កញ្ញា សេង រ័ត្នសេដ្ឋាមុនី ៖ ៥ចំណុច សិស្សានុសិស្សគួរធ្វើក្រោយពេលប្រឡងបាក់ឌុប

ភ្នំពេញ- នៅមុនថ្ងៃប្រឡងបាក់ឌុប និងថ្ងៃប្រឡងបាក់ឌុប សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបានខិតខំសិក្សារៀនសូត្រ ព្រមទាំងខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពក្នុងថ្ងៃប្រឡងរបស់ខ្លួន ។ ទន្ទឹមគ្នានេះ បន្ទាប់ពីប្រឡងបាក់ឌុបរួច តើសិស្សានុសិស្សគួរតែធ្វើអ្វីខ្លះ? កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ បច្ចុប្បន្នជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានចែករំលែកបទពិសោធន៍មួយចំនួនដែលសិស្សានុសិស្សគួរធ្វើក្រោយពេលប្រឡងបាក់ឌុប។

ទី១. ស្វែងរកជំនាញ ឬសាលាដែលចង់រៀន៖ បន្ទាប់ពីប្រឡងបាក់ឌុបរួច​ ជាដំណាក់កាលដែលសិស្សានុសិស្សស្វែករកខ្លួនឯង មានន័យថា យើងត្រូវដឹងថាខ្លួនឯងស្រឡាញ់មុខជំនាញអ្វី? ចង់រៀនជំនាញអ្វី? ហើយចង់រៀននៅសាលាណា? ចង់រៀននៅក្នុងប្រទេស ឬចង់ទៅរៀននៅក្រៅប្រទេស? ហើយសាលានៅប្រទេសមួយណាដែលល្អសម្រាប់ជំនាញដែលយើងចង់រៀន។ ទាំងនេះ ជាអ្វីដែលសិស្សានុសិស្សត្រូវធ្វើនៅពេលដែលរៀនចប់ថ្នាក់ទី១២ភ្លាម ជាពិសេសត្រូវដឹងថាខ្លួនស្រឡាញ់អ្វី ដើម្បីងាយស្រួលដាក់ពាក្យចូលទៅរៀននៅសាលាណាមួយបាន មិនថានៅក្នុងប្រទេស ឬនៅក្រៅប្រទេសក៏ដោយ។

ទី២. រៀនភាសាអង់គ្លេសបន្ថែម ៖ មិនថាកាលពីមុនសិស្សានុសិស្សពូកែផ្នែកភាសាអង់គ្លេស ឬមួយមិនសូវពូកែខ្លាំង ប៉ុន្តែសិស្សានុសិស្សគួរខិតខំរៀនភាសាអង់គ្លេសបន្ថែមទៀត។ លើសពីនេះ ការរៀនភាសាអង់គ្លេសបន្ថែមជារឿងល្អ ដោយសារការសិក្សានៅថ្នាក់សាកលវិទ្យាល័យ សិស្សត្រូវស្រាវជ្រាវដោយខ្លួនឯង ត្រូវយល់មេរៀនដោយខ្លួន​ឯង ហើយដើម្បីដឹងមេរៀនទាំងនោះសិស្សត្រូវដឹងព័ត៌មានជាតិ និងអន្តរជាតិ និងព័ត៌មានជាច្រើនទៀតដែលសុទ្ធសឹងតែប្រើប្រាស់ភាសាអង់គ្លេស។

ទី៣. ធ្វើការងារស្មគ្រចិត្ត៖ នៅពេលសិស្សានុសិស្សទំនេរពីការសិក្សា មានពេលវេលាច្រើន អាចចូលរួមធ្វើការងារស័គ្រចិត្តមួយចំនួនដែលអាចជួយពង្រឹងទាក់ទងនិងជំនាញទន់ ពីព្រោះនៅពេលធ្វើការងារស័គ្រចិត្តគឺនឹងជួយឱ្យសិស្សានុសិស្សចេះជំនាញជាច្រើន រួមមាន ជំនាញគ្រប់គ្រង ភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ។ល។ ដូច្នេះ នៅពេលសិស្សានុសិស្សដាក់ពាក្យចូលរៀននៅក្នុងសាកលវិទ្យាល័យ ឬដាក់ពាក្យអាហារូបករណ៍ទៅក្រៅប្រទេស ឬដាក់ពាក្យផ្លាស់ប្ដូរបទពិសោធន៍សិក្សា ការងារស្ម័គ្រចិត្តទាំងនោះពិតជាមួយសិស្សានុសិស្សបានច្រើន។

ទី៤. ធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ៖ បន្ទាប់ពីប្រឡងរួចសិស្សានុសិស្សគួរធ្វើដំណើរកម្សាន្តជាមួយគ្រួសារនៅក្នុងស្រុក ឬទៅក្រៅស្រុកតាមចំណង់ចំណូលចិត្ត ពីព្រោះសិស្សានុសិស្សកាន់តែធំទៅៗ ហើយឪពុកម្ដាយក៏កាន់តែចាស់ទៅៗផងដែរ។ ទន្ទឹមគ្នានេះ នៅពេលសិស្សានុសិស្សចូលរៀនថ្នាក់សាកលវិទ្យាល័យ នឹងមានការងារជាច្រើន កិច្ចការស្រាវជ្រាវច្រើន និងមិនសូវមានពេលវេលាចំណាយជាមួយគ្រួសារច្រើន។ ដូចនេះ អំឡុងពេលឈប់សម្រាប់ពីការសិក្សាប្រសិនជាអាចគួរចំណាយពេលដើរលេងកម្សាន្តជាមួយក្រុមគ្រួសារ ចំណាយពេលនៅជាមួយគ្រួសារឱ្យបានច្រើនកាន់តែល្អ។

ទី៥. ជួបជុំមិត្តភក្ដិវិទ្យាល័យ៖ ប្រសិនសិស្សានុសិស្សនៅមានឱកាសអាចជួបជុំចំណាយពេលវេលាជាមួយមិត្តភក្តិរៀននៅវិទ្យាល័យជាមួយគ្នា ដើម្បីរក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធ ។ លើសពីនេះ ​ក្រោយប្រឡងបាក់ឌុបរួច សិស្សានុសិស្សអាចចំណាយពេលច្រើនទៅលើការសិក្សានៅសាកលវិទ្យាល័យ ឬការងារស្ម័គ្រចិត្តរបស់ខ្លួន ដូចនេះ គួរប្រើពេលវាលានេះឱ្យបានល្អជាមួយមិត្តភក្ដិវិទ្យាល័យដើម្បីកុំឱ្យស្ដាយនៅពេលក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍