ស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃមានសុខភាពល្អ ម្តាយគួរបរិភោគអាហារក្នុងពេលឱ្យបាន ៤ដងក្នុងមួយថ្ងៃ

ភ្នំពេញ – ស្ត្រីក្នុងវ័យបន្តពូជ​ជាច្រើន​នាក់នៅកម្ពុជា​មានទម្លាប់​បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ទាំងមុននិងក្នុងអំឡុង​ពេល​​មានផ្ទៃពោះនិង​ក្នុង​ពេល​​បំបៅដោះកូន ​។ការសិក្សាស្រាវជ្រាវដោយអង្គការ IDE និង MRA នៅឆ្នាំ២០១៦បានរកឃើញថា ​ស្ត្រីនិងបុរស​ជាច្រើននាក់យល់ដឹង​ពីអ្វី​ដែល​​ស្ត្រីគួរ​ធ្វើ​ក្នុងអំឡុង​ពេលមានផ្ទៃពោះ។ផ្ទុយទៅវិញពួកគាត់ពុំដឹងថា​ តើប្រភេទអាហារអ្វីដែលស្ត្រីគួរបរិភោគ ​សម្បូរ​​ដោយ​សារ​​ជាតិ​ចិញ្ចឹមឬបរិមា​ណ​​អាហារ​កម្រិតណា​​ដែលត្រូវ​បរិភោគជួយឱ្យ​ស្ត្រីមានផ្ទៃពោះមាន​សុខភាព​ល្អ។

អ្នកជំនាញអាហារូបត្ថម្ភបានឱ្យដឹងថាកត្តាទាំងនេះ​អាចកើតមានឡើង​ដោយសារ​តែ​ស្ត្រីពុំបានទទួល​ការផ្ដល់​ប្រឹក្សាស្តីពី​​អាហារូបត្ថម្ភ​ឱ្យបានត្រឹមត្រូវពេលមកពិនិត្យផ្ទៃ​ពោះនៅតាមមណ្ឌលសុខភាព។លើសពីនេះស្ត្រីមានផ្ទៃពោះ​ ដែលរស់នៅតំបន់​ជនបទភាគច្រើន​ទៅពិនិត្យផ្ទៃពោះមិនគ្រប់ចំនួនដង ​និង​ចាប់ផ្ដើម​ទៅពិនិត្យផ្ទៃពោះយឺតយ៉ាវ​ បើធៀបនឹង​ស្ត្រីដែលរស់នៅទីប្រជុំជន។

ការសិក្សាស្រាវជ្រាវក៏បានរកឃើញថា ​ស្ត្រីមានផ្ទៃពោះ​ជាច្រើននាក់យល់ខុសថាគួរ​បរិភោគអាហារតិចតួចដើម្បី​ចៀសវាងការ​ពិបាក​សម្រាល​កូនដោយសារ​ខ្លាចកូន​​ថ្លោស។អ្នកជំនាញសុខភាពសាធារណៈបានបញ្ជាក់ថានេះជាការយល់ខុសធ្ងន់ធ្ងរមួយ។ទន្ទឹមគ្នានេះគម្លាតយេន​ឌ័រក៏អាចមានឥទ្ធិពលលើបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាផងដែរ។តាមទម្លាប់ជាពិសេសនៅតាមគ្រួសារក្រីក្របុរសទទួលបាន​អាហារ​ល្អជាងគេនិងតែងតែបរិភោគមុន​កុមារនិងស្ត្រី។កត្តាទាំងនេះ​មិនត្រឹមតែធ្វើឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាប៉ុណ្ណោះទេថែមទាំង​មានឥទ្ធិពលលើក្មេងស្រីជំទង់និងសុខភាពបន្តពូជរបស់ពួកគេនៅពេលក្រោយទៀតក្នុងជីវិតរបស់ពួកគេផងដែរ។

ថ្មីៗនេះនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយអង្គការអង្គការ Helen Keller និងគម្រោង MUSEFO របស់អង្គការ GIZ សហ​ការ​ជា​មួ​យ​​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធលោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភមានប្រសាសន៍ថាដើម្បីឱ្យស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃមានសុខភាពល្អស្រ្តីមានផ្ទៃពោះគូរតែបរិភោគអាហារក្នុងពេលឱ្យបាន៤ដងក្នុងមួយថ្ងៃនិងមានអាហារក្រៅពេលផងដែរ។

លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ៖ “ពួកគេគួរបរិភោគអាហារចម្រុះមុខពោលគឺយ៉ាងហោចណាស់ឱ្យបានប្រាំប្រភេទក្នុងចំណោម១០ប្រភេទរួមទាំងបាយត្រីសាច់ស៊ុតបន្លែពណ៌បៃតងផ្លែឈើលឿងទុំគ្រាប់ធញ្ញជាតិពពួកសណ្តែកជាដើមដែលចេញមកពីអាហារបីក្រុម។ការបរិភោគអាហារចម្រុះមុខឱ្យបាន៤ដងក្នុងមួយថ្ងៃព្រមទាំងអាហារក្រៅពេលនេះស្ត្រីមានផ្ទៃពោះមានសុខភាពល្អធម្មតាត្រូវការកើនទម្ងន់ឱ្យបានពី១១,៥ទៅ១៦គីឡូក្រាមក្នុងអំឡុងពេលមានផ្ទៃពោះ” ។

មន្ត្រីជំនាញអាហារូបត្ថម្ភបានបន្ថែមទៀតថាលើសពីនេះស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះមុនពេលសម្រាលយ៉ាងតិចបំផុតឱ្យបាន៤ដងនិងត្រូវលេបគ្រាប់ថ្នាំជាតិដែកឬហ្វូលិកអាស៊ីតរាល់ថ្ងៃសម្រាប់រយៈពេល៩០ថ្ងៃ។   ម្យ៉ាង​ទៀតស្រ្តីមានផ្ទៃពោះត្រូវរក្សាសន្ទស្សន៍ម៉ាស់រាងកាយឲ្យបានពី១៨.៥ទៅដល់២៤.៩ដើម្បីធានាបានសុខភាពល្អ។ស្របគ្នានេះស្រ្តីមានផ្ទៃពោះត្រូវលេបថ្នាំទំលាក់ព្រូន ​១ដូសនិងចាក់ថ្នាំបង្ការជំងឺតេតាណូសផងដែរ។

លោកស្រីបានបញ្ជាក់បន្ថែមលើនេះស្រ្តីមានផ្ទៃពោះក៏ត្រូវតែអនុវត្តអនាម័យខ្លួនប្រាណនិងចំណីអាហារជាប្រចាំដើម្បីសុវត្តិភាពនិងសុខភាពទាំងម្តាយទាំងកូន។ជាចុងក្រោយស្រ្តីមានផ្ទៃពោះនិងក្រុមគ្រួសារគួរត្រៀមរៀបចំ​បំ​បៅ​ដោះកូនក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលជៀសវាងការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្តដោយសារតែកុមារបៅទឹកដោះគោម្សៅផ្សំតាមរូបមន្តមានជំងឺច្រើនគ្មានអង្គបដិបក្ខការពារជំងឺចំណាយថវិកាគ្រួ​សា​រ​ព្យាបាលជំងឺញឹកញាប់កុមារមិនឆ្លាតវៃរៀនមិនពូកែនិងមានហានិភ័យខ្ពស់បណ្ដាលឱ្យស្លាប់។

សូមជម្រាបថាការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថាទឹកដោះម្តាយមានសារជាតិចិញ្ចឹមទាំងអស់ដែលទារកអាយុក្រោម៦ខែត្រូវការដូច្នេះមិនត្រូវផ្តល់អាហារអ្វីក្រៅពីទឹកដោះម្តាយឡើយ។ទារកបៅទឹកដោះម្តាយបាន​ពេញលេញមានសុខភាពល្អប្រសើរឈ្នះជំងឺគ្រប់ប្រភេទមានអង្គបដិបក្ខការពារសុខភាពកុមារយ៉ាងរឹងមាំនិងអស្ចារ្យ។កុមារបៅទឹកដោះម្តាយពេញលេញមានទំហំខួរក្បាលធំជាងកុមារផ្សេងទៀតនិងមានពិន្ទុការវៃឆ្លាត២.៦ខ្ពង់ជាងកុមារមិនបានបំបៅទឹកដោះម្តាយបានពេញលេញ។ការបៅកូនដោយទឹកដោះម្តាយជួយសន្សំថវិកាគ្រួសារនិងជួយដល់សេដ្ឋកិច្ចជាតិ។នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញសុខាភិបាលកម្ពុជាកន្លងទៅ៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...