អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០កន្លែងនៅសាកលវិទ្យាល័យ SUSTech សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ – តាមរយៈកម្មវិធីអន្តរជាតិរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាភាគខាងត្បូង (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នេះ ផ្ដល់ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេលបួន​ឆ្នាំ និងចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២២ ។

អាហារូបករណ៍ផ្ដល់ជំនាញសិក្សា ១៥មុខ រួមមាន គណិតវិទ្យា,  រូបវិទ្យា, ជីវវិទ្យា, វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច, សម្ភារវិទ្យាសាស្ត្រ និងវិស្វកម្ម, វិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្ម, វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម, ស្ថិតិ និងទិន្នន័យ, វិស្វកម្មមេកានិក និងអវកាស, គ្រឿងម៉ាស៊ីន និងវិស្វកម្មថាមពល, សាលាមីក្រូអេឡិចត្រូនិច, វិទ្យាសាស្ត្រ និងវិស្វកម្មសមុទ្រ, វិស្វកម្មប្រព័ន្ធព័ត៌មាន និងគ្រប់គ្រង, សាលារចនា, វិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្ម ។ ជំនាញទាំនេះ សិក្សានៅក្នុងសាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) ដោយផ្ទាល់ ។

បេក្ខជនដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ត្រូវបំពេញឯកសារ ដើម្បីប្រឡង រួមមាន បង្កាន់ដៃទទួលពាក្យប្រឡង ០១ច្បាប់ ពាក្យសុំអាហារូបករណ៍០១ច្បាប់ ជីវប្រវត្តិសង្ខេប ០១ច្បាប់ សញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ ថតចម្លង ០១ច្បាប់ (ភ្ជាប់មកជាមួយច្បាប់ដើមដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់) ។ ជាមួយគ្នានេះតម្រូវមាន លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សាចំពោះបេក្ខជនជានិស្សិត លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ និងរូបថត ៤X៦ ចំនួន ០៤សន្លឹក (ផ្ទៃខាងក្រោយពណ៌ស ថតថ្មី) ។

លក្ខខណ្ខក្នុងការចុះឈ្មោះជាបេក្ខជនប្រឡងដោយបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាតាមទុតិយភូមិនិទ្ទេស A B និង C មានចំណេះ​ដឹង​ភាសា​អង់គ្លេសជ្រៅជ្រះ ។ លើសពីនេះមានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា និងជានិស្សិតកំពុងសិក្សាតាមមហាវិទ្យាល័យដែលទទួលស្គា​ល់ដោយក្រសួង និងស្ថាប័នរដ្ឋ ។ ភាគីខាងអាហារូបករណ៍នឹងផ្ដល់ជូនលើការចំណាយបង់ថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ ដល់បេក្ខជនដែលជាប់ជាបេក្ខភាព (និស្សិតត្រូវចេញថ្លៃសំបុត្រធ្វើដំណើរដោយខ្លួនឯងពីកម្ពុជា ទៅចិន) ។

កាលបរិច្ឆេទនៃការប្រលងជ្រើសរើសនឹងប្រព្រឹត្តិនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដែលប្រឡងលើវិញ្ញាសារ០២មាន គណិតវិទ្យា និងភាសាអង់គ្លេស រយៈពេល ១ម៉ោង ៣០នាទី ក្នុងមួយមុខវិជ្ជា (សម្រាប់ទីតាំងមណ្ឌលប្រឡងនឹងជម្រាបជូននៅពេលក្រោយ) ។ ក្រោយទទួលបានលទ្ឋផលពីការប្រឡ​ង ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសបេក្ខជនចំនួន ២០នាក់ ដើម្បីឱ្យខាងភាគីអាហារូបករណ៍ ពិនិត្យ និងសម្រេចយកត្រឹម ១០នាក់ចុងក្រោយ ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូករណ៍ ដែលមានអាស័យសដ្ឋានអគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល  ៥០ម៉ែត្រ) ។

គួរបញ្ជាក់ថា បេក្ខជនដែលជាប់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០២០ (ជាប់ស្វ័យប្រវត្តិ) មិនអាចដាក់ពាក្យប្រឡងប្រជែងអាហារូបករណ៍នេះបានទេ ។ សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សាផ្ទាល់ ឬទាក់ទងទៅទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...