លឹម ​សុខ​ហៀង​ ​ស្ថាប​និក​ ​HA​NS ​Education ​Consultancy ​លើកឡើង​ថា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាល័យ​តា​វែង ​ខេត្ត​រតនគិរី​ជាប់​ជា​សាលា​គំរូ ​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​ជាប់​ ១០០​%​

​វិទ្យាល័យ​តា​វែង ​ខេត្ត​រតនគិរី ​ត្រូវ​បាន​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ចាត់ទុក​ជា​សាលារៀន​គំរូ​មួយ ​បន្ទាប់ពី​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ ​២០២៦ ​របស់​សាលា​នេះ​ជាប់​ទាំងអស់​ ១០០​%
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រើសអើង​លើ​កុមារ​មាន​តម្រូវការ​ពិសេស​ ​ដោយ​ផ្តល់​ឱកាស​រៀនសូត្រ​ដល់​ពួកគេ​

​បញ្ហា​ការ​មាក់ងាយ​ ​(​Bullying​)​ ​និង​ការ​រើសអើង​ចំពោះ​កុមារ​ដែល​មាន​តម្រូវការ​ពិសេស ​ជាពិសេស​កុមារ​មាន​បញ្ហា​អូទីស្សឹម ​នៅតែ​បន្ត​កើតមាន​ក្នុង​សង្គម ​ដែល​ទាមទារ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់​…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon