ក្រសួងអប់រំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាពង្រឹងការអនុវត្តសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើររបស់សិស្ស

ភ្នំពេញ- ក្រោយសង្កេតឃើញថា សាលារៀននៅតាម រាជធានី ខេត្តមួយចំនួន ជាពិសេសសាលារៀននៅតាមដងផ្លូវដែលមានចរាចរណ៍ញឹកញាប់ សិស្សតែងប្រឈម ឬជួបការលំបាកក្នុងការធ្វើដំណើរ ការឆ្លងផ្លូវពីសាលារៀនទៅផ្ទះ និងពីផ្ទះមកសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំដល់គ្រឹះស្ថានសិក្សា​សាធារណៈទាំងអស់ ក្នុងការ​ពង្រឹងការអនុវត្តសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរ ។

ក្នុងសេចក្តីណែនាំ ក្រសួងបាន​លើក​ឡើងថា ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្របតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ថែមទៀត ក្រសួងអប់រំ ណែនាំដូចខាងក្រោមនេះ៖

ទី១- សាលារៀនដែលនៅជាប់នឹងផ្លូវ និងមានចរាចរណ៍មមាញឹក គណៈកម្មការសាលាមានតួនាទីសំខាន់ក្នុងការដឹកនាំ និងការពារសិស្ស ធ្វើដំណើរដោយរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ផ្សេងៗ របាំងការពារនៅតំបន់សិស្សឆ្លងកាត់ការបន្ថយល្បឿន។ល។ ឬបំពាក់ឧបករណ៍បំពងសំឡេ ស៊ីរ៉ែន ឬកណ្តឹងរោទិ៍ នៅមុខសាលារៀន ដើម្បីសម្របសម្រួលចរាចរណ៍ ពេលសិស្សចេញពីសាលារៀន។

២- ដាក់ផ្លាកសញ្ញា ឬផ្ទាំងរូបភាពអប់រំស្តីពីសុវត្ថិភាពចរាចរណ៍នៅក្នុងបរិវេនសាលា សារអប់រំផ្សេងៗនិងថែទាំឱ្យបានល្អ ផ្លូវឆ្លងកាត់មកសាលារៀន ទាំងផ្លូវលំ ផ្លូវជាតិ និងផ្លូវឆ្លងកាត់ទន្លេ រួមទាំងការរៀបចំផ្លូវសម្រាប់ជនពិការផងដែរ។

៣- ត្រូវកំណត់ផ្លូវសម្រាប់ធ្វើការជម្លៀសសិស្សពីសាលារៀន ព្រមទាំងត្រួតពិនិត្យ និងថែទាំជាទៀងទាត់ដើម្បីឱ្យផ្លូវទាំងនោះមានសភាពល្អ និងមានសុវត្ថិភាពរាល់ពេលធ្វើដំណើរ។

៤- កៀរគរកម្លាំងសរុប ជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ត្រីនគរបាលចរាចរណ៍ រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ សហគមន៍ និងជំនាញពាក់ព័ន្ធ ដើម្បីសហការចូលរួម ក្នុងការធ្វើគំនូសផ្លូវ ដាក់ផ្លាកសញ្ញាចរាចរណ៍ ឬផ្ដល់រនាំងដាក់ការពារពេលសិស្សចូល និងចេញពីសាលារៀន ធានាបានសុវត្ថិភាពពេលសិស្សឆ្លងផ្លូវ។

៥- ប្រើប្រាស់រូបភាពក្រុមប្រឹក្សាកុមារ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ ជួយសម្រួលចរាចរណ៏រាល់ពេលសិស្សធ្វើដំណើរទៅមកសាលារៀនប្រកបដោយសុវត្ថិភាព។

ទី៦- ណែនាំដល់បុគ្គលិកអប់រំជាគំរូល្អក្នុងការប្រើប្រាស់ផ្លូវដោយបង្ហាញនូវឥរិយាបថជាអ្នកប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព។

ទី៧- ណែនាំដល់សិស្សានុសិស្សារាល់ពេលធ្វើដំណើរតាមកង់ ម៉ូតូ ឬរថយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ បើកបរតាមល្បឿនកំណត់ គោរពភ្លើងផ្លាកសញ្ញចរាចរណ៍ និងសិទ្ធិអាទិភាពក្នុងការបើកបរ និងមានបម្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរតាមដងផ្លូវ។

គួរបញ្ជាក់ថា សេចក្ដីណែនាំនេះ តម្រូវ​ឱ្យមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងសាលារៀនគ្រប់ភូមិសិក្សា បុគ្គលិកអប់រំ អាជ្ញាធរដែនដីមាតាបិតាអ្នកអាណាព្យាបាល គ្រប់រូប ចូលរួមសហការផ្សព្វផ្សាយ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​