នាយករដ្ឋមន្រ្តី ៖ ស្រ្តីជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រទេសជាតិ

ក្នុងពិធីបើកវេទិកាសហគ្រិន​ឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ប្រចាំឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ស្រ្តីជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញាណនៃប្រទេសជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ បញ្ជាក់បន្ថែមថា ការចិញ្ចឹមបីបាច់របស់ស្រ្តីផ្ដល់ឱ្យមានតុល្យភាព ហើយបញ្ញារបស់ស្រ្តីជួយឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ និងភាពដឹកនាំប្រកបដោយការយល់ចិត្តគ្នាដែលនាំឱ្យមានសុខុដុមរម្យនា។ សម្តេចធិបតី បន្តថា ការចូលរួមយ៉ាងសកម្មរបស់ស្រ្តីនៅក្នុងសេដ្ឋកិច្ច និងតំបន់ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ខ្លួន ប៉ុន្តែរួមចំណែកពង្រឹងភាពធននៃសេដ្ឋកិច្ចក្នុងសហគមន៍ ​និងប្រទេសជាតិទាំងមូល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ការផ្ដល់សិទ្ធអំណាចដល់ស្រ្តី ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមចំណែក និងសក្តានុពលរបស់ស្រ្តីក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច កំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល។ ទន្ទឹមគ្នានេះ ស្មារតីអង់អាចរបស់ស្រ្តីអាស៊ាន ដែលហ៊ានជំនះឧបសគ្គ មានមហិច្ឆតា ​និងហ៊ានដឹកនាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការផ្ដល់តម្លៃ និងការគោរពស្រ្តី​ បានដក់ជាប់ជ្រៅនៅក្នុងវប្បធម៌ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង។ ជាក់ស្ដែង កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យចម្បងក្នុងការផ្ដល់តម្លៃខ្ពស់ដល់ស្រ្តី ។ ដោយសារពាក្យនេះ ផ្សារភ្ជាប់ជាមួយកិត្តិយស មុខតំណែង និងតួនាទីខ្ពស់បំផុត ទាំងក្នុងវិស័យឯកជន និងសាធារណៈ។

«នៅកម្ពុជាមូលដ្ឋានគ្រឹះសង្គមដែលប្រកបដោយសន្តិភាព ភាពសុខុដុមរម្យនា និងភាពធន់ ត្រូវបានបង្កើតឡើងដោយស្រ្តីជាច្រើនជំនាន់ មានន័យថា ម្ដាយ ​និងជីដូនរបស់យើង ជាច្រើនជំនាន់បានចិញ្ចឹម បីបាច់រក្សាយើងតាមប្រពៃណី និងបណ្ដុះគុណតម្លៃនៃសេចក្ដីក្ដីមេត្តា ការគោរព និងសាមគ្គីភាព។ កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ច្របូកច្របល់ និងអនុញ្ញាតិឱ្យប្រទេសជាតិមានការរីកចម្រើន»

វេទិកាសហគ្រិន​ឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ប្រចាំឆ្នាំ ២០២៤

បើមើលក្នុងប្រវត្តិសាស្រ្តដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា ស្រ្តីតែងកាន់តំណែងប្រកបដោយអំណាច ថាមពល និងបន្សល់ទុកនូវស្នាដៃកេរ្តិ៍ដំណែលយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិ។​ ស្រ្តីកម្ពុជា តែងរួមចំណែកលើសពីតួនាទីបែបប្រពៃណីរបស់មនុស្សស្រី ​និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាពផ្សេងៗ។ ជាក់ស្ដែង យើងក៏មានស្រ្តីជាច្រើនផ្សេងទៀតដូចជា ព្រះនាងជ័យរាជទេវី ព្រះនាងសោមា ព្រះនាងឥន្ទ្រទេវីជាដើម ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្រ្តនៃប្រជាជាតិយើង។ ស្រ្តីទាំងនេះ តែងផ្ដល់ជាការបណ្ដុះគំនិត កម្លាំង ភាពធន ភាពឆ្លៀសវៃ និងភាពជាអ្នកដឹកនាំ។

សម្រាប់លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា នៅពេលដែលស្រ្តីចាប់ផ្ដើមព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន នោះប្រទេសជាតិនឹងមានការរីកចម្រើន។ ដូច្នេះ ស្រ្តីត្រូវផ្លាស់ប្ដូរការគិត ឬផ្នត់គំនិតថា «ស្រ្តីវិលចង្រ្កានមិនជុំ ឬស្រ្តីនៅតែផ្ទះ» ព្រោះយើងក៏អាចក្លាយជាសហគ្រិនស្រ្តីផងដែរ ក្រៅពីធ្វើការងារផ្ទះ។ យើងឃើញថា សំឡេងស្រ្តីត្រូវបានស្ដាប់ឮទៅគ្រប់មជ្ឈដ្ឋាន នោះនឹងមានការរីកចម្រើនលើសពីការរំពឹងទុក។

បើតាម លោកជំទាវ គ្រី ណាល់លីស យើងចាំបាច់ត្រូវចែករំលែកចំណេះដឹង ក៏ដូ្រចជាការពង្រឹងភាពអង់អាចរបស់ស្រ្តី ដោយធានាថា ស្រ្តីគ្រប់រូបត្រូវបានគាំពារ ព្រោះផ្លូវដែលយើងដើរទៅមុខមិនងាយស្រួលនោះទេ តែងតែមានបញ្ហា និងឧបសគ្គផ្សេងៗដែលត្រូវជម្នះ។ យ៉ាងណាមិញ យើងជឿជាក់ថា ការរួបរួមគ្នានឹងអាចសម្រេចបានភាពចម្រុះ និងអាចសម្រេចកិច្ចការកាន់តែធំជាងមុនថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...