ក្រសួងអប់រំចេញគោលការណ៍ ៥ចំណុចអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅតំបន់ហានិភ័យទាប

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិ​សា​ស្រ្ត​​ដែលមានហានិភ័យទាប កាលពីថ្ងៃអង្គារ៍ម្សិលមិញ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ឱ្យក្រសួងអប់រំពិនិត្យលទ្ធភាពបើកសាលារៀនឡើងវិញ ។ ទន្ទឹមគ្នានេះក្រសួងអប់រំបានណែនាំគោលការណ៍ ៥ចំណុចអង្គភាពក្រោមឱវាទ វិស័យឯកជន មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភូមិ​សា​ស្រ្ត​​ដែលមានហានិភ័យទាប ។

ទី១. ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតនៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានីខេត្តត្រូវវាយតម្លៃស្ថានភាពជាក់ស្ដែង និងអនុវត្តគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ។ បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីមាតាបិតា បុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីផ្ដល់ព័ត៌មានចាំបាច់ ។ ទន្ទឹមនឹងនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៤ សីហា ឆ្នាំ២០២០ ។

ទី២. បន្តរៀនតាមបណ្ដុំដែលមានចំនួនសិស្សតិចជាង ១៥នាក់ និងឆ្លាស់វេន ឬរៀនតាមបែបចម្រុះ ចំពោះតំបន់ប្រជុំជន និងទីក្រុងដែលមានការឆ្លងជំងឺកូវីដ-១៩ តិច និងបានចាក់វ៉ាក់សាំងរួចហើយ ។ ក្រសួងអប់រំផ្ដល់អាទិភាពសិស្សថ្នាក់ទី៩ និងទី១២ ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥នាក់ និងឆ្លាស់វេនដើម្បីងាយស្រួលដល់ការបង្រៀននិងគ្រប់គ្រង ។ អនុវត្តកម្មវិធីសិក្សាបំព្រួញ រៀបចំផែនការបង្រៀនប្រចាំសប្ដាហ៍ និងប្រចាំខែឡើងវិញផ្ដោតលើមេរៀនខ្លឹមសារសំខាន់ៗ ។ ចំណែកគ្រូបង្រៀនត្រូវសង្ខេបខ្លឹមសារមេរៀនដោយផ្ដោតលើបញ្ញតិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន ។

ទី៣. ការបង្រៀននិងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្រ្តដែលមានហានិភ័យខ្ពស់ ។ បន្តបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូវនិក និងចែកឯកសារ បន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រូបង្រៀនអាចបង្រៀនពីចម្ងាយ (Live) និងផ្ដល់ឱកាសដល់សិស្សក្នុងការធ្វើស្វ័យសិក្សា ដោយប្រើសៀវភៅសិក្សាគោលនិងតាមបែបអេឡិចត្រូនិច ។ ទន្ទឹមនឹងនេះ ចំពោះភូមិសាស្រ្តដែលមានហានិភ័យខ្ពស់ អាចរៀបចំការរៀនជាបណ្ដុំនៅតាមផ្ទះ ទាមទារការចូលរួមពីមាតាបិតា  ហើយត្រូវអនុវត្តការរៀនតាមសន្លឹកកិច្ចការ ។

ទី៤. ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវពិនិត្យមើល ចាត់វិធានការថែទាំ លើកកម្ពស់អនាម័យ សណ្ដាប់ធ្នាប់នៅសាលារៀន ទោះ​បី​ជាគ្រឹះស្ថានសិក្សាមិនទាន់បើកដំណើរការឡើងវិញក៏ដោយ ។  ទន្ទឹមនឹងនេះ មិនអនុញ្ញាតឱ្យមានការលក់ដូរចំណីអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះ​ស្ថានសិក្សា ។ គ្រូបង្រៀនដែលមានអាយុលើសពី ៥០ឡើងទៅត្រូវបង្រៀនតាមប្រព័ន្ធអនឡាញ ឬចែកសន្លឹកកិច្ចការ ។

ទី៥. ការបង្កើតគណៈគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀនបើកឬផ្អាកដំណើរការសាលារៀន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។