សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB» (UAB International Scholarship) ដែលមានតម្លៃរហូតដល់ ៧,៥០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់និស្សិតបរទេសដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
អាហារូបករណ៍នេះអាចបន្តបានរហូតដល់រយៈពេល ៤ ឆ្នាំពេញ (ស្មើនឹង ៨ ឆមាស) ដែលសរុបជាទឹកប្រាក់មានចំនួនរហូតដល់ ៣០,០០០ដុល្លារ។
លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្ត
ដើម្បីមានឱកាសទទួលបានការពិចារណាលើអាហារូបករណ៍នេះដោយស្វ័យប្រវត្តិនៅពេលដាក់ពាក្យចូលរៀន បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ៖
- បច្ចុប្បន្នកំពុងរស់នៅក្រៅសហរដ្ឋអាមេរិក និងរំពឹងថា កាន់ទិដ្ឋាការប្រភេទ F-1 (F-1 visa)។
- បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ (វិទ្យាល័យ) នៅក្រៅសហរដ្ឋអាមេរិក (មិនហួសពី ៣ ឆ្នាំ គិតមកទល់ថ្ងៃចូលរៀន)។
- មានពិន្ទុមធ្យមភាគសរុប (GPA) យ៉ាងតិច 3.0 ឡើងទៅ គិតត្រឹមពេលដាក់ពាក្យចូលរៀន។
- មិនទាន់បានចុះឈ្មោះចូលរៀនក្នុងកម្រិតឧត្តមសិក្សានៅឡើយ និងមិនមែនជាអ្នកទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល ឬជំនួយឧបត្ថម្ភពេញលេញពីខាងក្រៅផ្សេងទៀតនោះទេ។
កាលបរិច្ឆេទឈប់ទទួលពាក្យ (Deadlines)
បេក្ខជនត្រូវតែទទួលបានការឆ្លើយតបទទួលយកឱ្យចូលរៀនពីសាកលវិទ្យាល័យ UAB យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១ វិច្ឆិកា សម្រាប់ការចូលរៀនក្នុងវគ្គសិក្សាខែមករា (January intake)។

ឱកាសទទួលបានអាហារូបករណ៍បន្ថែមផ្សេងទៀត
ក្រៅពីអាហារូបករណ៍អន្តរជាតិខាងលើ សាកលវិទ្យាល័យ UAB ក៏មានផ្តល់ជូននូវអាហារូបករណ៍សម្រាប់កម្មវិធី IB (IB Scholarships) អាហារូបករណ៍តាមដេប៉ាតឺម៉ង់ និងអាហារូបករណ៍ផ្នែកសមត្ថភាពការងារជាច្រើនទៀតផងដែរ។
ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍បន្ថែមទាំងនេះ និស្សិតត្រូវបំពេញពាក្យសុំតាមរយៈប្រព័ន្ធ BSMART (Blazer Scholarship Management and Resource Tool) ដែលនឹងបើកឱ្យដំណើរការចាប់ពី ថ្ងៃទី ១ សីហា ហើយកាលបរិច្ឆេទឈប់ទទួលពាក្យចុងក្រោយគឺ ថ្ងៃទី ១ មេសា ឆ្នាំ២០២៧។
សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬមានចម្ងល់ផ្សេងៗ សូមចូលទៅកាន់ គេហទំព័រ របស់ [ សាកលវិទ្យាល័យផ្ទាល់ ]៕
អត្ថបទ ៖ ឌិត ថារី













































































