វិធីសាស្ត្រ ៧ចំណុចជួយឱ្យកូនឃ្លាតចេញពីទម្លាប់ញៀនវីដេអូហ្គេម

ខណៈបច្ចេកវិទ្យាទំនើបៗកំពុងរីកចម្រើននាពេលបច្ចុប្បន្ន ឪពុកម្តាយពិតជាលំបាករារាំងកូនឱ្យគេចចេញពីបច្ចេកវិទ្យានោះ ជាពិសេសកម្មវិធីកីឡាអេឡិកត្រូនិកមួយចំនួន ឬវីដេអូហ្គេម ដែលកូនបានឃើញនិងកំពុងកាន់នៅនឹងដៃ។ ទន្ទឹមគ្នានេះកម្មវិធីកម្សាន្តមួយចំនួនមានក្នុងទូរស័ព្ទដៃក៏កំពុងពង្វក់ស្មារតីក្មេងៗ ឱ្យងប់ងល់ទៅតាម​នោះដែរ ដូចជាញៀននឹងបណ្តាញសង្គមផ្សេងៗទាំងវ័យក្មេងជាដើម។ និយាយពីវីដេអូហ្គេមសម្រាប់កុមារ ឪពុកម្តាយគួរមានវិធីសាស្ត្រគ្រប់គ្រងឱ្យបានច្បាស់លាស់លើការប្រើប្រាស់​របស់កូន ទោះបីមិនសូវមានពេលវេលាគ្រប់គ្រាន់នៅជាមួយកូន។ ខាងក្រោមនេះ ជាវិធីប្រាំពីរចំណុចអាចបង្កាជាមុនក្នុងពេលដែលកូនរបស់អ្នកមិនទាន់វក់ខ្លាំងជាមួយល្បែងហ្គេមលើទូរស័ព្ទដៃ ឬនៅលើកុំព្យូទ័ររបស់ពួកគេ។

១. ចំណាយពេលលេងហ្គេមជាមួយកូន ៖ ទោះអ្នកមិនយល់ ឬមិនធ្លាប់លេងហ្គេមក្តី ប៉ុន្តែអ្នកគួរសាកល្បងឱ្យកូនរបស់អ្នកពន្យល់ពីហ្គេម ឬរៀនទាំងអស់គ្នា។ នេះជាឥរិយាបថអប់រំមួយបង្ហាញទៅកាន់កូនថា លេងហ្គេមមិនមែនជារឿងអាក្រក់នោះទេ ហើយឆ្លៀតពេលពន្យល់ទៅកូនពីគុណសម្បត្តិនិងគុណវិបត្តិនៃការចំណាយពេលវេលាទៅលើហ្គេម។

២. កត់ត្រាពេលវេលាលេងហ្គេមនេះជាមួយគ្នា ៖ ត្រូវកំណត់និងកត់ត្រាពេលវេលាដែលអ្នកនិងកូនបានចំណាយទៅលើការលេងហ្គេម បន្ទាប់មកគណនាចំនួនពេលវេលាសរុបដែលបានចំណាយពេញមួយសប្តាហ៍ ដើម្បីបង្ហាញតួលេខប្រាកដទៅឱ្យពួកគេមើលថា តើការចំណាយពេលវេលាលេងហ្គេមកន្លងទៅមានប្រ​យោ​​ជន៍​កម្រិត​ណា? ទទួលបានលទ្ធផលអ្វីខ្លះ? ឬប្រៀបធៀបទៅនឹងសកម្មភាពផ្សេងឱ្យកូនមើលឃើញពីតម្លៃនៃពេលវេលា។

៣. បង្ហាញឬលើកឧទាហរណ៍សកម្មភាពមានប្រយោជន៍​ ៖“កូនអាចប្រើប្រាស់ពេលវេលាប្រហាក់ប្រហែលទៅនឹងការលេងហ្គេមដើម្បីធ្វើរឿងអស្ចារ្យជាច្រើនសម្រាប់ជីវិត ហ្គេមគ្រាន់តែជាផ្នែកមួយសម្រាប់ការកម្សាន្តបណ្តោះអាសន្នតែប៉ុណ្ណោះ” ពន្យល់ទៅកាន់កូនដូច្នេះ ដោយភ្ជាប់នឹងការគណនាពេលវេលាលេងហ្គេមពេញមួយសប្តាហ៍ ឬមួយខែ និងមួយឆ្នាំ នោះនឹងអាចរំលឹកស្មារតីឱ្យងាយទៅធ្វើរឿងមានប្រយោជន៍ជាច្រើនជំនួសវិញ។

៤. រៀបចំសកម្មភាពកម្សាន្តបន្ថែមសម្រាប់កូនទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ៖ ត្រង់នេះបើតឹងតែងពេកអាចជាសម្ពាធផ្លូវចិត្តសម្រាប់កុមារ ដោយសារក្មេងទា​មទា​​រការយកចិត្តទុកដាក់ច្រើនបន្តិចពីម្តាយឪពុក​។ ទន្ទឹមគ្នានេះ ដើម្បីបង្វែរចំណាប់អារម្មណ៍ចេញពីហ្គេមលើទូរស័ព្ទដៃ អ្នកអាចរៀបចំផែនការសកម្មភាពប្រចាំថ្ងៃទាំងការរៀនសូត្រ ឬសកម្មភាពកម្សាន្តផ្សេងទៀតៗដល់កូន ដើម្បីបំពេញបន្ថែមលើពេលទំនេររបស់ពួកគេមាន។ ច្នៃប្រឌិតល្បែងគួរលេងខ្លះដែលមិនពាក់ព័ន្ធនឹងអេឡិកត្រូនិកហ្គេមគួរធ្វើដែរ ដូចជាល្បែងដែលឪពុកម្តាយធ្លាប់លេងពីកុមារ។ ធ្វើដូចនេះ វានឹងក្លាយទៅជាទម្លាប់សម្រាប់កូន។

៥. សាកល្បងធ្វើគម្រោងរយៈពេលវែងសម្រាប់កូនរបស់អ្នក ៖ កូនរបស់អ្នកប្រហែលមានគោលបំណងធ្វើអ្វីមួយដោយខ្លួន ដែលជាចំណង់ចំណូលចិត្តរបស់គេដូចជាក្លាយជាកីឡាករបាល់ទាត់ឆ្នើមម្នាក់ ឬក្លាយជាអ្នកលេងឧបករណ៍តន្ត្រីដ៏ចំណាន ឬការងារក្នុងក្តីស្រមៃរបស់របស់ពួកគេ។ ឪពុកម្តាយគួរជួយស្វែងរកវិធីរៀបចំពេលវេលាឱ្យពួកគេចាប់ផ្តើមកិច្ចការងារទាំងនោះ ទោះបីជាមួយឬពីរម៉ោងក្នុងមួយសប្តាហ៍។ ទម្លាប់បណ្តុះកូនឱ្យលើនិស្ស័យ ប្រសើរជាងបង្ខំកូនឱ្យធ្វើតាមចិត្តម្តាយឪពុក។

៦. ព្យាយាមពន្យល់និងប្រៀបធៀបហ្គេមនិងជីវិតពិត៖ ហ្គេមមិនមែនជារឿងអាក្រក់នោះទេ ហើយក៏មិនអត់ប្រយោជន៍ដែរ ប៉ុន្តែអ្នកគួរពន្យល់កូនឱ្យច្បាស់ពីរបៀបនៃការទាញយកប្រយោជន៍ពីហ្គេម ភាពឆ្លាតវៃ ការគិត និងរបៀបដោះស្រាយបញ្ហា។ សូមរំលឹកទៅកាន់កូនថា សកម្មភាពក្នុងវីដេអូហ្គេមមិនអាចអនុវត្តនៅក្នុងជីវិតរស់នៅជាក់ស្តែងបានទាំងអស់ឡើយ។

៧. ទម្លាប់ទទួលទានអាហារជុំគ្នាក្នុងគ្រួសារ៖ ពេលព្រឹកឬពេលល្ងាចទទួលទានអាហារជុំគ្នាជាមួយសមាជិកគ្រួសារទាំងអស់ ជាឱកាសដ៏ល្អបំផុតដើម្បីសមា​ជិកគ្រួសារមានទំនាក់ទំនងគ្នាកាន់តែល្អ។ វេលានេះឪពុកម្តាយមានពេលជជែកលេងជាមួយកូន បង្ហាញពីភាពស្និទស្នាល ការយកចិត្តទុកដាក់ ការរំលឹកដាស់​តឿ​ន​កូ​ន ព្រមទាំងទទួលបានការឆ្លើយតប សំណូមពរ ឬការយល់ឃើញផ្សេងៗពីកូនវិញក្នុងដំណាក់កាលនេះ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំសម្រេចផ្អាកសាលារដ្ឋ និងឯកជននៅភ្នំពេញចំនួន២ថ្ងៃ ក្នុងឱកាសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញឲ្យឈប់សម្រាកចំនួន២ថ្ងៃ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញគាំទ្រគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស ព្រោះបរិស្ថានស្អាតផ្តើមចេញពីសិស្ស

អ្នកជំនាញផ្នែកបរិស្ថានគាំទ្រកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការកាត់បន្ថយ និងការគ្រប់គ្រងសំណល់ប្លាស្ទិក
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ប្រតិភូយុវជនកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក

ប្រតិភូយុវជនកម្ពុជាឆ្នើមចំនួន ៨រូបត្រូវបានជ្រើសរើសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុង «កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាពន្លឿនការរៀបចំក្រមប្រតិបត្តិ និងស្តង់ដាវាយតម្លៃ ដើម្បីធានាគុណតម្លៃពិតប្រាកដនៃឋានៈសាស្ត្រាចារ្យ

ដើម្បីធានាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ និងស្តង់ដា ក្នុងកម្រិតឧត្តមសិក្សា កម្ពុជាកំពុងពន្លឿនការរៀបចំយន្តការ នីតិវិធី
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រងាយៗ ៥ យ៉ាង ជួយអ្នកផ្តាច់បារីឱ្យបានជោគជ័យ

ការផ្តាច់បារីមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក៏មិនមែនជារឿងដែលមិនអាចធ្វើបានដែរ។ អ្នកជំនាញសុខភាពបញ្ជាក់ថា ការចាប់ផ្តើមឈប់ជក់បារីមិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គរុនិស្សិតខេត្តបន្ទាយមានជ័យ ជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូប្រយុទ្ធប្រឆាំងគ្រឿងញៀន

ស្នាដៃវីដេអូដែលផលិត​ឡើង​ដោយ​គរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ បាន​ជាប់ជ័យលាភីលេខ១
ជំនាញ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ ភាសារុស្ស៊ីពិបាករៀន តែបើចេះច្បាស់ នឹងងាយទទួលបានឱកាសអាហារូបករណ៍ និងការងារជំនាញខ្ពស់

អ្នកជំនាញអប់រំលើកឡើងថា ទោះបីភាសារុស្ស៊ីមិនទាន់មានប្រជាប្រិយភាពទូលំទូលាយនៅកម្ពុជាក៏ដោយ ក៏ការចេះភាសានេះអាចជួយយុវជនពង្រីកឱកាស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ណាល័យវិទ្យាសាស្ត្រថ្មីនៅបាត់ដំបង ជំរុញការអប់រំស្ទែម

បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយនៅវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការអប់រំ វប្បធម៌ បច្ចេកវិទ្យាឌីជីថល AI និងទេសចរណ៍ ជាសសរស្ដម្ភគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា-ចិន

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីការអប់រំ និងទេសចរណ៍វប្បធម៌កម្ពុជា-ចិន កាលពីថ្ងៃទី២០ តុលា នៅខេត្តសៀមរាប

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon