ស្វែងយល់អំពីអក្ខរកម្មឌីជីថល (Digital literacy)

បច្ចុប្បន្នពាក្យ «អក្ខរកម្ម – Literacy» ហាក់មានអត្ថន័យទូលំទូលាយខ្លាំង ក្រោយពិភពលោកបានរកឃើញកុំព្យូទ័រ និងអ៊ីនធឺណិត ។ របកគំហើញជាប្រវត្តិសាស្ត្រនេះ បាននាំឱ្យពាក្យ អក្ខរកម្ម មានអត្ថន័យលើសពីសមត្ថភាពក្នុងការអាន សរសេរ និងយល់ពីអត្ថន័យររបស់អត្ថបទ។

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មនុស្សត្រូវបានណែនាំឱ្យស្គាល់នូវបញ្ញត្តិអក្ខរកម្មថ្មីៗដូចជា អក្ខរកម្មកុំព្យូទ័រ (Computer Literacy) អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (Media Literacy) អក្ខរកម្មព័ត៌មាន (Information Literacy) និងអក្ខរកម្មឌីជីថល (Digital Literacy)។ បើទោះជាបញ្ញត្តិនៃអក្ខរកម្មនីមួយៗមានលក្ខណៈប្លែកៗពីគ្នា ប៉ុន្តែអក្ខរកម្មឌីជីថល បានកើតចេញពីបញ្ញត្តិអក្ខរកម្មទាំងបីរួមបញ្ចូលគ្នា (Computer, Information និង Media) ដែលធ្វើឱ្យវាមានលក្ខណៈទូលំទូលាយ។

ដោយសារលំហូរនៃប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានច្រើនឥតគណនា បាននិងកំពុងហូរចូលពិភពឌីជីថលគ្រប់វិនាទី។ អក្ខរកម្មឌីជីថលកាន់តែមានសារៈសំខាន់ខ្លាំងឡើង សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប។ អក្ខរកម្មឌីជីថល ជួយឱ្យអ្នកប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ និងអ៊ីនធឺណិត ធានាបាននូវការការពារទិន្នន័យឯកជនរបស់ខ្លួន ព្រមទាំងមានសមត្ថភាពវិភាគទិន្នន័យ និងព័ត៌មានក្នុងពិភពឌីជីថលប្រកបដោយសុភនិច្ឆ័យ។ ជាពិសេស វាជំរុញមនុស្សប្រើប្រាស់វេទិកាបណ្ដាញសង្គមប្រកបដោយក្រមសីលធម៌ និងទាក់ទងជាមួយអ្នកដទៃដោយមានសុជីវធម៌។

តើអ្វីជាអក្ខរកម្មឌីជីថល?

យោងតាម សមាគមបណ្ណាល័យអាមេរិក (America Library Association [ALA]) បានឱ្យ​និយមន័យ អក្ខរកម្មឌីជីថល (Digital Literacy) ថា គឺជាសមត្ថភាពនៃការប្រើបច្ចេកវិទ្យា ដើម្បីស្វែងរក វាយតម្លៃ បង្កើត និងទាក់ទងជាមួយព័ត៌មាន។ លើសពីនេះ គេបានកំណត់លក្ខណៈសម្បត្តិរបស់បុគ្គលដែលមានអក្ខរកម្មឌីជីថលដូចជា៖

  • អាចប្រើបច្ចេកវិទ្យាជាច្រើនប្រភេទផ្សេងគ្នាប្រកបដោយប្រសិទ្ធភាព
  • អ្នកមានជំនាញបច្ចេកទេស និងការយល់ដឹងអំពីដំណើរការព័ត៌មានក្នុងទម្រង់ផ្សេងៗ
  • ការប្រើប្រាស់មុខងារឌីជីថល ដើម្បីសហការជាមួយអ្នកដទៃ និងចូលរួមយ៉ាងសកម្មក្នុងសង្គមស៊ីវិល និងធ្វើឱ្យសហគមន៍មានភាពប្រសើរឡើង
  • ចេះប្រើប្រាស់ទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពប្រុងប្រយ័ត្ន
  • ចេះប្រើប្រាស់ព័ត៌មានអនឡាញដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តបាន
  • ចេះបង្កើតមាតិកា។

បច្ចេកវិទ្យាបានក្លាយជាផ្នែកបន្ថែមជាអចិន្ត្រៃយ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងរយៈពេលពីរ បីទស្សវត្សរ៍ចុងក្រោយនេះ។ ជាមួយនឹងមុខងារពិសេសៗ និងងាយស្រួលជាច្រើន ឧបករណ៍អេឡិចត្រូនិចកំពុងបង្កើតវប្បធម៌រស់នៅមួយ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ប្រជាជនជាសកល ឬក៏យើងអាចនិយាយបានថា ពិភពលោកកំពុងតែអភិវឌ្ឍឆ្ពោះទៅរកពិភពឌីជីថល។ ដូច្នេះហើយ ទើបអក្ខរកម្មឌីជីថលមានសារៈសំខាន់ ព្រោះវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រតិបត្តិការវេទិកាឌីជីថល ដើម្បីស្វែងរក បង្កើត និងចែករំលែកព័ត៌មាន ទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់ខ្លួន។

ជំនាញអក្ខរកម្មឌីជីថល និងភាពសំខាន់

ជំនាញអក្ខរកម្មឌីជីថល កាន់តែសំខាន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ការរស់នៅក្នុងពិភពលោកនៃយុគសម័យឌីជីថល ដែលជំនាញទាំងនោះមានដូចជា៖

  • ជំនាញកុំព្យូទ័រទូទៅ ៖ ជំនាញនេះ គឺជាជំហានដំបូងនៃការអនុវត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
  • ជំនាញស្រាវជ្រាវ ៖ ការស្វែងរកព័ត៌មានដ៏គួរឱ្យទុកចិត្តនៅក្នុងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើន គឺជាជំនាញមួយដ៏មានសារៈសំខាន់នៅក្នុងការប្រតិបត្តិ្កការវេទិកាឌីជីថល។
  • ការសម្របខ្លួនទៅនឹងនវានុវត្តបច្ចេកវិទ្យា ៖ វត្តមានបច្ចេកវិទ្យាថ្មីៗ បានលេចរូបរាងឡើងជារៀងរាល់ថ្ងៃ ហើយនេះជាមូលហេតុដែលការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ គឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើការជាមួយវេទិកាឌីជីថល។
  • ការសហការយ៉ាងល្អជាមួយអ្នកដទៃនៅលើវេទិកាឌីជីថលផ្សេងគ្នា៖ បច្ចុប្បន្ន ការសិក្សាអប់រំ និងការបំពេញការងារផ្សេងៗ បាននិងកំពុងអនុវត្តក្នុងពិភពឌីជីថល។ វាពិតជាសំខាន់ណាស់ ក្នុងការស្គាល់ពីវេបសាយប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលអាចជួយសហការជាមួយគ្នាទៅវិញទៅមក។
  • កម្រិតនៃការយល់ដឹងអំពីលក្ខខណ្ឌ និងស្គាល់ពីប្រព័ន្ធផ្សព្វផ្សាយឌីជីថលទូទៅ៖ ជំនាញនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើមុខងារឌីជីថលពិសេសៗឱ្យអស់សក្ដដានុពលរបស់វា។

ជំនាញទាំងនេះ បង្ហាញពីភាពសំខាន់ចំនួន ៣នៃអក្ខរកម្មឌីជីថលដែលយើងប្រើជាប្រចាំ៖

       ១. ជំនាញស្វែងរក និងប្រើប្រាស់ព័ត៌មាន៖ ដឹងអំពីវិធីស្វែងរកព័ត៌មានដែលអាចជឿទុកចិត្តបាន ប្រើប្រាស់ប្រភពបានត្រឹមត្រូវ។

       ២. ការបង្កើតមាតិកាឌីជីថល៖ ចំណុចនេះគឺរួមបញ្ចូលទាំងការបង្កើតមាតិកា ឬក៏គំនិតផ្សេងៗនៅលើវេទិកាឌីជីថលដូចជា Facebook, IG និង YouTube ជាដើម។

        ៣. ការទំនាក់ទំនង ឬចែករំលែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល៖ ការប្រើប្រាស់កម្មវិធីឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងការប្រើប្រាស់មាតិកាឌីជីថលរបស់អ្នក ដើម្បីទាក់ទាញអតិថិជន។

វិធីពង្រឹងជំនាញអក្ខរកម្មឌីជីថល

ការអភិវឌ្ឍសមត្ថភាពក្នុងការរៀន ចែករំលែក និងរៀបចំប្រព័ន្ធផ្សព្វផ្សាយ ដោយប្រើបច្ចេកវិទ្យាឌីជីថលនឹងធ្វើឱ្យមនុស្សមើលឃើញពិភពលោកក្នុងរូបភាពថ្មី។ ជាមួយគ្នានេះ គេអាចពង្រឹងជំនាញអក្ខរកម្មឌីជីថលរបស់ខ្លួន ដោយប្រើវិធីមួយចំនួនដូចជា៖

  • ព្យាយាមប្រើកម្មវិធីឌីជីថលថ្មីៗ
  • បន្តតាមដាន និងស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ
  • ផ្ដោតលើបច្ចេកវិទ្យា និងវេទិកាឌីជីថលដែលមានសារៈសំខាន់ សម្រាប់ខ្លួន​ឯង
  • សម្របខ្លួនទៅនឹងផ្នត់គំនិតរៀនសូត្រពេញមួយជីវិត
  • ជម្រើសរើសវគ្គខ្លី ដើម្បីរៀនបំប៉នបន្ថែមទៅលើបច្ចេកវិទ្យាឌីជីថលថ្មីៗ

ដើម្បីងាយស្រួលអភិវឌ្ឍជំនាញអក្ខរកម្មឌីជីថល យើងត្រូវមានចំណេះដឹងមូលដ្ឋានមួយចំនួនដូចជា៖ ចំណេះដឹងទូទៅ ការអនុវត្តច្បាប់ ចំណេះដឹងបច្ចេកវិទ្យាឌីជីថល ការរក្សា​ឯកជនភាព និងដំណើរការនៃព័ត៌មានជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...