ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំនេះ រំពឹងថា នឹងទាក់ទាញ​អ្នក​ចូលរួម​លើសពី៦ម៉ឺននាក់

អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែង​ក្តីរំពឹងថា ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៧ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៥-១៦ ខែមិថុនា នឹងទាក់ទាញ​អ្នក​ចូលរួម​ប្រមាណជាង៦ម៉ឺននាក់​នៅទូទាំង​ប្រទេស។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សម្រាប់ទិវាជាតិបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែលនឹង​ប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ មានអង្គភាពថ្នាក់ជាតិ​ចូលរួម​ចំនួន ១០៤អង្គភាព ដែលស្មើនឹង​ ១២៥ស្តង់ និង​សម្រាប់ថ្នាក់ក្រោមជាតិ​ចំនួន ២៨០អង្គភាព ទាំង​២៤ខេត្ត ហើយ​លោក​រំពឹងថា នឹងទាក់ទាញ​អ្នក​ចូលរួម​សរុប​ប្រមាណជាង​៦ម៉ឺននាក់។

បើតាម ឯកឧត្តម កត្តា អ៊ន ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរួមក្នុងទិវាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ បានកើនឡើងជាបន្តបន្ទាប់ ដូចជា ឆ្នាំ២០១៨ មានអង្គភាព ចូលរួម៧៣ និងមានអ្នកចូលរួមចំនួន២៧ ៤៥៣នាក់ឆ្នាំ២០២១៩ មានអង្គភាពចូលរួម៧៥និងមានអ្នកចូលរួម៣២១២៥នាក់ ឆ្នាំ២០២០ប្រារព្ធតាមអនឡាញ ដោយសារជំងឺកូវីដ មានអ្នកចូលមើល៧២០០០នាក់, ឆ្នាំ២០២១ ក៏ធ្វើតាមអនឡាញដែរ ដោយមានអ្នកចូលមើល១២៤០០០នាក់ ឆ្នាំ២០២២ មានអង្គភាពចូលរួម១៨៥និងមានអ្នកចូលរួម៤២ ៦៩២នាក់ និងឆ្នាំ២០២៣មានអង្គភាពចូលរួម៣៧១និងមានអ្នកចូលរួម៥៤ ០៧០នាក់។

សូមជំរាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ​បាន​រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើក ទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតាអាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៤នេះ ទិវាជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវធ្វើឡើងក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

នៅក្នុងទិវាជាតិដែលនឹងរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រយៈពេល២ថ្ងៃនាចុងសប្តាហ៍នេះ នឹងមានការដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិត របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន អង្គការ សមាគម ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ព័ត៌មានអាហាររូបករណ៍ ដោយក្នុងនោះសិស្សនិស្សិត ឬសាធារណៈជនដែលចូលរួម អាចចុះឈ្មោះចូលរៀនភ្លាមៗបានដោយផ្ទាល់ និងអាច ដាក់ពាក្យស្វែងរកការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗជាច្រើននៅក្នុងថ្ងៃនោះផងដែរ។

បន្ថែមពីនេះ ក៏មានរៀបចំកម្មវិធីប្រឡងធ្វើតេស្តវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន និងសមត្ថភាពបច្ចុប្បន្ន , កម្មវិធីប្រកួតប្រជែងជ្រើសរើសសមិទ្ធផលស្នាដៃប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មី របស់សិស្ស និស្សិត មហាជន វិស័យឯកជន និងវិស័យពាក់ព័ន្ធ ដែលជាប្រយោជន៍ដល់ការស្រាវជ្រាវ និងបម្រើដល់វិស័យនានានៅក្នុងសង្គមផងដែរ ដោយបេក្ខជន បេក្ខនារី ដែលប្រឡងជាប់នឹងទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាព ហើយស្នាដៃដែលទទួលបានការគាំទ្រច្រើនជាងគេ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ។ ហើយ​លើសពីនេះ ក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក៏មានការចែករំលែកបទពិសោធន៍ពី វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...