រដ្ឋមន្រ្តីអប់រំ ៖ បំណិនសតវត្សទី២១ សំ​​​​​​ខាន់សម្រាប់យុវជនជោគជ័យក្នុងអាជីពនាសម័យបច្ចេកវិទ្យា

បច្ចេកវិទ្យាមានការរីកចម្រើនលឿនរហ័ស ដែលធ្វើឱ្យមុខវិជ្ជា ឬមុខជំនាញមួយចំនួនលែងមានតម្រូវការទីផ្សារការងារ ហើយជំនាញថ្មីៗនឹងលេចឡើង ដែលទាមទារឱ្យយុវជនត្រូវតែចេះចាប់យក និងរៀននូវមុខវិជ្ជាថ្មីដើម្បីទទួលបានឱកាសការងារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បំណិនសតវត្សទី២១ សំខាន់សម្រាប់យុវជនជោគជ័យក្នុងអាជីពនាសម័យបច្ចេកវិទ្យា។ នៅក្នុងសៀវភៅ បរិវត្តកម្មឌីជីថលនៃការអប់រំ បំណិនសតវត្សទី២១ និងកំណែទម្រង់វិធីសាស្រ្តបង្រៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បង្ហាញថា បំណិនសតវត្សរ៍ទី២១ សំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើបនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ការសង្កេតតាមក្រុមហ៊ុនចំនួន ៩០០ បញ្ជាក់ថា «បំណិនទន់» ឬ «បំណិនសតវត្សទី២១» គឺជាបំណិនដែលសមស្របបំផុតសម្រាប់អនាគត។ យុវជនត្រូវមានការទទួលខុសត្រូវ អាកប្បកិរិយាវិជ្ជមាន ដើម្បីរៀនជាប់ជានិច្ច ក្នុងគោលដៅចាប់យកជំនាញថ្មី និងបន្សំទៅនឹងស្ថានភាពដែលតែងតែប្រែប្រួលជានិច្ច។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា បំណិនសតវត្សទី២១ ចែកជា៣ រួមមាន ទី១-បំណិនសិក្សារៀនសូត្រ៖ ផ្តោតលើ ១.ការត្រិះរិះពិចារណា ២. ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ៣. ការសហការ និង៤. ការប្រាស្រ័យទាក់ទង។ ទី២-បំណិនអក្ខរកម្ម ៖ សិស្សត្រូវមាន ១. អក្ខរកម្មព័ត៌មានវិទ្យា ២. អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង៣, អក្ខរកម្មផ្នែកបច្ចេកវិទ្យា។ និងទី៣-បំណិនជីវិត ៖ ផ្ដោតលើ ១. ភាពទន់ភ្លន់និងសម្របសម្រួល ២. ការចេះផ្តួចផ្តើមគំនិត ៣. ភាពជាអ្នកដឹកនាំ ៤. ផលិតភាពការងារ និង៥. បំណិនសង្គម។

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងថា ការចេះបង្កើតថ្មី និងនវានុវត្តន៍ គឺជាបំណិនដែលជួយឱ្យសិស្សអាចប្រកួតប្រជែងបាននៅក្នុងសតវត្សទី២១។ សិស្សត្រូវមានបំណិនសតវត្សទី២១ ដូចជា បំណិនត្រិះរិះពិចារណា សហការបង្កើតថ្មី ប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងនយោបាយ។ ទន្ទឹមគ្នានេះ យុវជនសតវត្សរ៍ទី២១ ត្រូវមានបំណិនទន់ និងបំណិនបុរេវិជា្ជជីវៈឱ្យបានច្បាស់លាស់។ បំណិនទន់ និងបំណិនបុរវិជ្ជាជីវៈ សំដៅលើបំណិនដែលទាក់ទងនឹងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមាន របៀបកសាងទំនាក់ទំនងការងារជាក្រុម និងការបង្កើតថ្មីជាដើម។ ទន្ទឹមគ្នានេះដែរ ផ្នែកមួយនៃបំណិនមូលដ្ឋាន និងបំណិនអាជីព ស្ថិតក្នុងទម្រង់បំណិនអាជីវកម្មផ្តោតលើការគ្រប់គ្រងផែនការអាជីវកម្ម ការសម្រេចចិត្ត ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន។ លើសពីនេះបំណិនអាជីព និងបំណិនមូលដ្ឋានមានទំនាក់ទនងគ្នាទៅវិញទៅមក ដោយបំណិនមូលដ្ឋានមានចំណេះដឹងទូទៅនៅក្នុងសហគមន៍ ការគិតពិចារណាក្នុងការដោះស្រាយបញ្ហា ការងារក្រុម ប្រាស្រ័យទាក់ទង តម្លៃផ្ទាល់ខ្លួននិងឥរិយាបថប្រកបដោយសុជីវធម៌ សីលធម៌ និងគុណធម៌។ ចំណែក បំណិនអាជីព មានបំណិនបច្ចេកទេសកសិកម្ម សេវាកម្ម សិប្បកម្ម និងបំណិនគ្រប់គ្រងអាជីវកម្ម។

បំណិនសតវត្សទី២១ ជំនាញជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស។

នៅក្នុងនោះផងដែរ ការបញ្ចូលបំណិនទន់ទៅក្នុងមុខវិជ្ជាបំណិនជិវិតតាមមូលដ្ឋានមានចំនួន ១២ចំណុច ដែលចាត់ចេញជាបួនក្រុមដូចជា ១. បំណិនសម្រាប់ការរៀនសូត្រ ២. ការច្នៃប្រតិដ្ឋ ៣. ការរិះគិតពិចារណា និង៤. ការដោះស្រាយបញ្ហា។ បំណិនសម្រាប់ពង្រីកអំណាចផ្ទាល់ខ្លួនមាន ១. ការគ្រប់គ្រង់ខ្លួនឯង ២. ភាពធន់ និង៣. ទំនាក់ទំនង។ បំណិនសម្រាប់លទ្ធភាពរកកាងារមាន ១. ការចរចារ ២. ការសម្រេចចិត្ត ៣. ភាពជាពលរដ្ឋ ៤. សមានចិត្ត និង៥. ការចូលរួម។

គួរជម្រាបជូនថា តាមការព្យាកររបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងរយៈពេល១០ ខាងមុខបំណិនចំនួន៣៥% ដែលចាំបាច់សម្រាប់ទីផ្សារការងារនឹងប្រែប្រួលខុសពីសព្វថ្ងៃ។ បរិវត្តកម្មឌីជីថលនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៃតម្រូវការជំនាញ ដោយសារតែស្វ័យប្រវត្តិនីយកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។