វិទ្យាសាស្ត្រទិន្នន័យ ជំនាញដែលយកទៅប្រើបានគ្រប់វិស័យ និងកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា

ជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) គឺជាជំនាញមួយ​ដែលមានតម្រូវការ​ស្ទើរ​តែគ្រប់វិស័យ ហើយ​បច្ចុប្បន្ន​ជំនាញ​មួយ​នេះ ក៏​កំពុង​មានតម្រូវការខ្ពស់នៅក្នុង​ប្រទេស​កម្ពុជាផងដែរ។

កញ្ញា មុនីរ័ត្ន សុឆវី គ្រូបង្រៀនជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ (Data Science) នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា (CADT) បានឱ្យដឹងថា ជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) សម្រាប់ទីផ្សារការងារនៅលើពិភពលោក ដូចជាក្រុមហ៊ុនធំៗដូចជា Google ជាដើមកំពុងត្រូវការអ្នកជំនាញផ្នែកនេះ ហើយ​សម្រាប់ទីផ្សារ​ការងារនៅកម្ពុជាវិញ ក៏​កំពុងមានតម្រូវការ​ដែរ ទាំងវិស័យរដ្ឋ ក៏​ដូចជា​វិស័យ​ឯកជន។

កញ្ញា មុនីរ័ត្ន សុឆវី គ្រូបង្រៀនជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ (Data Science) នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

គ្រូបង្រៀនជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ (Data Science) ​ បញ្ជាក់បន្ថែមថា នៅក្នុងការសិក្សាផ្នែកវិទ្យាសាស្រ្តទិន្នន័យ (Data Science) មានជំនាញរឹង ដូចជា ការសរសេរកូដ (Coding) ភាសាកម្មវិធី (Program Langue) ការវិភាគទិន្នន័យ (Data Analysis)។ ចំណែក ជំនាញទន់ រួមមាន ជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈ។

កញ្ញា មុនីរ័ត្ន សុឆវី បន្ថែមថា ដើម្បីរៀនជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) គឺតម្រូវឱ្យសិស្សានុសិស្សមានមូលដ្ឋានគ្រឹះគណិតវិទ្យា ស្ថិតិ និងចំណេះដឹងភាសាអង់គ្លេសសម្រាប់ការស្រាវជ្រាវ។ បើតាមកញ្ញា សុឆវី សម្រាប់ការរៀនជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) នៅ CADT គឺក្នុងមួយឆ្នាំអាច​ចំណាយប្រមាណ ២៥០០ដុល្លារ។ តែយ៉ាងណានៅ CADT ក៏​មានផ្តល់ជាអាហារូបករណ៍ដល់និស្សិត​សម្រាប់កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០កន្លែង ដោយ​ផ្តល់​ឱកាស​ដល់និស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅ CADT។ ក្នុងនោះ ការប្រឡងចូលរៀនជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) នៅ CADT មានមុខវិជ្ជាចំនួន៣ រួមមាន ១. គណិតវិទ្យា ២. តក្កវិទ្យា និង៣. ភាសាអង់គ្លេស។

បើតាម កញ្ញា មុនីរ័ត្ន សុឆវី សម្រាប់ការរៀនជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) នៅ CADT គឺមានរយៈពេល២ឆ្នាំ ក្នុងនោះ២ឆ្នាំដំបូង និស្សិតរៀនទាក់ទងនឹងមូលដ្ឋានគ្រឹះ ដូចជា ការសរសេរកូដ (Coding) ភាសាកម្មវិធី (Program Langue) បន្ទាប់មកនិស្សិតអាចជ្រើសរើសជំនាញណាមួយដែលខ្លួនពេញចិត្ត។ កញ្ញា មុនីរ័ត្ន សុឆវី បន្តថា សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) ចេញទៅបម្រើការងារអាចទទួលបានប្រាក់ខែចាប់ពី ៥០០ដុល្លារឡើងទៅ។

សិស្សានុសិស្សពិចារណាក្នុងការជ្រើសរើសជំនាញ

គ្រូបង្រៀនជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ (Data Science) បន្ថែមទៀតថា ដើម្បីសិក្សាជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) ឱ្យទទួលបានជោគជ័យ គឺនិស្សិតត្រូវយកចិត្តទុកដាក់ស្ដាប់សាស្រ្តាចារ្យ ង្រៀនលើមុខវិជ្ជានីមួយៗ ព្រមទាំងការអនុវត្តលំហាត់ ខិតខំសិក្សាស្រាវជ្រាវ ចូលរួមសិក្ខាសាលានានា ដែលនិយាយទាក់ទងនឹងវិទ្យាសាស្រ្តទិន្នន័យ (Data Science)។

កញ្ញា មុនីរ័ត្ន សុឆវី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់ថ្នាក់ទី១២ ត្រូវដឹងប្រាកដថា ស្រឡាញ់ជំនាញអ្វី? ប្រសិនចាប់អារម្មណ៍ផ្នែកវិទ្យាសាស្រ្តទិន្នន័យ (Data Science) គួរស្រាវជ្រាវបន្ថែមលើជំនាញនេះ ដើម្បីចាប់យកជំនាញសិក្សានៅសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត និងមានតម្រូវការទីផ្សារការងារ។

កញ្ញា សូ គីមឡាង ជានិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្រ្តទិន្នន័យ នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លើកឡើងថា កញ្ញាចាប់យកជំនាញវិទ្យាសាស្រ្តទិន្នន័យនេះ ដោយសារតែជាជំនាញថ្មី និងកំពុងមានតម្រូវការទីផ្សារការងារខ្ពស់ក្នុងពេលបច្ចុប្បន្ន និងអនាគត។ កញ្ញា បន្តថា ជំនាញនេះ អាចបំប្លែងទិន្នន័យឱ្យទៅជាដំណោះស្រាយរបស់បញ្ហាណាមួយក្នុងស្ថាប័ន ឬសម្រាប់ទស្សទាយអនាគតរបស់ស្ថាប័នណាមួយ។

និស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) រូបនេះ បន្ថែមថា ការរៀនជំនាញវិទ្យាសាស្រ្តទិន្នន័យ ដំបូងអាចពិបាក ដោយសារត្រូវការការណែនាំពីលោកគ្រូ អ្នកគ្រូច្រើន។ ទន្ទឹមគ្នានេះ ការរៀនជំនាញនេះ អាចក៏មានភាពងាយស្រួលមួយចំនួនដែរ។ ជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) នេះមានធនធានក្នុងការស្រាវជ្រាវច្រើន ដូចជា សៀវភៅ វីដេអូ បង្រៀនទាក់ទងនិងជំនាញវិទ្យាសាស្រ្តទិន្នន័យ សិស្សអាចរៀនស្វែងយល់បន្ថែម។

កញ្ញា សូ គីមឡាង ជានិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្រ្តទិន្នន័យ នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

ជាមួយគ្នានេះ កញ្ញា ស៊ុន សុខសិកា ជានិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និយាយថា ជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) មានភាពទូលំទូលាយ ក្រោយរៀនចប់និស្សិតអាចចេញទៅបម្រើការងារបានគ្រប់វិស័យ ដូចជា វិស័យអាជីវកម្ម វិស័យធនាគារ វិស័យសុខាភិបាល វិស័យកសិកម្មបានផងដែរ។

និស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្រ្តទិន្នន័យ (Data Science) រូបនេះ លើកឡើងថា សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរយច អាចដាក់ពាក្យបន្តការសិក្សាទៅលើវិស័យណាដែលខ្លួនចូលចិត្ត និងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបាន។ កញ្ញាបន្តថា យុវជនជំនាន់ក្រោយ គួរតែងាកចាប់យកជំនាញវិទ្យាសាស្រ្តទិន្ន័យ ដោយសារជំនាញនេះ ផ្ដល់ប្រយោជន៍ច្រើនដល់សង្គមជាតិ។ លើសពីនេះ យើងកំពុងនៅក្នុងឧស្សាហកម្ម៤.០ ដែលបញ្ញាសិប្បនិម្មិត (AI ) កំពុងចូលមកដែលតម្រូវឱ្យមានអ្នកជំនាញវិទ្យាសាស្រ្តទិន្នន័យកាន់តែច្រើន។

គួរជម្រាបជូនថា យោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ១១.៥ លានការងារផ្នែកវិទ្យាសាស្ត្រទិន្នន័យ នឹងត្រូវបានបង្កើតនៅឆ្នាំ ២០២៦៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *