LinkedIn បង្ហាញជំនាញទន់សំខាន់បំផុត ១០ ដែលក្រុមហ៊ុនត្រូវការពីបុគ្គលិក

សមត្ថភាពសម្របខ្លួនទៅនឹងបរិយាកាសការងារ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស និងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ គឺជាចំណុចទាក់ទាញ ដែលក្រុមហ៊ុនចង់បានពីបុគ្គលិក។ ការប្រាស្រ័យទាក់ទង គឺជាជំនាញពិសេសមួយ ដែលក្រុមហ៊ុននៅគ្រប់ឧស្សាហកម្មទាំងអស់ចង់បាន។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មី របស់ LinkedIn

តាមការសិក្សាបានបង្ហាញជំនាញទន់សំខាន់ៗចំនួន ១០ ដែលនិយោជកត្រូវការបំផុត នៅលើប្រវត្តិរូបរបស់បុគ្គលិក ដោយជំនាញទាំងនោះមានដូចជា ៖ ១. ការទំនាក់ទំនង, ២. ការផ្ដល់សេវាដល់អតិថិជន, ៣. ភាពជាអ្នកដឹកនាំ, ៤. ការគ្រប់គ្រងគម្រោង, ៥. ការគ្រប់គ្រង, ៦. ការវិភាគ, ៧. ការធ្វើការជាក្រុម, ៨. ការលក់, ៩. ការដោះស្រាយបញ្ហា និង ១០. ការស្រាវជ្រាវ។

យោងតាម CNBC បានបង្ហាញថា តម្រូវការបុគ្គលិក ដែលមានសមត្ថភាពទំនាក់ទំនងបានល្អនៅកន្លែងការងារ បានកើនឡើងកាន់តែច្រើន ក្រោយបញ្ហាជំងឺរាតត្បាតត្រូវបានបញ្ចប់។ ការកើនឡើងនូវការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI), ការកើនឡើងយ៉ាងទូលំទូលាយនៃការបំពេញការងារពីចម្ងាយ និងការងារប្រភេទហៃព្រីត (Hybrid Job) និងបរិយាកាសការងារ ដែលត្រូវឱ្យបុគ្គលិកមកពីជំនាន់ខុសគ្នា ធ្វើការជាមួគ្នា បានធ្វើឱ្យការប្រើប្រាស់ពាក្យពេចន៍ និងភាសាទំនាក់ទំនងគ្រប់ទម្រង់ ទាំងនិយាយ និងសរសេរកាន់តែសំខាន់។

ការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព គឺរួមបញ្ចូលនូវការសួរសំណួរបានលម្អិតអំឡុងពេលប្រជុំ ការផ្ដល់មតិកែលម្អ និងការពន្យល់បានក្បោះក្បាយនៅអំឡុងពេលធ្វើបទបង្ហាញ ដែលជួយឱ្យគ្រប់ដៃគូទំនាក់ទំនងទាំងអស់ ងាយយល់អំពីគោលបំណង និងគោលដៅរបស់អ្នកនិយាយ។

ទន្ទឹមនឹងនេះ ការរៀនសូត្រ និងសម្របខ្លួននឹងបច្ចេកវិទ្យាថ្មីៗ និងការគ្រប់គ្រងការងាអាទិភាពបានល្អ នឹងជួយឱ្យបុគ្គលិក កាន់តែងាយស្រួលក្នុងការបំពេញ និងសម្រេចគោលដៅការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...