រដ្ឋមន្រ្តីអប់រំ ៖ ការប្រកួតគណិតវិទ្យាអាឡូហាអន្តរជាតិ​នៅ​កម្ពុជា ជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងផ្តល់ឱកាសដល់សិស្សមកពីជាង៤០ប្រទេស​ស្វែង​យល់ស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌របស់កម្ពុជា

ថ្លែងក្នុងពិធីបិទការប្រឡងកម្មវិធីអភិវឌ្ឍន៍ខួរក្បាល កុមារអាឡូហាអន្តរជាតិ (ALOHA International Competition) ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រកួតគណិតវិទ្យាអាឡូហាអន្តរជាតិ​នៅ​ប្រទេស​កម្ពុជានេះ មិនត្រឹមតែជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងការវិភាគប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់សិស្សមកពី៤០ប្រទេស​បានសិក្សាយ៉ាងស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌ និងភាពរីកចម្រើនរបស់កម្ពុជា។

ជាមួយ​គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សិស្សានុសិស្សជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងការប្រកួត ALOHA Metal Arithmetic International ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ALOHA Metal Arithmetic ជាតិ និងអន្តរជាតិ ដែលបានយកអស់កម្លាំងកាយចិត្ត រៀបចំការប្រឡង Metal Arithmetic កម្រិតអន្តរជាតិនេះនៅកម្ពុជាដោយជោគជ័យ និងបានរៀបចំកម្មវិធីដំណើរទស្សនកិច្ចនានាពាក់ព័ន្ធនឹងវិស័យអប់រំសម្រាប់សិស្សានុសិស្សអន្តរជាតិមកពីជាង ៤០ប្រទេស ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ និងតំបន់ទេសចរណ៍នានានៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានកោតសរសើរចំពោះទេពកោសល្យ និងសមត្ថភាពរបស់សិស្សានុសិស្សជាតិ និងអន្តរជាតិទាំងអស់ដែលចូលរួមក្នុងការប្រកួតប្រជែងគណិតវិទ្យាយ៉ាងស្វិតស្វាញ ដោយគូសបញ្ជាក់ថា ទោះជាលទ្ធផលនៃការប្រកួតជោគជ័យ ឬបរាជ័យ តែភាពក្លាហានរបស់ពួកគេក្នុងការចូលរួមប្រកួត សាកល្បងសមត្ថភាពខ្លួនឯង ស្វែងរកចំណេះដឹង និងបណ្ដុះស្មារតីប្រកួតប្រជែងប្រកបដោយសុខភាពល្អ និងភាពវាងវៃ នឹងជំរុញទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសផ្នែកគណិតវិទ្យា ដើម្បីអាចឈានទៅកម្រិតកាន់តែខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីបាន​សម្តែង​ជំនឿជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្ស​ទាំងអស់នឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃពីកម្មវិធីនេះ ដែលជាទុនសំខាន់ក្នុងការបន្តអភិវឌ្ឍចំណេះដឹងសម្រាប់អនាគតនៃការសិក្សាដ៏វែងឆ្ងាយខាងមុខទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ព្រមទាំងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងឧត្តមភាពអប់រំ។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានស្នើឱ្យការប្រកួតប្រជែងជាអន្តរជាតិមួយនេះ ក្លាយជាស្ពានផ្សារភ្ជាប់វប្បធម៌ ទំនាក់ទំនង សាមគ្គីភាព ការយល់ដឹងពីគ្នា ការគោរពគ្នាទៅវិញទៅមក និងការបង្កើតនូវអនុស្សាវរីយ៍ដ៏មានតម្លៃរវាងគ្នា ជាពិសេសស្វែងយល់ពីភាពចម្រុះនៃវប្បធម៌ជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងសហគមន៍មួយប្រកបដោយសន្តិភាព សុខដុមរមនា វិបុលភាព និងការអភិវឌ្ឍ។

គួរជំរាបជូនថា កម្មវិធី ALOHA Mental Arithmetic គឺជាការបង្រៀនពីរបៀបគិតលេខដោយប្រើម៉ាស៊ីនគិតលេខ ABACUS ដើម្បីជួយបណ្តុះសមត្ថភាពនៃការចងចាំ និងអភិវឌ្ឍខួរក្បាលកុមារ តាមរយៈការហ្វឹកហាត់ក្បួនគិតលេខបែបរហ័ស និងស៊ីជម្រៅដោយផ្តោតលើប្រសិទ្ធភាព ភាពត្រឹមត្រូវ ការផ្ចង់អារម្មណ៍។ កម្មវិធី អាឡូហា នព្វន្ធគណិត (ALOHA Mental Arithmetic Program) ត្រូវបានបែងចែកជាពីរផ្នែក គឺ៖ ផ្នែកសម្រាប់កុមារតូចៗ (អាយុ ៥ ទៅ ៧ ឆ្នាំ) មាន ១០កម្រិត និងផ្នែកសម្រាប់កុមារធំ (អាយុ ៨ ទៅ ១៣ឆ្នាំ) មាន ៨ កម្រិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *