អ្នកជំនាញពន្យល់ថា ការបរិភោគជាតិស្ករច្រើន មិនមែនជាកត្តានាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១

ការបរិភោគស្ករច្រើន មិនមែនជាកត្តានាំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទ១ឡើយ ប៉ុន្តែជំងឺនេះកើតឡើងដោយសារប្រព័ន្ធការពាររាងកាយ ទៅបំផ្លាញកោសិកា ប៊ែតតា នៅក្នុងលំពែង នាំឱ្យលំពែងបាត់បង់សមត្ថភាពផលិតអាំងស៊ុយលីន ដែលជាអរម៉ូនរក្សាតុល្យភាពជាតិស្ករក្នុងរាងកាយ។ នេះបើតាមអ្នកជំនាញសុខាភិបាល។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នមូលហេតុ នាំឱ្យកើតមានជំងឺទឹកនោមផ្អែមប្រភេទទី១ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញពិតប្រាកដនៅឡើយទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ រកឃើញកត្តាមួយចំនួន ដែលជាប់ព័ន្ធនឹងការនាំឱ្យមានជំងឺនេះ ដូចជា កុមារដែលបៅទឹកដោះគោ, កុមារដែលធ្លាប់កើតជំងឺផ្សេងៗដូចជា ពពួកវីរីស ដែលមាន ពពួកកុកសាគី ឬក៏ពពួកអង្គតេរ៉ូវ័ររីស ឬពពួកមួយទៀត ដែលគេស្គាល់ថា ស្អូច, គេសង្កេតឃើញថា ក្រោយមកបន្ទាប់ពីកុមារកើតជំងឺទាំងនេះ ពួកគេអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី១ និងកត្តាមួយទៀត អាចពាក់ព័ន្ធនឹងហ្សែន ដែលមានឈ្មោះថា HLA ដែលកុមារទទួលបានពីម្ដាយឪពុក។ ប្រសិនបើកុមារ មានផ្ទុកហ្សែន HLA 342 នោះពួកគេ គឺងាយនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី១

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។

តើជំងឺទឹកនោមផ្អែមប្រភេទ១ អាចកើតឡើងលើមនុស្សវ័យណាខ្លះ? 

អ្នកជំនាញខាងលើកឡើងថា ជំងឺទឹកនោមផ្អែមប្រភេទ១ ភាគច្រើនកើតលើកុមារ ប៉ុន្តែក្នុងអត្រាតិចតួចក៏អាចមានកើតលើមនុស្សពេញវ័យ ដែលមានអាយុក្រោម ៤០ឆ្នាំដែរ, ខណៈទារកដែលមានអាយុក្រោម ៦ខែក៏អាចកើតមានដែរ ប៉ុន្តែជាករណីកម្រ។ លោកសង្កត់ធ្ងន់ថា ជំងឺនេះភាគច្រើន កើតលើកូនក្មេងដែលមានអាយុ ពី៤ ទៅ ១៤ ឆ្នាំ ហើយករណីច្រើនបំផុតគឺ កុមារចន្លោះពី ១០ ទៅ១៤ឆ្នាំ

ដំណើរវិវត្តន៍ និងរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ១

លោកវេជ្ជបណ្ឌិតពន្យល់ថា នៅពេលប្រព័ន្ធការពាររបស់យើង កម្ទេចកោសិកា ប៊ែតតា បានចាប់ពី ៨០ ទៅ ៩០ភាគរយ ធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែម កើតចេញជារោគសញ្ញា ដូចតទៅនេះ ៖ ជាធម្មតា ថាមពលនៅក្នុងខ្លួនមនុស្សគ្រប់វ័យ ត្រូវការធាតុសំខាន់ ៣ ក្នុងនោះមាន ជាតិសាច់ (ប្រូតេអ៊ីន), ជាតិខ្លាញ់ (លីពីត) និងជាតិស្ករ (ក្លុយកូស) ដើម្បីរស់រានមានជីវិត និងមានភាពរឹងមាំ។ 

អាណាព្យាបាល និងកុមារកំពុងរងចាំ ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលជំងឺ។

នៅពេលកុមារកើតជំងឺទឹកនោមផ្អែមប្រភេទទី១ ជាតិស្ករនៅក្នុងខ្លួនគេ នឹងកើនឡើងខ្ពស់ ប៉ុន្តែមិនអាចប្រើប្រាស់បានទេ ដោយសារអាំងស៊ុយលីនមិនមាន ព្រោះកោសិកា ប៊ែតតា ដែលជាអ្នកផលិតអាំងស៊ុយលីននោះខូចខាតទៅហើយ, ហេតុនេះ មិនអាចផលិតអរម៉ូននេះបានទេ ជាហេតុបណ្ដាល​ឱ្យជាតិស្ករជាប់គាំងនៅក្នុងឈាម ហើយមិនអាចទៅចិញ្ចឹមកោសិកា។ នៅពេលជាតិស្ករនៅក្នុងឈាមមិនអាចប្រើប្រាស់បាន ខណៈដែលរាងកាយកំពុងត្រូវការថាមពលចាំបាច់, វានឹងបម្លែងជាតិសាច់ (ប្រូតេអ៊ីន) និងជាតិខ្លាញ់ (លីពីត) ក្នុងរាងកាយ ដើម្បីប្រមូលថាមពល។ នៅពេលជាតិសាច់ (ប្រូតេអ៊ីន) និងជាតិខ្លាញ់ (លីពីត) បម្លែងចេញ គឺជាពេលដែលរាងកាយចេញរោគសញ្ញា, លោកវេជ្ជបណ្ឌិតសង្កេតធ្ងន់ថា នៅពេលដែលជាតិស្ករឡើងខ្ពស់កាន់តែខ្លាំង ធ្វើឱ្យកុមារស្លេកកាន់តែខ្លាំង, ពេលនោះឯង ដែលកុមារនោមច្រើន ហើយនៅពេលបម្លែងជាតិសាច់ និងខ្លាញ់កាន់តែខ្លាំង វាធ្វើឱ្យកុមារបាត់បង់ជាតិសាច់ពីក្នុងខ្លួន នាំឱ្យពួកគេស្គម និងឃ្លានខ្លាំង។

ការចុះស្គម ផឹកទឹកច្រើន នោមច្រើន ញ៉ាំច្រើន, ៤ រោគសញ្ញានេះ ជាសញ្ញាសំខាន់បំផុត សម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ១ បន្ទាប់ពីចុះស្គមហើយ នៅមានរោគសញ្ញារួមផ្សំទៀត ដូចជា អស់កម្លាំង ឬអាចឈានដល់សន្លប់បាត់ស្មារតី, ក្នុងករណីដែលអាណាព្យាបាល មិននាំមកព្យាបាលឱ្យទាន់ពេលវេលា កុមារ នឹងឈានទៅរកសេចក្ដីស្លាប់…

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

ជំងឺទឹកនោមផ្អែមជាជំងឺដែលត្រូវព្យាបាលមួយជីវិត

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឃុន លាង​ឈុន បញ្ជាក់ថា កាលណាយើងរកឃើញថាកុមារ មានជំងឺទឹកនោមផ្អែមប្រភេទទី១ហើយ កុមារនោះត្រូវការព្យាបាលមួយជីវិត ហើយព្យាបាល ដោយថ្នាំ អាំងស៊ុយលីនតែមួយមុខគត់។ នៅពេលដែលកុមារ ចាក់ថ្នាំអាំងស៊ុយលីនបានត្រឹមត្រូវ, មានរបបអាហារទៀងទាត់, ត្រួតពិនិត្យជាតិស្ករបានត្រឹមត្រូវ កុមារមានជំងឺទឹកនោមផ្អែមប្រភេទ១ទាំងអស់ នឹងរស់រានមានជីវិត ដូចកុមារទូទៅ មានគុណភាពជីវិតដូចអ្នកធម្មតាដែរ រាប់ទាំងការសិក្សា និងការធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃ។ 

គួរជម្រាបជូនថា បើយោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោកឆ្នាំ២០១៧ បង្ហាញថា មានមនុស្ស៩លាននាក់ទូទាំងពិភពលោកកំពុងកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ខណៈរយៈពេល​១០ឆ្នាំចុងក្រោយនេះ កុមារ​កម្ពុជាជិត៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយ​មានការកើនឡើងក្នុងមួយឆ្នាំ២០ករណី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!