ឯកឧត្តម នាង ម៉ៅ ៖ ដើម្បីពន្លឿនសង្គមឱ្យដើរទាន់បច្ចេកវិទ្យា ត្រូវបណ្តុះពលរដ្ឋឱ្យមានជំនាញឌីជីថលជាចាំបាច់

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​កម្មវិធី យុទ្ធនាការ សុវត្ថិភាព​តាម​ប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ ឯកឧត្តម នាង ម៉ៅ អគ្គនាយកនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើក​ឡើងថា យើងមិនអាចរុញសង្គមទៅរកបច្ចេកវិទ្យាឱ្យរីកចម្រើនបាននោះទេ ប្រសិនបើប្រជាពលរដ្ឋ មិនបានស្វែងយល់អំពីបញ្ហាទាំងនេះ ដូចជាការរៀនពីអក្ខរកម្មឌីជីថលជាដើម។

សូម​បញ្ជាក់ថា អក្ខរកម្ម​ឌីជីថល ដើរ​តួនាទី​យ៉ាង​សំខាន់​ដូច​គ្នា​នៅ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គល​ម្នាក់ៗ ជាពិសេស​ក្នុង​សង្គម​ឌីជីថល។ ជាក់ស្តែង​អក្ខរកម្ម​ឌីជីថល អាច​ជួយ​ឱ្យ​​យុវជន​ទាញ​យក​អត្ថប្រយោជន៍​ពីធនធាន​ឌីជីថល ដើម្បី​សិក្សា​រៀនសូត្រ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ខ្លួន។ អក្ខរកម្មឌីជីថល ក៏​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមឌីជីថល, ជាក់ស្តែង​សកម្មភាព​សេដ្ឋកិច្ច​តាម​បែប​ប្រពៃណី​កំពុង​ត្រូវ​បាន​ផ្លាស់ប្តូរ និង​ជំនួស​ដោយ​ទម្រង់ថ្មី ដែលពឹងផ្អែក​ទាំងស្រុង​ទៅ​លើអន្តរទំនាក់ទំនង​រវាង​បច្ចេកវិទ្យា ទិន្នន័យ ធុរកិច្ច និង​មនុស្ស​។ ដោយសារ​ភាពរីកចម្រើន​យ៉ាង​ឆាប់រហ័ស នៃបច្ចេកវិទ្យា​ទំនើប ពី​បដិវត្តន៍​ឧ្សាហកម្ម​កន្លងមក ប្រជាជន​ត្រូវ​ការ​ជាចាំបាច់​នូវ​សមត្ថភាព​ផ្នែក​ឌីជីថល​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ប្រតិបត្តិការ​ប្រព័ន្ធអេឡិចត្រូនិច ក៏​ដូចជា ធុរកិច្ច​ឌីជីថល និង​សកម្មភាពជំនួញ​ដីជីថល​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល។

យ៉ាងណាក៏ដោយ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម នាង ម៉ៅ ការ​អភិវឌ្ឍពលរដ្ឋ​ឌីជីថល​តាមរយៈ​ការ​បង្រៀនអក្ខរកម្មឌីជីថល គឺស្ថិត​នៅ​ក្នុង​សរសរស្តម្ភ​ទាំង៣ របស់ក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ ។ បើ​តាម ឯកឧត្តម នាង ម៉ៅ ពាក្យថាអក្ខរកម្មឌីជីថលនេះ គឺមានន័យថាប្រជាពលរដ្ឋ មានចំណេះជំនាញមូលដ្ឋាន ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រភេទផ្សេងៗ សម្រាប់ទំនាក់ទំនង ទៅវិញទៅមក ហើយមួយទៀតគេអាចប្រើបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហាការងារបាន។ ហើយពលរដ្ឋក៏ត្រូវតែមានចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងសន្តិសុខ (Cybar) ដោយ​មានន័យថា ត្រូវធានាការប្រើប្រាស់ឱ្យមានសុវត្ថិភាពទាំងបុគ្គលខ្លួនឯង និងការពារពីសំណាក់ជនឆបោក។

ឯកឧត្តមអគ្គនាយក នៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ ក៏​បាន​បញ្ជាក់ដែរថា បច្ចុប្បន្ន​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា​កំពុង​មានការ​រីកចម្រើន​តាមរយៈ​ក្រុមហ៊ុន​ដែល​ផ្តល់ជា​សេវា​ទូរស័ព្ទ និង​សេវា​អ៊ិនធឺណេត ហើយ​ស្រប​គ្នា​នេះ ​ក្រសួងក៏​​កំពុង​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធតភ្ជាប់ ដែលមាន​សេវា​ផ្សេងៗ​ដើម្បី​ធានា​នៅ​ថ្ងៃអនាគត​ឱ្យ​មាន​ការ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...