អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម​ ដើម្បី​ឱ្យ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ នៅ​ខែ​កញ្ញា ឆ្នាំ២០២៦ នេះ​។

អាហារូបករណ៍​ដែល​ University of Bath ផ្ដល់​ជូន​នា​ពេល​នេះ​នឹង​ជួយ​​កាត់​បន្ថយ​ថ្លៃ​សិក្សា ​ទទួល​ស្គាល់​សមត្ថភាព​សិក្សា​ឆ្នើម សក្ដានុពល​អនាគត និងភាពជា​អ្នក​ដឹកនាំ។

ចំពោះ​និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​សិក្សា​ គឺ​អាច​ទទួល​បាន​ការ​បញ្ចុះ​ថ្លៃ​សិក្សា​ប្រហែល ១០,៨០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ហើយ​តម្លៃ​សរុប​​អាច​មាន​ប្រហែល ៣២,៤០០​ ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល ៣ ឆ្នាំ។

ចំពោះ​លក្ខខណ្ឌ​ជ្រើសរើស៖​
• បើក​ទូលាយ​សម្រាប់​និស្សិត​អន្តរជាតិ ​ដែល​ត្រូវ​បង់​ថ្លៃ​សិក្សា​ជា​និស្សិត​បរទេស
• បេក្ខជន​ត្រូវ​មាន​លិខិត​ផ្តល់​កន្លែង​សិក្សា (Offer Letter) សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​នៅ University of Bath ចាប់​ផ្តើម​នៅ​ខែ​កញ្ញា ឆ្នាំ២០២៦
• ត្រូវជាបេក្ខជនចូលរៀនឆ្នាំទី១ ថ្មី
• ត្រូវ​មាន​ប្រវត្តិ​សិក្សា​ល្អ
• បេក្ខជន​ត្រូវបំពេញពាក្យសុំអាហារូបករណ៍តាមរយៈ Bath Application Tracker
• និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍ ត្រូវជ្រើស University of Bath ជា​ជម្រើស UCAS ចម្បង (Firm Choice)
• ត្រូវបំពេញតាមលក្ខខណ្ឌភាសាអង់គ្លេសសម្រាប់មុខវិជ្ជាដែលបានជ្រើសរើស

ឯកសារត្រូវការ៖
• ព្រឹត្តិបត្រ​ពិន្ទុ និង​វិញ្ញាបនបត្រ​សិក្សា
• លទ្ធផល​តេស្ត​ភាសា​អង់គ្លេស (IELTS, TOEFL, PTE ឬ​សមមូល)
• សេចក្ដី​ចម្លង​លិខិតឆ្លងដែន (Passport)
• ពាក្យ​ស្នើ​សុំតាម UCAS និង​លិខិត​ផ្តល់​កន្លែង​សិក្សាពី University of Bath

[ សម្រាប់ព័ត៌មានបន្ថែម នៃការចុះឈ្មោះ ]

University of Bath គឺជាសាកលវិទ្យាល័យសាធារណៈឈានមុខគេមួយនៅចក្រភពអង់គ្លេស ដែល​មាន​ភាព​ល្បីល្បាញ​ខាង​គុណភាព​អប់រំខ្ពស់ ការស្រាវជ្រាវ និង​ការត្រៀម​លក្ខណៈ​ឱ្យនិស្សិត​រក​ការងារ​ធ្វើបានយ៉ាងល្អ។ សាកលវិទ្យាល័យ​នេះ ស្ថិតក្នុងចំណាត់ថ្នាក់កំពូលសម្រាប់ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (Marketing, Accounting, Business) ហើយ​សិស្ស​ជាង ៩៤% រក​បាន​ការងារ​ធ្វើ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា៕

អត្ថបទ ៖ ឌិន ថារី




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...