កម្មវិធីមនសិការពលរដ្ឋល្អ កំពុងអនុវត្ត​នៅតាមវិទ្យាល័យគោលដៅ ដើម្បីជំរុញយុវជនឱ្យ​មានបំណិនជីវិត និងភាពជាអ្នកដឹកនាំ

កម្មវិធីមនសិការពលរដ្ឋល្អ ដែលជាកម្មវិធីបណ្ដុះបណ្ដាលស្មារតី និងសមត្ថភាពយុវជនកម្ពុជា​ នៅឆ្នាំ២០២៦នេះ កំពុងអនុវត្តនៅតាមវិទ្យាល័យគោលដៅក្នុងរាជធានី-ខេត្តចំនួន១២ ដោយផ្តោត​លើសិស្សានុសិស្ស​កម្រិតថ្នាក់ទី១០ និង​ថ្នាក់ទី១១ ដើម្បីជំរុញពួកគេឱ្យមានបំណិនជីវិត ភាពជាអ្នកដឹកនាំ។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធី “មនសិការពលរដ្ឋល្អ” ត្រូវ​បានដាក់ឱ្យអនុវត្ដសាកល្បងនៅឆ្នាំ២០២៤ ក្នុងគោលបំណងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជា ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មាន សារៈសំខាន់សម្រាប់ប្រទេសជាតិ នាពេលអនាគត។ លើសពីនេះ កម្មវិធីក៏បណ្តុះគំនិតច្នៃប្រឌិត ជំនាញទន់ ភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការជ្រើសរើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់យុវជនកម្ពុជា។ ជាពិសេស ផ្តល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គម និងការអនុវត្ត តួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិក្នុងនាមជាពលរដ្ឋល្អ។​

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានយុវជន

ក្រោយ​ការ​ដាក់​ឱ្យ​អនុវត្តសាកល្បង កម្មវិធីបានទទួលការគាំទ្រច្រើន ហើយ​ក៏​បានពង្រីកវិសាលភាពពីរាជធានី-ខេត្តពីចំនួន៧ក្នុងឆ្នាំ២០២៤ ទៅដល់ចំនួន១២ ក្នុងឆ្នាំ២០២៥ ក៏ដូចជាកំណើនចំនួនក្លឹបសិក្សា និងការបន្ថែមគម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ” តាមរយៈការឱ្យមានការសរសេរ និងការអនុវត្តគម្រោង នៅតាមបណ្តាក្លឹបសិក្សាផងដែរ។

លោក ស៊ីវ ឧត្តម មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ កម្មវិធី​មនសិការពលរដ្ឋល្អ ក៏នៅតែបន្តអនុវត្តក្នុងរាជធានី-ខេត្តចំនួន១២ ដដែល រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដព្រះសីហនុ ខេត្ដបាត់ដំបង ខេត្ដស្វាយរៀង និងខេត្ដសៀមរាប ខេត្តតាកែវ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

សិស្សានុសិស្ស​ដែលស្ថិត​នៅ​ក្នុង​កម្មវិធី មនសិការពលរដ្ឋល្អ នឹងទទួលបានការ​សិក្សា​រយៈពេល ១ម៉ោង ក្នុងមួយសប្តាហ៍ (កំណត់ម៉ោងសិក្សាដោយសាលាគោលដៅ និងបត់បែនតាមលទ្ធភាពជាក់ស្តែង) ដោយ​ក្នុង​មួយម៉ោងនេះ សិស្សានុសិស្សមិនត្រឹមតែសិក្សាលើទឹ្រស្តីនៃមេរៀននោះទេ ប៉ុន្តែក៏​មាន​ជាការពិភាក្សាបន្ថែមនៅក្នុងថ្នាក់ ការធ្វើកិច្ចការងារជាក្រុម ដោយរួមបញ្ចូលការចូលរួមសកម្មភាពសង្គម និងការងារស្ម័គ្រចិត្តផ្សេងៗក្នុងសហគមន៍ ដែលត្រូវបានយកមកអនុវត្តក្នុងសង្គមជាក់ស្តែងផងដែរ។ បើតាមលោក ស៊ីវ ឧត្តម សកម្មភាពសំខាន់ក្នុងកម្មវិធីរួមមាន ការបង្រៀន និងរៀនមានរយៈពេល១២សប្តាហ៍, កម្មវិធីទស្សនកិច្ចសិក្សានៅតាមតំបន់ប្រវត្តិសាស្រ្ត, កម្មវិធីជំនួបវាគ្មិនពិសេស ការអនុវត្ត និងការប្រកួតគម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ”។

មន្ត្រីលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានយុវជន បន្ថែមថា សម្រាប់គម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ” ជាយន្តការមួយដ៏សំខាន់ក្នុងការជួយលើកទឹកចិត្តសិស្សឱ្យចេះស្វែងយល់ ចេះមើលឃើញពីបញ្ហានៅក្នុងសហគមន៍ ហើយព្យាយាមជួយរកដំណោះស្រាយស្របតាមខ្លឹមសារបណ្តុះបណ្តាល ដែលមាននៅក្នុងកម្មវិធីសិក្សា នៃកម្មវិធីមនសិការពលរដ្ឋល្អ។ ការអនុវត្តគម្រោងនេះ ជាវិធីសាស្រ្តបង្រៀន និងរៀន ដែលឱ្យសិស្សានុសិស្សរៀនតាមរយៈការអនុវត្តគម្រោងជាក់ស្តែង ហើយបង្កើតជាផលិតផល ឬលទ្ធផលចុងក្រោយដោយផ្សារភ្ជាប់ជាមួយប្រធានបទធំៗលើវិស័យអប់រំ វប្បធម៌ សាសនា កីឡា សុខាភិបាល ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។

“ពលរដ្ឋល្អ គឺជាពរជ័យដល់សង្គម, ពលរដ្ឋល្អតែងគិត និងយល់ថា ខ្លួនមានការទទួលខុសត្រូវជាក់លាក់ចំពោះរដ្ឋ ប្រៀបដូចជារដ្ឋមានការទទួលខុសត្រូវជាក់លាក់ចំពោះពលរដ្ឋដូចគ្នា”

តាមប្រសាសន៍​លើកឡើងរបស់លោក ស៊ីវ ឧត្តម កម្មវិធីមនសិការពលរដ្ឋល្អ នឹងបំពេញបន្ថែមនូវអ្វីដែលមានស្រាប់ក្នុងកម្មវិធីសិក្សារបស់រដ្ឋ លើការប្រើប្រាស់បំណិនទាំងអស់ប្រកប ដោយឆន្ទៈ ដើម្បីអភិវឌ្ឍនយុវជន​ឱ្យ​ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។ ​លោកថា កម្មវិធីមនសិការពលរដ្ឋល្អ ពិតជាមានអត្ថប្រយោជន៍ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ធ្វើឱ្យសង្គមជាតិមានប្រសើរឡើងជាវិជ្ជមាន និងមានការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងភាពសុខុមដុម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។