នាងស៊ូស៊ូ ៖ សិល្បករ និងអ្នកប្រតិបត្តិករវប្បធម៌ ជាអ្នករៀនច្រើនក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជួយកំណើនសេដ្ឋកិច្ច

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អ្នកស្រី លឹម សូលីន ឬហៅ នាងស៊ូស៊ូ សមាជិកគណៈកម្មការនាយក សមាគមន៍ស៊ីកាដា លើកឡើងថា សិល្បករ និងអ្នកប្រតិបត្តិករវប្បធម៌ ជាអ្នករៀនច្រើនក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជួយកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងសន្និសីទសារព័ត៌មាននៃយុទ្ធនាការកៀរគរការគាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌​តាមរយៈការណែនាំនូវសំណៅពិគ្រោះ «ពីក្រោយវាំងនន ៖ ភាពងាយរងគ្រោះ និងសក្តានុពលនៃប្រតិបត្តិករវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋនៅកម្ពុជា» កាលពីចុងសប្តាហ៍​កន្លងទៅនេះ អ្នកស្រី លឹម សូលីន មាន​ប្រសាសន៍ថា សិល្បករ និងអ្នកប្រតិបត្តិករ មិនត្រឹមតែបានចូលរួមជួយបង្កើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមជួយរក្សា និងភិរក្សសម្បត្តិវប្បធម៌ជាតិទាំងក្នុងកម្រិតជាតិ និងបង្ហាញលើឆាកអន្តរជាតិ។

អ្នកស្រី លឹម សូលីន បន្តថា សិល្បករម្នាក់ៗ មិនអាចជោគជ័យបានទេ បើមិនមានជំនាញឌីជីថល ជំនាញទំនាក់ទំនង និងជំនាញធ្វើទីផ្សារនៅក្នុងសង្គមវិវត្តលឿនផ្នែកបច្ចេកវិទ្យា ពោលគឺ សិល្បករ និងអ្នកប្រតិបត្តិករ ក្រៅពីចេះជំនាញរបស់ខ្លួនក៏ត្រូវការរៀនសូត្រពេញមួយជីវិតនៅក្នុងវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋផងដែរ។

អ្នកស្រី លឹម សូលីន បញ្ជាក់បន្ថែមថា សិល្បករ និងអ្នកប្រតិបត្តិករវប្បធម៌ ក៏កំពុងជួបបញ្ហាប្រឈម ដូចជា ការបៀតបៀនផ្លូវភេទ សិទ្ធិទាក់ទងនឹងការងារ​ជាច្រើនទៀត ដែលត្រូវការជំនួយគាំទ្រជាប្រព័ន្ធពីក្រសួង ស្ថាប័ន វិស័យឯកជន ដាក់ចេញគោលនយោបាយជាប្រព័ន្ធរួមមួយ សម្រាប់លើកកម្ពស់សិទ្ធិអ្នកបំពេញការងារក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

អ្នកស្រី ជុំវណ្ណ សូដាជីវី ព្រឹទ្ធនារីរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងនាមជាអ្នកសិល្បៈមួយរូប អ្នកស្រីធ្លាប់ទទួលពាក្យរិះគន់ជាច្រើន ដែលថា ស្រីសិល្បៈមិនល្អ រៀនមិនបានខ្ពង់ខ្ពស់ និងក្រីក្រជាដើម។ អ្នកស្រី ជុំវណ្ណ សូដាជីវី បន្តថា សម្រាប់អ្នកសិល្បៈ ទម្រាំអាចឡើងរាំនៅលើឆាកបាន ត្រូវឆ្លងកាត់អ្វីខ្វះ? ពិតណាស់ គឺរៀនពីជំនាញផ្សេងៗជាច្រើនទៀត ដូចជា ហាត់របាំនៅពេលព្រឹក និងរៀនចំណេះដឹងទូទៅនៅពេលរសៀល។

ព្រឹទ្ធនារីរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បន្ថែមថា សិល្បករ ទាល់តែរៀនអក្សរ ចេះអាន ចេះសរសេរ ចេះមើល ចេះវិភាគ មានគំនិត ចេះស្រាវជ្រាវ ទើបអាចក្លាយជាសិល្បករមួយរូបដែលអាចចូលរួមការពារវប្បធម៌ជាតិបាន។ អ្នកស្រី ជុំវណ្ណ សូដាជីវី សង្ឃឹមថា អ្នកដែលមិនមែនជាសិល្បករ នឹងឱ្យតម្លៃសិល្បករ ព្រោះពួកគាត់មិនគ្រាន់តែជាបុរស និងស្រ្តីដែលឈររាំញញឹមញញែមនៅលើឆាកនោះទេ ប៉ុន្តែពួកគាត់សុទ្ធតែបានឆ្លងកាត់ការរៀនសូត្រ រហូតបានទៅរៀននៅស្រុកក្រៅ បានសញ្ញាបត្រ មកពីអាមេរិក បារាំង ប៉ុន្តែពេលសម្ដែងលើឆាកមិនសូវទទួលបានការគោរពឱ្យតម្លៃ។

ជាមួយគ្នានេះ អ្នកនាង រស់ រតនៈ ឬ Chef Nak ដែលជាទូតសុឆន្ទៈនៃយុទ្ធនាការកៀរគរការគាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌ មានប្រសាសន៍ថា អ្នកនាង ចូលរួមជាមួយសិល្បករកម្ពុជា តស៊ូដើម្បីការទទួលស្គាល់ ការការពារ និងការផ្តល់សិទ្ធិអំណាចយ៉ាងពេញលេញ ដែលបង្កើតឱ្យមានការគោរព និងថែរក្សាមរតកដូនតាខ្មែរ។ អ្នកនាង រស់ រតនៈ ទទួលស្គាល់ថា សិល្បករ និងអ្នកធ្វើការក្នុងវិស័យវប្បធម៌និងច្នៃប្រតិដ្ឋ ក្រៅពីចេះជំនាញរបស់ខ្លួន ក៏ចាំបាច់ត្រូវបន្តការរៀនសូត្របន្ថែមទៀតពីចំណេះដឹងថ្មី។ ឧទាហរណ៍ អ្នកនាងផ្ទាល់ មានជំនាញក្នុងការធ្វើម្ហូបជាយូរមកហើយ ប៉ុន្តែដោយសារការរៀនចេះពីរបៀបគ្រប់គ្រងក្រុម ចំណេះដឹងហិរញ្ញវត្ថុ និងគំនិតច្នៃប្រឌិតក្នុងការបង្កើតស្នាដៃលើកកម្ពស់ម្ហូបខ្មែរ ក៏ជំរុញឱ្យមានការគាំទ្រពីមហាជន។

អ្នកអភិរក្សរសជាតិខ្មែរ អ្នកនាង រស់ រតនៈ ក៏សំណូមពរអ្នកពាក់ព័ន្ធទាំងអស់បន្តគាំទ្រដល់សិល្បករ និងអ្នកធ្វើការក្នុងវិស័យវប្បធម៌និងច្នៃប្រតិដ្ឋ ដែលបានលះបង់ពេលវេលា ធនធាន កម្លាំងកាយចិត្ត ក្នុងការថែរក្សា អភិវរក្ស និងអភិវឌ្ឍ សិល្បៈវប្បធម៌ខ្មែរ និងសូមផ្ដល់មតិកែលម្អក្នុងន័យស្ថាបនាលើចំណុចខ្វះខាត ដោយមិនជាន់ពន្លិចកិត្តិយស។

អ្នកស្រី សូ ភីណា នាយិកានៃសមាគមស៊ីកាដា មានប្រសាសន៍ថា ក្រោមជំនួយហិរញ្ញវត្ថុពី កម្មវិធីអង្គការយូណេស្កូ Aschberg សមាគមស៊ីកាដា បានបោះពុម្ពផ្សាយខិត្តប័ណ្ណ ស្ដីពី «សិល្បៈវប្បធម៌ខ្ញុំ សិទ្ធិខ្ញុំ» ដើម្បីផ្ដល់ការគាំទ្រដល់អ្នកជាសិល្បករ ប្រតិបត្តិករវប្បធម៌ អ្នកធ្វើការក្នុងវិស័យដូចជា ​អ្នកសម្ដែង អ្នកចម្រៀង តន្រ្តីករ អ្នកនិពន្ធ អ្នកបោះពុម្ព ជាងចម្លាក់ អ្នកតម្បាញ ផលិតករភាពយន្ត អ្នកដឹកនាំសិល្បៈ ជាដើម បានឈ្វេងយល់ពីសិទ្ធិរបស់ខ្លួន។

នាយិកានៃសមាគមស៊ីកាដា បញ្ជាក់ថា បច្ចុប្បន្ន មានក្រសួងចំនួន ១៩ កំពុងធ្វើការងារក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មវប្បធម៌ និងសិល្បៈច្នៃប្រតិដ្ឋ។ អ្នកស្រី សូ ភីណា ក៏បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីឈានទៅរកការគាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌ រួមមាន ដោះស្រាយការរើសអើងយេនឌ័រ ការបៀតបៀនផ្លូវភេទ និងការរំលោភបំពាន, លើកកម្ពស់ការទទួលស្គាល់ និងលើកកម្ពស់គុណតម្លៃសិល្បៈ, បង់ប្រាក់ឱ្យសិល្បករសម្រាប់សេវាកម្មពួកគេ, គួរមានការសិក្សា និងទទួលយកសិល្បៈសហសម័យ, លើកកម្ពស់ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំសម្រាប់វិស័យ CCI និងពិនិត្យឡើងវិញនូវតួនាទី និងទំនួលខុសត្រូវត្រួតស៊ីគ្នានៃស្ថាប័នគាំទ្រ CCI របស់រដ្ឋាភិបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *