ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​ ​បាន​បើក​ទទួល​ពាក្យ​ ​ដើម្បី​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​ ​University​ ​of​ ​Toronto​។​

​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កម្មវិធី​អាហារូបករណ៍​ដ៏​មាន​កិត្យានុភាព​បំផុត​ ​និង​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​បំផុត​សម្រាប់​និស្សិត​អន្តរជាតិ​។ ​កម្មវិធី​នេះ​ធ្វើ​ការ​សម្រិត​សម្រាំង​ជ្រើសរើស​សិស្ស​ឆ្នើម​ៗ​ដែល​មាន​លទ្ធផល​ការ​សិក្សា​ល្អ​ឥត​ខ្ចោះ​ ​មាន​សមត្ថភាព​ជា​អ្នកដឹកនាំ​លេចធ្លោ ​ព្រមទាំង​មាន​ការ​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សាលារៀន​ ​និង​សហគមន៍​។ ​ជារៀងរាល់​ឆ្នាំ​ មាន​បេក្ខជន​ប្រមាណ​ត្រឹមតែ​ ​៣៧​ ​នាក់​ប៉ុណ្ណោះ​ ពី​ទូទាំង​សកលលោក​ ​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ទទួល​អាហារូបករណ៍​នេះ​។​

​អត្ថប្រយោជន៍​អាហារូបករណ៍​

​សម្រាប់​សិស្សានុសិស្ស​ដែល​ត្រូវបាន​ជ្រើសរើស​ នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​លើសលប់​ ​ដែល​គ្របដណ្តប់​លើ​ការ​ចំណាយ​សំខាន់​ៗ​ទាំងអស់​ ​រួមមាន​៖​

​-​ ​ការ​លើកលែង​ថ្លៃ​សិក្សា​ពេញលេញ​រយៈពេល​ ​៤​ ​ឆ្នាំ​
​-​ ​ការ​ជួយ​ឧបត្ថម្ភ​ថ្លៃ​សៀវភៅ​ ​និង​សម្ភារៈ​សិក្សា​
​-​ ​ការ​រ៉ាប់រង​លើ​ថ្លៃ​សេវា​ផ្សេង​ៗ​របស់​សាកលវិទ្យាល័យ​
​-​ ​ការ​គាំទ្រ​លើ​ថ្លៃ​ស្នាក់​នៅ​ពេញលេញ​ ​(​Full​ ​Residence​ ​Support​) ​រយៈពេល​ ​៤​ ​ឆ្នាំ​

​លក្ខខណ្ឌ​ក្នុង​ការ​ដាក់ពាក្យ​

​ដើម្បី​មាន​សិទ្ធិ​ប្រកួតប្រជែង​យក​អាហារូបករណ៍​នេះ​ ​បេក្ខជន​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​

​1. ​ជា​និស្សិត​អន្តរជាតិ​ដែល​ត្រូវការ​លិខិត​អនុញ្ញាត​សិក្សា​ ​(​Study​ ​Permit​) ​នៅក្នុង​ប្រទេស​កាណាដា​។​
​2. ​កំពុង​សិក្សា​ឆ្នាំ​ចុងក្រោយ​នៃ​វិទ្យាល័យ​ ​(​ថ្នាក់​ទី​១២​) ​ឬ​ទើបតែ​បញ្ចប់​ការ​សិក្សា​មិន​លើស​ពី​ខែមិថុនា ​ឆ្នាំ​២០២៦​។
​3. ​មាន​គម្រោង​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​ ​University​ ​of​ ​Toronto​ ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២០២៧​។
​4. ​លក្ខខណ្ឌ​សំខាន់​៖​ ត្រូវតែ​ទទួលបាន​ការ​ណែនាំ​ ​ឬ​ការ​ធានា​ជា​ផ្លូវការ​ (​Nomination​) ​ពី​វិទ្យាល័យ​ដែល​ខ្លួន​កំពុង​សិក្សា​ ​ឬ​ទើប​បញ្ចប់​ការ​សិក្សា​ ​ដោយ​ក្នុង​មួយ​សាលា​អាច​ធ្វើ​ការ​ណែនាំ​សិស្ស​បាន​តែ​ម្នាក់​គត់​។​

​កាលបរិច្ឆេទ​សំខាន់​ៗ​ដែល​ត្រូវ​កត់​ចំណាំ​

​ដើម្បី​កុំ​ឱ្យ​ហួស​ពេល​ ​និង​បាត់បង់​ឱកាស​ដ៏​កម្រ​នេះ​ ​បេក្ខជន​ និង​គណៈ​គ្រប់គ្រង​វិទ្យាល័យ​នានា ​ត្រូវ​យកចិត្តទុកដាក់​លើ​កាលបរិច្ឆេទ​កំណត់​ដូច​ខាងក្រោម​៖​
​- ​ផុត​កំណត់​សម្រាប់​ការ​ណែនាំ​ (​Nomination​)​ពី​វិទ្យាល័យ​៖ ​៩​ ​តុលា ​២០២៦​
​-​ ​ផុត​កំណត់​ដាក់ពាក្យ​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​៖ ​១៦​ ​តុលា ​២០២៦​
​-​ ​ផុត​កំណត់​ដាក់ពាក្យ​អាហារូបករណ៍​៖ ​៦​ ​វិច្ឆិកា​ ​២០២៦​

​សូម​បញ្ជាក់​៖ ​ដំណើរការ​ដាក់ពាក្យ​ទាមទារ​ឱ្យ​មាន​ការ​រៀបចំ​ទុក​ជាមុន​ ​ពិសេស​ដំណាក់កាល​ស្នើសុំ​ ​Nomination​ ​ពី​ខាង​វិទ្យាល័យ​ ​ដូច្នេះ​សិស្សានុសិស្ស​ដែល​មាន​បំណង​ប្រកួតប្រជែង​ ​គួរ​រួសរាន់​ទាក់ទង​ទៅកាន់​លោកគ្រូ​អ្នកគ្រូ ​ឬ​គណៈ​គ្រប់គ្រង​សាលា​របស់​ខ្លួន​ចាប់ពី​ពេលនេះ​តទៅ​។ ​ព័ត៌មាន​លម្អិត​ ​និង​ការ​ដាក់ពាក្យ​ ​សូម​ចូល​ទៅកាន់​៖​ [​Lester​ ​B​.​ ​Pearson​ ​International​ ​Student​ ​Scholarships​]​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...