ក្រុមនិស្សិតសុខាភិបាល ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតវីដេអូស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឈ្នះ​ជ័យលាភីលេខ១ ក្នុងការប្រកួតបង្កើតស្នាដៃផលិតវីដេអូស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដោយ​មានការ​ចូលរួមប្រកួតពីគ្រឹះស្ថានសិក្សា​ចំនួន៣៦។

ក្នុងពិធីប្រកាស និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រកួតនេះ មិនត្រឹមតែជាការប្រកួតទេ ប៉ុន្តែផលជះបានមកពីស្នាដៃវីដេអូនេះ ពិតជាធំធេញណាស់។ លោកជំទាវថា ជ័យលាភី និងរង្វាន់គឺជាមោទនភាពមួយ ប៉ុន្តែយុវជនយើងបានរួមចំណែកក្នុងការផ្សព្វផ្សាយបញ្ហាប៉ះពាល់ដល់សង្គម ចូលរួមធ្វើអំពើល្អ ក៏​ដូចជាចូលរួមកសាងនូវមូលធនមនុស្សសម្រាប់កម្ពុជា។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា

ឆ្លៀត​ក្នុង​ឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ក៏​បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្សទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវនៅឱ្យឆ្ងាយ ហើយត្រូវឆ្លើយថាទេចំពោះបារីអេឡិចត្រូវនិច ដើម្បីសុខភាពយើង អនាគតជាតិយើង និងប្រទេសជាតិយើង ហើយត្រូវធ្វើជាអ្នកនាំសារពីផលប៉ះពាល់នៃបារីអេឡិចត្រូនិចទៅដល់មិត្តភក្ដិដទៃទៀត។

កញ្ញា គឹម សុខឡេង មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាតំណាងក្រុមជ័យលាភីលេខ១ បានប្រាប់ថា គោលបំណងធំដែលក្រុមរបស់ខ្លួនចូលរួមប្រកួតនេះ គឺ ទី១.ចង់ចូលរួមជាចំណែកក្នុងការផ្សព្វផ្សាយបន្ថែមអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិច យុវជនភាគច្រើនតែងតែយល់ខុសថា បារីអេឡិចត្រូនិចមិនសូវមានផលប៉ះពាល់ដូចបារីធម្មតា និង ទី២.ចង់ផ្សព្វផ្សាយដល់និស្សិតឱ្យបានដឹងថា បារីអេឡិចត្រូនិចផ្ដល់ផលប៉ះពាល់ខ្លាំង។

កញ្ញា គឹម សុខឡេង ជាបុគ្គលិកផ្នែកនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាតំណាងក្រុមជ័យលាភីលេខ១

កញ្ញា សុខឡេង ក៏​បាន​ឱ្យដឹងដែរថា កត្តាដែលជំរុញឱ្យក្រុមខ្លួនទទួលបានជ័យលាភីលេខ១នេះ គឺដោយសារការធ្វើការងារស្រុះគ្នាជាក្រុម មានការចូលរួមពីសមាជិកនីមួយៗ ដឹងអំពីតួនាទីរបស់ខ្លួនជាដើម។ លើសពីនេះ ក្រុមរបស់ខ្លួនក៏​ចង់បញ្ជ្រាបសារដោយសង្កត់ធ្ងន់ទៅលើផលប៉ះពាល់អំពីសារធាតុដែលមានក្នុងបារីអេឡិចត្រូនិច ផ្ដល់សារអប់រំ និងមានការសំណូមពរក្នុងខ្លឹមសារវីដេអូផងដែរ។ ហើយ​ចំណុច​សំខាន់នោះ វីដេអូអប់រំមួយនេះ ធ្វើយ៉ាងណាឱ្យខ្លឹមសារខ្លីហើយខ្លឹម។

ជាមួយ​គ្នានេះ កញ្ញា គឹម សុខឡេង ក៏អំពាវនាវដល់សិស្ស និស្សិត និងយុវជនទាំងអស់សូមកុំសាកល្បង ឬប្រើប្រាស់បារីអេឡិចត្រូនិច ប្រសិនចង់ក្លាយជាមូលធនមនុស្សដែលមានសុខភាពល្អ។ ហើយកញ្ញា​ក៏​អំពាវនាវដល់អ្នកដែលមានឥទ្ធពលនៅលើបណ្ដាញសង្គម សូមកុំផ្សព្វផ្សាយអំពីបារីអេឡិចត្រូនិចគ្រប់រូបភាពទាំងអស់ទាំងនៅលើបណ្ដាញសង្គម ឬនៅតាមទីសាធារៈ។ កញ្ញា ក៏សូមណូមពរដល់រាជរដ្ឋាភិបាល សូមចាត់វិធានការច្បាប់ឱ្យបានតឹងរឹងទៅលើអ្នកប្រើប្រាស់បារីអេឡិចត្រូនិច អ្នកផ្សព្វផ្សាយលក់ និងអ្នក​ចែកចាយជាដើម។

យោងតាមអង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗនៅលើពិភពលោកបានរកឃើញថា បារីអេឡិចត្រូនិក មាន​ផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀន និងសារធាតុពុលផ្សេងទៀត ដែលបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង ប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កឱ្យ​កើតមានជំងឺថប់អារម្មណ៍។ ការសាកល្បងប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ជាផ្លូវនាំឱ្យ​ក្រុមមនុស្សវ័យជំទង់ ឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *