ភ្នំពេញ – ថ្លែងនៅក្នុងឱកាសចូលរួមសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា តម្រូវការកម្លាំងពលកម្មសម្រាប់វិស័យឯកជន ពេលខ្លះមិនមានតម្រូវការអ្នកដែលបរិញ្ញាបត្រទាំងស្រុងនោះទេ ពោលគឺគេត្រូវការត្រឹមតែកម្មករជំនាញ។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា វិស័យឯកជនមួយចំនួនត្រូវការកម្លាំងពលកម្មលឿន ដូច្នេះគេក៏មិនមានតម្រូវការក្នុងការរើសយកអ្នកដែលមានបរិញ្ញាបត្រទាំងស្រុងដើម្បីយកទៅធ្វើការងារនៅតាមសង្វាក់ផលិតកម្មនោះដែរ ពោលគឺគេត្រូវការតែអ្នកដែលមានវិញ្ញាបនបត្រ ឬក៏សញ្ញាបត្រជំនាញបច្ចេសទេសក្នុងកម្រិតណាមួយ ដើម្បីយកទៅបញ្ជាគ្រឿងយន្តរបស់គេតែម្តង។

សូមបញ្ជាក់ដែរថា ដើម្បីឆ្លើយតបទៅនឹងការបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលកម្ពុជាត្រូវធានាថា កម្លាំងពលកម្មរបស់ខ្លួន គឺជាកម្លាំងពលកម្មដែលមានជំនាញ មានបច្ចេកទេស ហើយដែលអាចឆ្លើយតបបានទាំងបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ផ្នែកទីផ្សារ និងការបម្រែបម្រួលនៃបច្ចេកវិទ្យា រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍ បានបង្កើនការវិនិយោគទៅលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈយ៉ាងច្រើនចាប់តាំងពីឆ្នាំ២០១៨ ដែលមានដូចជាការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) ក្នុងការទាក់ទាញយុវជនឱ្យចូលរៀនផ្នែកជំនាញវិជ្ជាជីវៈ។
បើតាមប្រសាសន៍របស់ ឯកឧត្តម ហេង សួរ បច្ចុប្បន្នក្រសួងការងារ មានគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ដែលចំណុះក្រសួងចំនួន១០៧ ហើយក្នុងនោះមាន ៣៧ជាគ្រឹះស្ថានរបស់រដ្ឋ ដោយក្នុងចំណោមគ្រឹះស្ថាន TVET របស់រដ្ឋទាំង ៣៧ មានគ្រឹះស្ថាន TVET ចំនួន ២៨ ទទួលបានវិញ្ញាបនបត្រ ISO។

ចាប់ពីឆ្នាំ២០១៨មក គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការបណ្តុះបណ្តាលយុវជន ចំនួនជាង ២៦ម៉ឺននាក់ សម្រាប់វិញ្ញាបនបត្រកម្រិតខ្លី ដែលភាគច្រើននៅតាមសហគមន៍ ដូចជា ជំនាញអ៊ុតសក់ ជំនាញជួសជុលបរិក្ខាអេឡិចត្រូនិច និងគ្រឿងយន្ត។ ក្រៅពីវិញ្ញាបនបត្រផ្នែក TVET ក៏មានការបណ្តុះបណ្តាលសញ្ញាបត្រជំនាញវិជ្ជាជីវៈកម្រិតមួយ កម្រិតពីរ ដែលជាកម្មករជំនាញ ដើម្បីជាការឆ្លើយតបទៅនឹងការចង់បានរបស់វិស័យឯកជន។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ
“អ្នកខ្លះអាចថាចង់ទៅរៀនថ្នាក់បរិញ្ញា ឬមួយក៏វគ្គមធ្យម២ឆ្នាំ ៤ឆ្នាំ ក៏ប៉ុន្តែក៏អាចមានជម្រើសថា រៀន៤ខែ រៀន៦ខែ រៀន១ឆ្នាំ ហើយអាចចូលទៅធ្វើការងារបានដែរ… អញ្ចឹងទាំងវិស័យឯកជន ក៏គាត់អាចទទួលបានកម្លាំងពលកម្មលឿន រីឯយុវជនរបស់យើងគាត់អាចចូលទៅទីផ្សារការងារ ហើយបង្កើតចំណូលជូនគ្រួសារបាន…”
បើយោងតាមគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្លាំងពលកម្ម គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្មដែលអាចប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2026
ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយអាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 21/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































