អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship For AI Deep Learning Image Recognition(Fall 2024 Admission) សិក្សានៅសាកលវិទ្យាល័យជាតិ Chungbuk នៃប្រទេសកូរ៉េខាងត្បូង។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវអំពី Deep Learning AI and Image Recognition Algorithms ។

គុណវឌ្ឍសម្រាប់បេក្ខជនស្នើពាក្យសិក្សាអាហារូបករណ៍ ៖ បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ (មុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤), ជាបេក្ខជនដែលបានសិក្សាជំនាញពាក់ព័ន្ធដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ ឬព័ត៌មាន និងទំនាក់ទំនង។​​ ជាមួយគ្នានេះ ត្រូវតែមានជំនាញស្រាវជ្រាវដ៏ល្អ និងការលើកទឹកចិត្តសម្រាប់ការទៅសិក្សាថ្នាក់បណ្ឌិត មាន GPA ខ្ពស់ និងមានចំណាត់ថ្នាក់ល្អក្នុងថ្នាក់រៀន ។

ជំនាញសិក្សា ៖ ជំនាញស្រាវជ្រាវដែលសិក្សាស៊ីជម្រៅ AI និងក្បួនដោះស្រាយការទទួលស្គាល់រូបភាព (Deep Learning AI and Image Recognition Algorithms) និងសិក្សាអំពី Object detection, tracking, segmentation algorithm with image processing។ ជាមួយគ្នានេះការសិក្សាអំពី CNN, GAN, RNN ដែលមានមូលដ្ឋានលើការបង្កើនប្រសិទ្ធភាព និងការបង្ហាប់បណ្តាញសរសៃប្រសាទជ្រៅ និងសិក្សាស៉ីជម្រៅអំពី ម៉ូដែល និងវិធីសាស្ត្រដោះស្រាយចក្ខុវិស័យកុំព្យូទ័រសម្រាប់ការបើកបរដោយស្វ័យប្រវត្តិ និងរោងចក្រឆ្លាតវៃ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចផ្ញើ Email ទៅកាន់ Prof.HyungWon Kim តាមរយៈ hwkim@cbnu.ac.kr ដោយភ្ជាប់ ប្រវត្តិរូបសង្ខេបដែលមានភ្ជាប់រូបថត(CV) ប្រវត្តិការសិក្សា ឯកសារស្រាវជ្រាវ។ លើសពីនេះត្រូវភ្ជាប់ជាមួយ ព្រឹត្តិបត្តិពិន្ទុ និងសញ្ញាបត្របញ្ជាក់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (ប្រសិនបើមាន) លិខិតណែនាំចំនួន២ច្បាប់ពីសាស្ត្រាចារ្យ និង ទម្រង់ Online Application សម្រាប់ស្នើពាក្យទៅសាកលវិទ្យាល័យ។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានពីអាហារូបករណ៍រួមមាន ការគាំទ្រថ្លៃសិក្សាពេញលេញ (ទាំងការស្រាវជ្រាវ) ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗមួយចំនួន។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ Prof.HyungWon Kim តាមរយៈ hwkim@cbnu.ac.kr ឬ MSIS Lab: https://msis.cbnu.ac.kr ។

ចាប់ទទួលពាក្យបីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ការដាក់ពាក្យសម្រាប់ Professor និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្រាប់ការដាក់ពាក្យតាម online Application for CBNU Global Leader Scholarship ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....