ក្រសួងអប់រំ សហការជាមួយសារមន្ទីរ ស.ស.រ និងអម្រឹត រៀបចំយុទ្ធនាការ “១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” លើកកម្ពស់ការអាន និងចំណេះដឹងរូបិយវត្ថុ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រកាសពីការរៀបចំយុទ្ធនាការកីឡាដើម្បីសង្គមដ៏ធំមួយ ក្រោមប្រធានបទ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណកោះពេជ្រ និងកោះនរា។ យុទ្ធនាការនេះមានគោលបំណងចម្បងក្នុងការកៀរគរថវិកា និងជំរុញវប្បធម៌នៃការអាន ព្រមទាំងពង្រីកការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរដល់យុវជនជំនាន់ក្រោយ។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសានេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន​​ និងកីឡា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកីឡា និងដៃគូពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍កីឡា គឺជារឿងសំខាន់ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព និងការចូលរួមចំណែកជួយសង្គមតាមរយៈការលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ។

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា កម្មវិធីនេះ​ មានគោលដៅរួមគ្នាក្នុងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការរត់ ដែលជាមធ្យោបាយតែមួយគត់ធ្វើឱ្យជីវិតមានគុណភាព។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សាធារណជន ពិសេសសិស្សានុសិស្សចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា ខណៈបច្ចុប្បន្នអ្នកចុះឈ្មោះមានចំនួន៥០០នាក់ហើយ ដោយរំពឹងថា នឹងមានអ្នកចូលរួម ២ទៅ៣ពាន់នាក់។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន​​ និងកីឡា

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានស្វាគមន៍យ៉ាងកក់ក្ដៅនូវគំនិតផ្តួចផ្ដើមដ៏ល្អនេះ ដែលជំរុញឱ្យសិស្សនុសិស្ស និងយុវជនកាន់តែច្រើន អាចចូលមកទស្សនាសារមន្ទីរ ស.ស.រ។ លោក ប្លែស គីលីយ៉ង់ បន្តថា ក្នុងមួយឆ្នាំៗ សារមន្ទីរ ស.ស.រ ទទួលបានអ្នកទស្សនាដែលជាយុជន និងសិស្សានុសិស្សចន្លោះពី ៤ម៉ឺនទៅ៥ម៉ឺននាក់ ។

សហប្រធានសារមន្ទីរ ស.ស.រ រូបនេះ បញ្ជាក់ថា នេះជាកិច្ចសហការថ្មីរបស់សារមន្ទីរ ស.ស.រ ជាមួយវិស័យអប់រំ និងវិស័យធនាគារ ដើម្បីរៀបចំឱ្យមានសិស្សានុសិស្សនៅជនបទ មានឱកាសក្នុងការទស្សនាសារមន្ទីរ ស.ស.រ និងរៀនសូត្រពីសារៈសំខាន់ នៃរូបិយវត្ថុ តួនាទីរូបិយវត្ថុនៅក្នុងសង្គម ជាពិសេសសារៈសំខាន់ នៃការប្រើប្រាស់ប្រាក់រៀល និងរៀនសូត្រពីប្រវត្តិសាស្រ្តរូបិយវត្ថុពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។

“យើងខ្ញុំមានគោលបំណងលើកស្ទួយឆន្ទៈ នៃការអាន ឆន្ទៈនៃការរៀនសូត្រក្នុងចំណោមយុវជន ហើយសារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងរក្សាទុករបស់បុរាណទេ ប៉ុន្តែដើរតួនាទីសំខាន់ក្នុងការចែករំលែកចំណេះដឹងដល់អ្នកចូលទស្សនា”

លោក​ ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុអម្រឹត មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំ កន្លងមកនេះ អម្រឹត មានការប្ដេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងក្នុងការរួមចំណែកពង្រឹងវប្បធម៌ខ្មែរ និងលើកកម្ពស់វិស័យអប់រំ ដែលជាកិច្ចការងារអាទិភាពនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ស្ថាប័ន។ លោក​ ដុស ឌីន បន្តថា កម្មវិធី “១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់” គឺមិនត្រឹមតែផ្តោតលើការលើកកម្ពស់ការអាន តាមរយៈសកម្មភាពកីឡា តែប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ឱកាសឱ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានារួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និងផ្សព្វផ្សាយពីគុណតម្លៃនៃការអានឱ្យកាន់តែទូលំទូលាយ។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ

លោក ដុស ឌីន បន្ថែមថា សម្រាប់ថវិកាដែលប្រមូលបានពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទដល់ទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ឆ្នាំ, រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយពេល ៣ឆ្នាំ និងឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់នៃការអាននៅតាមបណ្តាខេត្តមួយចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ។

តាមប្រសាសន៍របស់លោក ដុស ឌីន គ្រឹះស្ថានអម្រឹត រួមសហការជាមួយនឹងអជ្ញាធរខេត្ត ក៏គ្រោងនឹងរៀបចំកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ក្នុងថ្ងៃតែមួយ (ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦) នៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និងរតនគិរី ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការអាន និងផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឱ្យកាន់តែទូលំទូលាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)