អ្នកជំនាញអាហារូបត្ថម្ភ ៖ ការចម្អិន​ម្ហូបប្រើប្រាស់តែសាច់សុទ្ធ មិន​មានបន្លែចម្រុះ ជាកត្តា​ធ្វើ​ឱ្យ​កុមារមិន​ទទួល​សារ​ជាតិចិញ្ចឹមគ្រប់គ្រាន់

មន្ត្រីជាន់ខ្ពស់ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា​ បានលើកឡើងថា យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០២១-២០២២ បង្ហាញពីអត្រាប្រេវ៉ាឡង់នៃកង្វះអាហារូបត្ថម្ភរបស់កុមារកម្ពុជានៅតែជាក្ដីបារម្ភផ្នែកសុខភាពសាធារណៈ។ តាមរយៈរបាយការណ៍ខាងលើបង្ហាញថា កុមារអាយុក្រោមប្រាំឆ្នាំទទួលរងពីក្រិសក្រិន២២% (Stunting)  កុមារមានទម្ងន់ស្រាល១៦%(Underweight) និងភាពស្គមស្គាំង១០%(Wasting) ១០%ដែលត្រូវការការសង្គ្រោះជីវិតតាមឯកទេសលើការស្ដារនីតិសម្បទា និងការព្យាបាលដោយវេជ្ជសាស្ត្រ ដូច្នេះលោកស្នើ​ឱ្យ​ឪពុកម្តាយទាំងអស់គួរយល់ដឹងអំពីកត្តាមួយចំនួនដែលធ្វើ​ដោយ​មិន​ដឹងខ្លួន និង​នាំឱ្យ​កូនកង្វះអាហារូបត្ថម្ភ។

ក្នុងវេទិកាស្ដីពី « ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារសម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយ» លោក យី គីមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា បើក្រឡេកមើលកុមារនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជាដូចជា ខេត្តស្ទឹងត្រែង ខេត្តរតនគិរី តាំងពីការចាប់ផ្ដើមអនុវត្តគម្រោងនៅឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២៣មក យើងសង្កេតមានការថយចុះនូវអត្រាក្រិសក្រិន ដោយថយចុះ៥% ៦% រហូតដល់១០%។

លោក យី គីមថាន បន្តថា​ កង្វះអាហារូបត្ថម្ភដែលកុមារភាគច្រើនបានជួបប្រទះបង្កឡើងពីមូលហេតុជាច្រើនដូចជា ទីតាំងភូមិសាស្រ្តនៅតំបន់ដាច់ស្រយាល ផ្ទះនៅឆ្ងាយពីមណ្ឌលសុខភាព និងសេវាទទួលបានពីមណ្ឌលសុខភាពនៅមានកម្រិតនៅឡើយដោយស្ត្រីមានផ្ទៃពោះខ្លះមិនបានទៅពិនិត្យសុខភាពឱ្យបានគ្រប់តាមកាលកំណត់ ឬមានស្ត្រីខ្លះមិនទៅសម្រាលកូនមន្ទីរពេទ្យផងដែរ។

កត្តាមួយទៀតគឺចំណេះដឹងរបស់ឪពុកម្ដាយនៅទីនោះ ជាពិសេសទាក់ទងទៅនឹងការថែទាំកូន ការបញ្ចុកចំណីកូន ការចម្អិនអាហារបែបណាឱ្យមានសារជាតិខ្ពស់ដែលធ្វើឱ្យអាហារូបត្ថម្ភកូនគ្រប់គ្រាន់ និងមានភាពប្រសើរឡើង។ ជាទូទៅ យើងឃើញមានឪពុកម្ដាយ ឬអ្នកចម្អិនម្ហូបក្នុងគ្រួសារប្រើប្រាស់ត្រី សាច់សុទ្ធដែលមិនមានបន្លែចម្រុះជាកត្តាធ្វើឱ្យកូន ឬកុមារមិនទទួលបានអាហារមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។

លោក យី គីមថាន បន្ថែមថា កត្តាកង្វះទឹកស្អាត និងអនាម័យក៏ជាបញ្ហាផងដែរ ដោយពួកគាត់ប្រើប្រាស់ទឹកបឹង ទឹកអូរដែលមានមេរោគនិងមិនបានសម្លាប់មេរោគបានត្រឹមត្រូវ។ មួយវិញទៀត គឺការកង្វះអនាម័យ ដោយមិនមានបង្គន់អនាម័យ ដែលធ្វើឱ្យពួកគាត់បន្ទោរបង់ពាសវាលពាសកាល មិនបានលាងដៃនឹងសាប៊ូបានត្រឹមត្រូវក៏ជាហេតុដែលធ្វើឱ្យប៉ះពាលដល់ម្ហូបអាហាររបស់កូនដែរ។

«បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលខ្លះ នៅមានមានជំនឿថាការហូបបន្លែខ្លះដូចជា ល្ពៅ ត្រឡាច ត្រី សាច់មួយចំនួនធ្វើឱ្យប៉ះពាល់ដល់កូនចំពោះស្រ្តីមានផ្ទៃពោះ ក៏ជាកត្តាមួយចម្បងផងដែរ»

លោក យី គីមថាន។

ជាមួយគ្នានេះ លោក យី គីមថាន ក៏បានបញ្ជាក់ពីកត្តាសំខាន់ក្នុងការចិញ្ចឹមបីបាច់ ថែរក្សាកូនឱ្យមានសុខភាពល្អ និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ ដោយក្នុងនោះស្ត្រីមានផ្ទៃពោះត្រូវដឹងថា ទទួលទានអ្វីខ្លះដើម្បីមានសារជាតិគ្រប់គ្រាន់ និងអាចផ្ដល់ទៅទារកក្នុងផ្ទៃ និងទៅពិនិត្យផ្ទៃពោះឱ្យបានទៀតទាត់ ដើម្បីងាយស្រួលក្នុងការតាមដានពីសុខភាពម្ដាយ និងទារក។ លើសពីនេះ ម្ដាយឪពុកត្រូវយល់ដឹងពីការបំបៅកូនដោយទឹកដោះម្ដាយចំពោះកុមារមានអាយុក្រោម២៣ខែ ឬ១០០០ថ្ងៃដំបូង និងចំណេះដឹងបន្ថែមអំពីអាហារដែលកូនអាចទទួលទានបានក្រោយអាយុប្រាំមួយខែ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...