វគ្គប្រកួតជម្រុះជុំទី១ កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី១​៩-២០ ខែកុម្ភៈ 

ភ្នំពេញ- អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រកួតវគ្គជម្រុះជុំទី១ កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ នៅ​ថ្ងៃទី​១៩​-២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខតាមប្រព័ន្ធអនឡាញ ។ កម្មវិធីបានកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំ និងឯកជន ក្នុង​នោះ​បេក្ខជន​ប្រកួត​មាន​ចំនួន ៣២វិទ្យាល័យមកពីរាជធានីខេត្តទូទាំងប្រទេស ។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ២០២២​ ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណ​ង​​​បណ្តុះ​បណ្តាល​យុវជនឱ្យ​ចេះ​ប្រើប្រាស់​វប្បធម៌​សន្ទនា ចេះ​ដោះស្រាយ​បញ្ហា បង្កើន​ភាពក្លាហានដល់យុវជន ចេះ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ក្នុងការ​បញ្ចេញមតិ ពង្រឹង​ជំនាញ​ត្រិះរិះ​ពិចារណា ការស្រាវជ្រាវ ការចែករំលែក​គំនិត និងការ​និយាយ​សាធារណៈ​ ​។

លោក ស៊ីវ ឧត្តម បានបន្ថែមថា កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ ​​ផ្តល់​ឱកាស​ឱ្យ​យុវជន​បញ្ចេញ​គំនិត​យោបល់ បង្ហាញ​សមត្ថភាព និង​ទេព​កោស​ល្យ​ជា​សាធារណៈ​ជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ជាពិសេស​ពង្រីក​ធនធាន​យុវជន ដើម្បីឱ្យ​ក្លាយជា​មូលធន​មនុស្ស​សម្រាប់​សង្គមជាតិ​កម្ពុជា​។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន

“បេក្ខជនដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានភាពក្លាហានបញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ មានគំនិតចាស់ទុំ មានទំនាក់ទំនងល្អក្នុងសង្គម មានសាមគ្គីភាព និងអាចប្រកួត​ប្រជែងជាមួយយុវជន យុវនារីក្នុងតំបន់ និងសាកលលោកនាពេលអនាគត”

មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជនរូបនេះ បញ្ជាក់បន្ថែមថា ក្នុងវគ្គប្រកួតជម្រុះជុំទី១ ខាងមុននេះកាន់តែពិសេសជាងឆ្នាំមុនៗ ដោយ​ការប្រកួត​ធ្វើ​ឡើង​​តាមប្រព័ន្ធអនឡាញប្រើប្រាស់ Plat Form ថ្មី ផ្សាយផ្ទាល់​ចូលផេកផ្លូវការរបស់ក្រសួងអប់រំ ។ លោកបន្តថា យុវ​ជនស្ម័គ្រចិត្ត​បានជ្រើ​​សរើ​ស​យ៉ាង​សម្រិត​​សម្រាំ​ងជាពិសេសសម្រាប់កម្មវិធី ប្រធានបទថ្មីប្លែក និងទាន់សម័យជាងមុន គណៈកម្មការដាក់ពិន្ទុ​សុទ្ធ​តែជាអ្ន​ក​ជំនាញ​ទៅតា​ម​ប្រធាន​បទ​នី​មួយ​ៗ​ ។

សូម​ជម្រាបជូនថា វគ្គជម្រុះជុំទី១ ក្នុងកម្មវិធី «ជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២» នឹងប្រារព្ធនៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ តាមរ​យៈប្រ​ព័ន្ធ​អន​ឡាញ Zoom និងឡាយផ្ទាល់ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនោះ បេក្ខជនចំនួន ១៦វិទ្យាល័យផ្សេងគ្នា នឹងចូលមកប្រកួតលើ​វិញ្ញាសាចំនួន ៨វិញ្ញាសា ដោយមានក្រុមស្រម និងក្រុមបដិសេធ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។