អាទិភាពកំណែទម្រង់គន្លឹះ ៧ចំណុច គាំទ្រ​ដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្ត​បន្ទាប់ទៀត

ដើម្បីផ្លាស់ប្តូរឋានៈកម្ពុជា ពីប្រទេស​មាន​ចំណូលមធ្យមកម្រិតទាប (LMIC) ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់ (UMIC) ចាំបាច់ចំណូល​សម្រាប់​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ ត្រូវកើន​ឡើងពីកម្រិតបច្ចុប្បន្ន​ដែលមានចំនួន ១.៧០០ដុល្លារ (តួលេខឆ្នាំ២០២២) ទៅយ៉ាងហោចណាស់​ចំនួន ៤.០៤៦ដុល្លារ នៅក្នុងឆ្នាំ២០៣០។ តើកម្ពុជានឹងសម្រេចចក្ខុវិស័យរបស់ខ្លួន ឬមិនសម្រេច​នៅពេលណា និង​ដោយរបៀបណា ?

ដើម្បីឆ្លើយនឹងសំណួរនេះ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា​ប្រចាំឆ្នាំ​លើកទី១៥ បានប្រារព្ធធ្វើ​កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ​មានការ​ចូលរួម​ពីអ្នក​មាន​ឥទ្ធិពល​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត​ចំនួន ៥០០នាក់ ពីរាជរដ្ឋាភិបាល វិស័យ​ឯកជន ដៃគូអភិវឌ្ឍន៍ អង្កការ​សង្គមស៊ីវិល និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ ដើម្បីពិភាក្សា​អំពី​ប្រធានបទសំខាន់ៗ​ជុំវិញ​គោលនយោបាយ​អភិវឌ្ឍន៍​នៅ​ប្រទេសកម្ពុជា។

ដោយផ្អែកលើ​គម្រោងស្រាវជ្រាវកំពុងបន្ត​មួយ​របស់វិទ្យាស្ថាន CDRI លើប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជា​ឆ្នាំ២០៣០ ៖ ការ​វាយតម្លៃ​លើគោលដៅចំណូល​មធ្យមកម្រិតខ្ពស់​របស់ប្រទេសកម្ពុជា សម្រាប់​កំណើនប្រកបដោយភាពទន់ និរន្តរភាព និង​បរិយាបន្ន» លទ្ធផលបានបង្ហាញ​ឱ្យ​ឃើញថា ការសម្រេចនូវគោលដៅ​ឆ្នាំ២០៣០ គឺជា​កិច្ច​ការប្រកបដោយមហិច្ឆតាមួយ ក្នុងពេលដែលមានបញ្ហាប្រឈម​ផ្នែក​ភូមិ​សាស្រ្តនយោបាយ និង​ការ​ប្រែប្រួល​យ៉ាង​រហ័ស នៃបរិយាកាស​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក។ ការសម្រេចបានឋានៈជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ គឺទាមទារ​ឱ្យ​មានការ​ធ្វើកំណែទម្រង់​ស៊ីជម្រៅជា​ច្រើ់នដើម្បីដោះស្រាយឧបសគ្គធំៗ ដែលរារាំងដល់កំណើន និងការអភិវឌ្ឍរយៈពេលវែង។

មុនការ​រាតត្បាត នៃជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ច​យ៉ាងឆាប់រហ័ស​របស់​កម្ពុជា បានផ្តល់មូលដ្ឋានគ្រឹះ សម្រាប់​ការ​ឈានទៅ​សម្រេច​បាន​នូវ​ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប (LMIC) ខណៈ​ដែលការធ្វើពិពិធកម្មសេដ្ឋកិច្ច និង​អ្នក​ដែលមានលទ្ធភាព​ទទួលបានកំណើនោះ ប្រកបដោយបរិយាបន្ន​នៅ​មានកម្រិតនៅឡើយ។ ទោះបីជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់កម្ពុជា ត្រូវតែកើតចេញពីប្រភព​ដែនរឹងមាំ និង​ចម្រុះ ហើយ​កំណើននេះដែរ ត្រូវ​បែងចែក​ប្រកបដោយសមធម៌​ក្នុងចំណោមប្រជាពលរដ្ឋ។

បន្ថែម​លើគោលដៅ នៃចក្ខុវិស័យ​ឆ្នាំ​២០៣០ អ្នក​ចូលរួម​ក្នុងសន្និសីទចក្ខុវិស័យ​បានឯកភាពរួមគ្នាថា គោលដៅចំនួនពីរ ត្រូវ​តែសម្រេច​ឱ្យ​បាន​ក្នុងពេលដំណាលគ្នា ៖ ទី១. កម្ពុជាត្រូវ​តែធានាថា កំណើនសេដ្ឋកិច្ចនាពេលអនាគត គឺប្រកបដោយ​ភាពធន់ និរន្តរភាព និង​បរិយាបន្ន ដោយមានគោលបំណងរួមបញ្ចូលទាំងស្រ្តី និង​ការ​ប្រយុទ្ធប្រឆាំងនឹងការរើសអើងយេនឌ័រ ក៏ដូចជា​ការ​ដោះស្រាយបញ្ហា​ប្រឈម​ដែល​កើតឡើង​ដោយសារ​តែ​ការ​ប្រែប្រួលអាកាសធាតុ, ទី២ កម្ពុជា​ត្រូវតែកសាង​មូលដ្ឋានគ្រឹះនៅពេលនេះ ដើម្បីវឌ្ឍនភាព​ពេលអនាគត ក្នុងការ​ឆ្ពោះទៅរក​ការប្រែក្លាយ​ជាប្រទេស​មាន​ចំណូលខ្ពស់​នៅឆ្នាំ​២០៥០ ដោយ​ជៀសវាង​នូវ​អ្វី​ដែលគេហៅថា អន្ទាក់នៃប្រទេសមានចំណូលមធ្យម។

យ៉ាងណាក៏ដោយ លទ្ធផលនៃសន្និសីទនោះ បានសម្រេចចេញជាអាទិភាពកំណែទម្រង់គន្លឹះចំនួន ៧ ដែលមានសារៈសំខាន់​ សម្រាប់គាំទ្រដល់ការ​អនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងចក្ខុវិស័យប្រទេស​កម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ៖

អាទិភាពទី១ ៖ ការដោះស្រាយផលប៉ះពាល់​ នៃវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដោយអនុវត្តអាទិភាពរយៈពេលខ្លី ដូចជា ការបង្កើតថ្នាក់សិក្សា​បំប៉នបន្ថែម ការ​ផ្តល់កម្មវិធីគាំពារសង្គម​ឱ្យ​បានកាន់តែច្រើន និង​ការ​ទទួលបាន​ការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ថែមទៀត​ក្នុង​វិស័យកម្មន្តសាល។

អាទិភាពទី២ ៖ ការលើក​កម្ពស់ស្ថាប័នប្រកបដោយ​គណនេយ្យភាព និងបរិយាបន្ន ដើម្បីផ្តល់សេវាសាធារណៈ​ប្រកប​ដោយប្រសិទ្ធភាព និងមានគុណភាពខ្ពស់ តាមរយៈ​ការ​ធ្វើ​ស្តង់ដា នៃការ​ប្រមូល​ទិន្នន័យ និង​ការ​កែលម្អការ​គ្រប់គ្រងទិន្នន័យ។

អាទិភាពទី៣ ៖ ការពង្រឹង និង​ពង្រីកប្រព័ន្ធគាំពារសង្គម ដោយការកែលម្អ​ច្បាប់ពន្ធដារ ដើម្បីបង្កើន​ប្រាក់ចំណូលរបស់រដ្ឋាភិបាល និង​ការធានាឱ្យ​គ្រួសារមានចំណូលទាប អាចទទួល​បាននូវសេវាកម្មមូលដ្ឋាន។

អាទិភាពទី៤ ៖ ការវិនិយោគលើវិស័យធនធាន​ធម្មជាតិ​របស់កម្ពុជា​ប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកំណើន និង​ការ​អភិវឌ្ឍរយៈពេលវែង​ តាមរយៈ​ការ​ពង្រីកថាមពលស្អាត និង​កកើតឡើងវិញ និង​ការ​អភិរក្សបរិស្ថាន ដើម្បីគាំទ្រ​ដល់ប្រជាជនកម្ពុជាមួយចំនួនធំ ដែល​ពឹងផ្អែក​ខ្លាំងលើវិស័យកសិកម្ម។

អាទិភាពទី៥ ៖ ការបន្ត​ពង្រីក កែលម្អ និងធ្វើពិពិធកម្មវិស័យកម្មន្តសាល ដោយចាប់យកឱកាស​នានា​ក្នុងវិស័យកម្មន្តសាល ដែលកំពុងចាកចេញពីប្រទេសចិន និង​ពង្រឹងបទប្បញ្ញត្តិអាជីវកម្មរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹង​តម្រូវការជាអន្តរជាតិ ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើងថែមទៀតនូវការ​ការពារសិទ្ធិការងារ និង​បរិស្ថាន។

អាទិភាពទី៦ ៖ ការធ្វើទំនើបកម្មវិស័យកសិកម្ម​ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដោយផ្តល់ការគាំទ្រពីរាជរដ្ឋាភិបាល​ចំពោះ​ការ​កែច្នៃកសិកម្ម និង​ការកាត់បន្ថយ​ការ​រេចរឹល និង​ភាពតានតឹង​ផ្នែក​កសិកម្ម។

អាទិភាពទី៧ ៖ ការវិនិយោគលើការអប់រំប្រកបដោយ​គុណភាព ការកសាងជំនាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដោយធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តាមដានថ្នាក់មធ្យមសិក្សា ការ​ប្រយុទ្ធប្រឆាំងនឹងភាពលម្អៀងចំពោះស្រ្តីដែល​ចូលរួម​ក្នុងវិស័យមួយចំនួន ដូចជា STEM និងការបង្កើតថ្នាលឌីជីថល​ដែលបង្កើន​ទំនាក់ទំនង​រវាងរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...