សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំផ្លូវចិត្ត ផ្លូវកាយ សីលធម៌ គុណធម៌ ចូលរួមជួយ​ថែរក្សាសុខសន្តិភាព និង​ស្ថិរភាពសង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការអប់រំផ្លូវចិត្ត ផ្លូវកាយ សីលធម៌ គុណធម៌ ត្រូវ​បានចាត់ទុកថា គឺជាការអប់រំដ៏សំខាន់ ដែលជួយ​ទៅ​ដល់​ការ​ថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងសង្គម តាមរយៈ​ការ​ធ្វើ​ឱ្យ​មនុស្ស​មានសន្តិភាពផ្លូវចិត្ត។

ក្នុងពិធីសំណេះសំណាលជាមួយ​អាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា វិធានការអប់រំ​សីលធម៌ គុណធម៌ គឺជារឿងសំខាន់ ក្នុងការ​អប់រំតម្លៃ​នៅ​ក្នុង​ខ្លួន​របស់មនុស្ស ដែលគេអាច​ហៅថា ជាការប្រើអំណាចទន់ (Soft Power)។

ក្នុងនោះ សម្តេចធិបតីក៏​បានបង្ហាញពីតួនាទីសំខាន់របស់អាចារ្យ អាចារិនី ក្នុងការអប់រំសីលធម៌ គុណធម៌ទៅ​ដល់យុវជន ដោយថា ក្រៅពីមានតួនាទីក្នុងការដឹកនាំពិធីកម្មផ្សេងៗ អាចារ្យ អាចារិនី ក៏​អាច​ចូលរួម​យ៉ាងសកម្មជួយ​ដល់សង្គមតាមរយៈ​ការផ្តល់ការអប់រំ ជូនប្រជាពលរដ្ឋ កូនចៅរបស់ប្រជាពលរដ្ឋ ឱ្យវាចាកពីទុច្ចរិត និងអំពើអប្បាយមុខផ្សេងៗ ក៏​ដូចជាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និងការជួញដូរមនុស្សជាដើម ហើយ​សកម្មភាពនេះ នឹងចូលរួមចំណែកដល់ប្រសិទ្ធភាព នៃការអនុវត្តគោលដៅភូមិឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ​នៅ​ក្នុងសង្គម ខ្មែរផ្តល់អាទិភាពតាមឋានានុក្រម ហើយ​ក្នុងនោះ​នៅ​ក្នុង​សាសនា ព្រះសង្ឃ និង​អាចារ្យ គឺមានការគោរព​ពីប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ គឺជាអ្នក​ដែលមាន​ឥទ្ធិពល​ទៅ​កូនចៅរបស់គាត់ផងដែរ។ ដូចនេះ អាចារ្យ អាចារិនី មានតួនាទីសំខាន់​នៅ​ក្នុងការ​ងប់រំ បណ្តុះបណ្តាល គុណធម៌ សីលធម៌ ដែលចូលរួមយ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សុសខន្តិភាព ស្ថិរភាព ព្រោះ​ធ្វើ​ឱ្យ​មនុស្ស​មានសន្តិភាពផ្លូវចិត្ត។

“ន័យសំខាន់ក្នុងការអប់រំបណ្តុះបណ្តាលគុណធម៌ សីលធម៌ គឺជួយចូលរួមខ្លាំងណាស់នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព…”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចធិបតិ ក៏​បានមានប្រសាសន៍ដែរថា នៅពេល​ណាដែល​យុវជនរបស់យើង ប្រជាពលរដ្ឋ​របស់យើង​រស់​នៅ​ដោយក្រមសីលធម៌ យល់ពីតម្លៃនៃសង្គមជាតិ និងវប្បធម៌ នោះពួកគេ​នឹង​ក្លាយជាបុគ្គលសំខាន់ មិន​ត្រឹម​តែមាន​ចំណេះដឹងសមត្ថភាពទេ តែថែមទាំង​យល់ដឹងអំពីគុណធម៌ សីលធម៌ និង​តម្លៃឥរិយាបទសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...