រដ្ឋមន្រ្តីអប់រំ ៖ ជំនាញថ្មីៗ​ចំនួន១០ នឹង​ជួយ​យុវជន​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ឌីជីថល​ប្រកប​ដោយ​ទំនួល​ខុសត្រូវ និង​សមត្ថភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ដល់​សិស្សានុសិស្ស សាលារៀន​អន្តរជាតិ​ផារ៉ាហ្គន កាល​ពីពេល​ថ្មីៗ​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​ឱ្យ​យុវជន​ក្លាយ​ខ្លួន​ជាពលរដ្ឋឌីជីថល​ ពួក​គេ​ចាំបាច់​ត្រូវ​ចេះ​នូវ​ជំនាញ​ថ្មីៗ​ចំនួន១០។

បើតាម​ប្រសាសន៍​របស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជំនាញថ្មីៗ​ទាំង​១០​ ដែល​យុវជន​ត្រូវ​ចេះ​នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ រួមមាន ៖ ១). ចំណេះដឹង​ផ្នែក​ឌីជីថល, ២). ការ​វាយតម្លៃ​ព័ត៌មាន, ៣). ការ​យល់ដឹង​អំពី​សុវត្ថិភាព​តាមអ៊ីនធឺណិត, ៤). ការប្រាស្រ័យ​ទាក់ទង​ប្រកប​ដោយ​ប្រសិទ្ធភាព, ៥). ជំនាញ​សហការ, ៦). ការ​ត្រិះរិះ​ពិចារណា និង​ការ​ដោះស្រាយ​បញ្ហា, ៧). ការ​សរសេរ​កូដ និងការ​គិត​បែប​គណនា (Coding and Computational Thinking), ៨). ការ​សម្រប​ខ្លួន​ទៅនឹង​ការ​ផ្លាស់ប្តូរ, ៩). ការ​យល់ដឹង​ពីវប្បធម៌ នៃ​ជាតិ​សាសន៍ដទៃ និង ១០). ការ​គ្រប់គ្រង​ខ្លួនឯង និង​ការ​គ្រប់គ្រង​ពេលវេលា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់​ថា ជំនាញ​ជាមូលដ្ឋាន​ដូច​បាន​រៀប​រាប់​ខាងលើ​នេះ នឹង​ផ្តល់​ភាព​អង់អាច​ដល់ក្មួយៗ ក្នុង​ការ​រស់នៅ និងទាញ​យក​ប្រយោជន៍​ពីយុគសម័យ​ឌីជីថល​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ក្លាយខ្លួន​ជា​ពលរដ្ឋឌីជីថល ប្រកប​ដោយ​ទំនួល​ខុសត្រូវ និងសមត្ថភាព។

នៅ​ចំពោះ​មុខ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ក៏​បាន​លើកទឹកចិត្ត​ពួកគេ​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែងរៀនសូត្រ ដោយថា ការ​បញ្ចប់​ថ្នាក់​មធ្យម​សិក្សាទុតិយ​ភូមិ​នេះ គឺ​គ្រាន់តែ​ជាចំណុច​ចាប់​ផ្តើម​នៃ​វិថីសិក្សា និង​ជីវិត​​ប៉ុណ្ណោះ ដូច្នេះ​ក្មួយៗ ត្រូវ​ចេះ​ក្តាប់​ឱកាស​ឱ្យ​ជាប់​ក្នុងការ​ក្រេប​ជញ្ជក់យក​ចំណេះដឹង ជំនាញ និង​រស់នៅ​ប្រកប​ដោយ​វិន័យ សីលធម៌ និង​ចរិយាធម៌​ល្អ ដើម្បី​បណ្តុះ​សមត្ថភាព​ឱ្យក្លាយ​ជាអ្នកដឹកនាំ​ដ៏មាន​សក្តានុពល ប្រកប​ដោយ​ព្រហ្មវិហារធម៌។

ពិធីប្រគល់សញ្ញាបត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្ស ជំនាន់ទី២៤ សាលារៀនអន្តរជាតិផារ៉ាហ្គន ក្នុងឆ្នាំសិក្សា ២០២៤-២០២៥

ជាមួយ​គ្នា ឯកឧត្តម​រដ្ឋមន្រ្តី ក៏បាន​លើកទឹកចិត្ត​សិស្សានុសិស្ស​ត្រូវ​ឈ្វេង​យល់​ពីការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត ដើម្បីជា​ប្រយោជន៍​ក្នុង​ការសិក្សា​របស់ខ្លួន ព្រោះ​សក្ដានុពល​បញ្ញា​សិប្បនិម្មិត​ក្នុង​វិស័យ​អប់រំ​គ្មាន​ដែន​កំណត់នោះ​ទេ។

គួរ​ជំរាបជូនថា រាជ​​រដ្ឋាភិ​បាល​កម្ពុជាបានកំណត់យក​ចក្ខុវិស័យកសាងសេដ្ឋកិច្ចនិង​សង្គមឌីជីថលរស់រវើក ដើម្បីជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ចថ្មី និង​លើក​កម្ពស់​សុខមាល​ភាព​​សង្គមផ្អែក​លើ​ប្រក្រតីភាពតាមគន្លងថ្មី ។ ដើម្បីអនុវត្ត​ចក្ខុវិស័យ​នេះបាន កម្ពុជា​ចាំបាច់​ត្រូវ​ការ​សរសរស្តម្ភ​ចំនួនបី​រួមមាន ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាលឌីជីថល និង​​ធុរកិច្ចឌីជីថល ហើយ​ក្នុងនោះ​សរសរស្តម្ភ​ដែលចាំបាច់​ត្រូវ​ដាំមុនគេ គឺពលរដ្ឋ​ឌីជីថល ។ ពលរដ្ឋឌីជីថល គឺសំដៅលើពលរដ្ឋដែលមានចំណេះដឹង និងមាន​ជំនាញ​បច្ចេកវិទ្យាឌីជីថល សម្រាប់ទំនាក់ទំនងនិង​ដោះ​ស្រាយបញ្ហា ដែល​អាចប្រើប្រាស់ផ្តល់ ឬបង្កើតព័ត៌មាន ។ លើសពីនេះ ពលរដ្ឋឌីជីថល​ត្រូវយល់ដឹងជាមូលដ្ឋានពាក់ព័ន្ធ​សន្តិសុខសាយប័រ ឬក៏សន្តិសុខឌីជីថល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *