ភ្នំពេញ៖ ក្នុងអំឡុងនៃការបិទសាលារៀនរយៈពេលពីរសប្តាហ៍នេះ ក្រសួងអប់រំយុវជន និងកីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ តាមរយៈកម្មវិធីសិក្សា Think!Think!។ ផុតកំណត់ចុះឈ្មោះសិក្សាថ្ងៃទី 09 មីនា 2021។
កម្មវីធីសិក្សាលំដាប់ថ្នាក់លេខមួយរបស់ប្រទេសជប៉ុន Think! Think! ផ្តោតលើការអភិវឌ្ឍជំនាញ ការគិតរបស់កុមារ ការលើកទឹកចិត្ត ទំនុកចិត្តជឿជាក់លើខ្លួនឯង ទៅដល់សិស្សានុសិស្សឱ្យស្រឡាញ់ការសិក្សា។

សូមផ្ញើសារ ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ 099 536 655 / 070 566 092 ដើម្បីទទួលបានលេខកូដនិងលេខសម្ងាត់។ សិស្សានុសិស្សទាញយកកម្មវិធី Think App! Think! School Edition តាមរយៈតំណភ្ជាប់ Android: https://bit.ly/think2android iOS: https://bit.ly/think2ios ។
សូមបញ្ជាក់ថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បាននាំយកកម្មវិធី Think!Think! ដែលពេញនិយមសម្រាប់កុមារនៅប្រទេសជប៉ុន មកអនុវត្តនៅតាមសាលារៀនគោលដៅមួយចំនួននៅកម្ពុជាកាលពីឆ្នាំ 2018 កន្លងទៅ។ កម្មវិធីនេះនឹងធ្វើឱ្យកុមារថ្នាក់បឋមសិក្សាមានមូលគ្រឹះនៃការគិតត្រឹមត្រូវ បណ្ដុះគំនិតបញ្ញា ស្មារតី ឥរិយាបទ និងមានទំនួលខុសត្រូវលើខ្លួនឯងតាំងពីកុមារភាព៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជនចំនួន ២៤ក្រុម ដែលជាក្រុមតំណាងមកពីរាជធានី-ខេត្តចំនួន ១២ ទីបំផុត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍បន្ទាប់ពីចំណាយពេលស្រាវជ្រាវអស់រយៈពេលប្រហែល៣៨ឆ្នាំ គិតចាប់ពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ២០២៦ អ្នកវិទ្យាសាស្ត្រជនជាតិបែលហ្សិក-អាមេរិក លោក Francis Halzen អាយុ៨២ឆ្នាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ដើម្បីជួយឱ្យប្រជាពលរដ្ឋទូទៅអាចស្ទង់មើលទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យា និងដឹងពីហានិភ័យសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត លោក ជី សុផាត ដែលជាអ្នកជំនាញបច្ចេកវិទ្យា
ចំណេះជីវិត, ព្រឹត្តិការណ៍ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសក្រើនរំលឹកដល់សាធារណជនទូទាំងប្រទេស ឱ្យបន្តការប្រុងប្រយ័ត្នប្រកបដោយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master’s Degree) នៅចក្រភពអង់គ្លេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍គន្លឹះ៥ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ
ចំណេះជីវិត, ព្រឹត្តិការណ៍នៅពេលរាងកាយឡើងកម្ដៅ ឬកើតជំងឺគ្រុនក្តៅ ប្រព័ន្ធរំលាយអាហារ និងរាងកាយទាំងមូលត្រូវដុតរំលាយកាឡូរីច្រើនជាងធម្មតា