លើកកម្ពស់សុខភាពផ្លូវចិត្តបុគ្គលិកនៅកន្លែងធ្វើការ ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះសម្រាប់បុគ្គលិក និងស្ថាប័ន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បញ្ហាបាក់ទឹកចិត្ត និងថប់បារម្ភ បានធ្វើឱ្យខាតបង់តម្លៃនៃសេដ្ឋកិច្ចពិភពលោក ក្នុងតម្លៃ ១ទ្រីលានដុល្លារ ដែលមូលហេតុចម្បងបណ្ដាលមកពីការថយចុះ នៃផលិតភាពការងារ, នេះបើតាមទិន្នន័យថា ដែលបង្ហាញដោយអង្គការសុខភាពពិភពលោក (WHO)។

ទិន្នន័យនេះ បង្ហាញថា បច្ចុប្បន្ន ជាងពាក់កណ្ដាលនៃប្រជាជនពិភពលោកកំពុងធ្វើការ ហើយ១៥ភាគរយ នៃមនុស្សពេញវ័យ ដែលធ្វើការ កំពុងរស់នៅជាមួយបញ្ហាផ្លូវចិត្ត។ ហេតុនេះ ប្រសិនបើគ្មានការគាំទ្រនៅកន្លែងធ្វើការ ជំងឺផ្លូវចិត្ត និងស្ថានភាពផ្លូវចិត្តផ្សេងទៀត អាចប៉ះពាល់ដល់ទំនុកចិត្ត ផលិតភាពការងារ វត្តមានបុគ្គល និងភាពងាយស្រួលក្នុងការស្វែងរក និងរក្សាការងារ។

លោក វ៉ន សីហា បុគ្គលិកផ្នែកលក់ វ័យ ២៥ឆ្នាំ នៃក្រុមហ៊ុនមួយ ក្នុងរាជធានីភ្នំពេញ បានប្រាប់ AMS Education ថា សម្រាប់លោក ការគាំទ្រសុខុមាលភាព និងសុខភាពផ្លូវចិត្ត ពិតជាសំខាន់ណាស់ ព្រោះបរិយាកាសការងារ ការផ្ដល់ភាពកក់ក្ដៅរបស់អ្នកគ្រប់គ្រង និងទំនាក់ទំនងល្អជាមួយក្រុមការងារ មានឥទ្ធិពលលើផ្លូវចិត្ត ដែលជាកត្តាកំណត់ពីផលិតភាព និងលទ្ធផលការងាររបស់លោក។  

កញ្ញា លឹម សៀកលីម បច្ចុប្បន្ន ជាភ្នាក់ងារធានារ៉ាប់អាយុជីវិត លើកឡើងស្រដៀងគ្នានេះដែរថា កញ្ញាយល់ថា បរិយាកាសការងារ ដែលអំណោយផលសម្រាប់សុខភាពផ្លូវចិត្ត ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់កញ្ញា និងបុគ្គលិកផ្សេងទៀត។ កញ្ញាបន្តថា មូលហេតុនៃការលើកកម្ពស់ផ្លូវចិត្តបុគ្គលិកសំខាន់ ព្រោះ កន្លែងធ្វើការ ប្រៀបដូចជាផ្ទះទី២ ដែរ ប្រសិនបើបុគ្គលិកមានផ្លូវចិត្តល្អ នោះលទ្ធផលការងារក៏ល្អ។

កញ្ញា លឹម សៀកលីម បច្ចុប្បន្ន ជាភ្នាក់ងារធានារ៉ាប់អាយុជីវិត ។

បរិយាកាសក្នុងកន្លែងការងារល្អ វាជួយបុគ្គលិកឱ្យមានអារម្មណ៍ល្អ បង្កើនសមត្ថភាពក្នុងការផ្តោតបានកាន់តែប្រសើរ ការគិតមានភាពច្នៃប្រឌិតលើគំនិតថ្មី ការរក្សាបាននូវភាពវិជ្ជមាន និងកំលាំងចិត្តក្នុងការបំពេញការងារ ដែលទាំងអស់នេះជាចំណែកមួយដែលធ្វើឱ្យផលិតភាពការងារខ្ពស់…

កញ្ញា ឈន់ ចាន់រ៉ា អ្នកចិត្តសាស្ត្រ និងអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត លើកឡើងថា បរិយាកាសការងារអំណោយផល សម្រាប់ផ្លូវចិត្តបុគ្គលិក គឺផ្ដល់ផលល្អទាំងសម្រាប់បុគ្គលិក និងស្ថាប័ន។ អ្នកចិត្តសាស្ត្ររូបនេះបន្តថា ផ្ដល់ផលល្អ ព្រោះកាលណាបុគ្គលិកមានសុខភាពល្អ អារម្មណ៍ល្អ មានក្ដីស្រឡាញ់ និងការដឹងគុណ ធ្វើឱ្យឆន្ទៈ និងការបំពេញការងាររបស់គាត់ ក៏អាចធ្វើអស់ពីសមត្ថភាព និងអស់ពីបេះដូង។

វិធីសាស្ត្រលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ

កញ្ញា ឈន់ ចាន់រ៉ា យល់ថា បច្ចុប្បន្ន តាមស្ថាប័នការងារនៅកម្ពុជា គួរតែមានសកម្មភាព ឬក៏កម្មវិធីលើកកម្ពស់ផ្លូវចិត្តដល់បុគ្គលិក។ (បើទោះជា ស្ថាប័ននីមួយៗមានស្ថានភាពមិនដូចគ្នាក៏ដោយ)

កញ្ញា ឈន់ ចាន់រ៉ា អ្នកចិត្តសាស្ត្រ និងអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត ។

ចំពោះវិធីសាស្ត្រលើកកម្ពស់សុខភាពផ្លូវចិត្ត អ្នកចិត្តសាស្ត្ររូបនេះ សង្កត់ធ្ងន់លើ ចំណុចសំខាន់ចំនួន ៦ រួមមាន ការបង្កើតបរិយាកាសវិជ្ជមាន, កញ្ចប់ថែទាំសុខភាព សម្រាប់បុគ្គលិក ថែទាំសុខភាពប្រចាំខែ, ការផ្ដល់កញ្ចប់ធានារ៉ាប់រងសុខភាព, ការរៀបចំកម្មវិធីជួបជុំបុគ្គលិក និងការសម្រាកលំហែ, ការរៀបចំកាលវិភាគ ដែលរក្សាតុល្យភាពជីវិត និងការងារ និងការរៀបចំបុគ្គលិក ឱ្យបំពេញតួនាទីត្រូវជំនាញ និងចំណុចខ្លាំង។

អ្នកនាង រិទ្ធី ចាន់តាណា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន  យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និង ឡាវ បានលើកឡើងថា សម្រាប់ស្ថាប័នអ្នកនាង សុខភាពផ្លូវចិត្តបុគ្គលិក ជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ផលិតភាពការងារ។ បច្ចុប្បន្ន ស្ថាប័នដែលអ្នកនាងកំពុងបម្រើការ មានកម្មវិធីគាំទ្រផ្លូវចិត្តបុគ្គលិក។ កម្មវិធីនោះមានឈ្មោះថា «Optum» ជាសេវាកម្មប្រឹក្សាយោបល់ផ្លូវចិត្តតាមអ៊ីនធឺណិត ដែលបុគ្គលិក អាចប្រើបាន គ្រប់ពេល។

អ្នកនាងបន្តថា ក្រៅពីកម្មវិធីនេះ ស្ថាប័នបានបង្កើតសកម្មភាពផ្សេងដូចជា ការប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក, ការបង្កើតឱ្យមានវេជ្ជបណ្ឌិតប្រចាំការ និងការអញ្ជើញវាគ្មិនដែលជាអ្នកជំនាញផ្លូវចិត្ត មកចែករំលែកពីការថែទាំផ្លូវចិត្ត។

តួនាទីថ្នាក់ដឹកនាំ និងបុគ្គលិកជាន់ខ្ពស់ ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងការងារ

អ្នកនាង រិទ្ធី ចាន់តាណា បានលើកឡើងថាក្រុមការងារ ដែលមានតួនាទីក្នុងជួរថ្នាក់ដឹកនាំ មានតួនាទីសំខាន់ខ្លាំង ក្នុងការពង្រឹងសុខុមាលភាព និងផលិតភាពបុគ្គលិក។ អ្នកនាងបន្តថា ដើម្បីប្រាកដថា ក្រុមការងារទាំងមូលអាចបំពេញការងារបានល្អ អ្នកដឹកនាំ និងគ្រប់គ្រងបុគ្គលិក ត្រូវយល់ពីអារម្មណ៍ និងស្ថានភាពបុគ្គលិករបស់ខ្លួន។ ប្រសិនបើសមាជិកណាម្នាក់ មានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត វានឹងជះឥទ្ធិពលដល់ក្រុមទាំងមូល។

ថ្នាក់ដឹកនាំមានកាតព្វកិច្ច ចម្បងណាស់ក្នុងការលើកកម្ពស់ការថែទាំសុខុមាលភាពបុគ្គលិក ព្រោះថ្នាក់ដឹកនាំជាសសរស្ដម្ភរបស់ស្ថាប័ន ហើយពាក្យសម្តីរបស់ពួកគេមានឥទ្ធិពលមកលើបុគ្គលិកគ្រប់រូប។ វាអាចនាំឱ្យផលិតភាពការងារបុគ្គលិកប្រសើរឡើង ហើយគ្រប់គ្នាអាចរីកចម្រើនលើផ្លូវដ៏ត្រឹមត្រូវ និងឆាប់រហ័សជាមួយគ្នា។

ខណៈ កញ្ញា ឈួន ចាន់រ៉ា យល់ថា តួនាទីសំខាន់របស់ថ្នាក់ដឹកនាំគឺ បង្កើតបរិយាកាសវិជ្ជមានដល់ស្ថាប័ន, រៀបចំលំហូរការងារសមស្រប, រៀបចំតួនាទីបុគ្គលិក ស្របតាមសមត្ថភាព ចំណេះដឹង និងជំនាញ, ពន្យល់ការងារបានច្បាស់, ចំណាយពេលខ្លះ សួរសុខទុក្ខបុគ្គលិក និងលើកទឹកចិត្តបុគ្គលិកតាមរូបភាពផ្សេងៗ។

ស្ថានភាពផ្លូវចិត្តនៅកម្ពុជា

យោងតាមរបាយការណ៍ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ របស់ក្រសួងសុខាភិបាល បានបង្ហាញថា ករណីពិនិត្យជំងឺផ្លូវចិត្ត មានចំនួន ២៨២ ៦១៥ករណី កើនឡើង ១៩៧, ៨២ភាគរយ និងអ្នកជំងឺសម្រាកព្យាបាល មានចំនួន ៨ ៧៩២នាក់ កើនឡើង ២៨,៥២ភាគរយ ធៀបនឹងឆ្នាំ២០២៣។

បុគ្គលិក កំពុងពិភាក្សាការងារ។ ប្រភព ៖ World Bank

ដោយឡែក អ្នកញៀនគ្រឿងញៀន ដែលទទួលបានសេវាពិនិត្យ ពិគ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ៧ ២៧៧នាក់ នៅក្នុងឆ្នាំ២០២៤។ ខណៈនៅឆ្នាំ ដដែលនេះកម្ពុជា​ មានអ្នកស្លាប់ដោយអត្តឃាត​ ២១២ករណី​ ក្នុងនោះបុរសមានដល់១៦៨ករណី។

ស្របនឹងវិបត្តផ្លូវចិត្ត ដែលកំពុងកើនឡើងនេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានដាក់ចេញនូវផែនការ យុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២ ផងដែរ។ ផែនការនេះ ផ្ដោតលើ ការគ្រប់ដណ្ដប់សុខភាពជាសកលសម្រាប់សុខភាពផ្លូវចិត្ត, គុណភាព និងសុវត្ថិភាពនៃការថែទាំសុខភាពផ្លូវចិត្ត, ប្រព័ន្ធមានភាពធន់ និងអភិបាលកិច្ចសម្រាប់សុខភាពផ្លូវចិត្ត និងការកែប្រែពីការផ្ដោតលើការព្យាបាលឱ្យជាសះស្បើយទៅជាការថែទាំ ដោយផ្ដោតលើការថែទាំសុខភាពផ្លូវចិត្តបឋម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...