ភ្នំពេញ – សហព័ន្ធសេវាអប់រំនៅកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ បានសហការរួមគ្នារៀបចំសន្និបាតប្រចាំឆ្នាំ២០២១ និងសិក្ខាសាលាអប់រំស្តីពី “ផ្នត់គំនិតនិងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ។

សន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល តាមរយៈការចែករំលែកពីមធ្យោបាយ និងឧបករណ៍បច្ចេកវិទ្យាអប់រំក្នុងការបង្រៀនបែបទំនើប និងបំប៉នសមត្ថភាពថ្មីដល់បុគ្គលិកសិក្សាក្នុងគន្លងថ្មីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
កម្មវិធីនេះនឹងបង្ហាញរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២១ និងសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ការចែករំលែកលើប្រធានបទផ្សេងៗពីវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបកំពុងបម្រើការងារ និងមានបទពិសោធជាច្រើនឆ្នាំលើវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំផងដែរ ។
សិក្ខាសាលាអប់រំស្តីពីផ្នត់គំនិតនិងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីបន្ថែមលើផ្នែកអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍និងគោលដៅសម្រាប់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចក្ខុវិស័យនិងយុទ្ធសាស្រ្តនៃការអប់រំកុមារតូច តួនាទីនិងកិច្ចសហការគ្នារវាងអ្នកអាណាព្យាបាលនិងសាលារៀន ។

លើសពីនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងស្តីពីរបៀបអភិវឌ្ឍន៍ចរិតបុគ្គលដើម្បីជោគជ័យក្នុងជីវិត វិស័យអប់រំក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្សតាមរយៈកម្មវិធីទម្លាប់ល្អទាំង៧ របស់បុគ្គលឆ្នើម ការវិវត្តចុងក្រោយនៃបច្ចេកវិទ្យាអប់រំសម្រាប់ការអប់រំនៅកម្ពុជា ។ តម្លៃសម្រាប់ចូលរួមកម្មវិធី ៣០ដុល្លារអាមេរិកក្នុងមួយនាក់ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងលេខទូរស័ព្ទ 089 57 12 58 / 096 661 432 ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































