អ្នកជំនាញ ចង់ឃើញយុវជនបន្តចូលរួមលេងល្បែងប្រជាប្រិយខ្មែរ កុំឱ្យបាត់បង់

នៅក្នុងសង្គមខ្មែរផ្នែកវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ផ្នត់ចិត្តគំនិត តែងមានការប្រែប្រួលទៅតាមការរីកចម្រើននៃពិភពលោក, ស្របគ្នានេះ ការលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ អ្នកជំនាញ សង្កេតឃើញថា មានការប្រែប្រួលតាមបរិយាកាសសង្គម និងពិភពលោកផងដែរ ដោយមិនរក្សាបានទម្រង់ដូចសម័យដើមទាំងស្រុងនោះឡើយ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បើប្រៀបធៀបការលេងល្បែងប្រជាប្រិយខ្មែរពី ៥ឆ្នាំទៅ១០ឆ្នាំមុន បច្ចុប្បន្ននេះ យុវជនបានចូលរួមលេងល្បែងប្រជាប្រិយច្រើនគួរឱ្យរីករាយដែរ ប៉ុន្តែបើប្រៀបធៀបទៅ ៦០ឆ្នាំទៅ១០០ឆ្នាំមុន ការលេងល្បែងប្រជាប្រិយរបស់យុវជននៅមានកម្រិតមិនគួរជាទីរីករាយនោះទេ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា តាមឯកសារដែរលោកបានអាន កាលពី៦០ឆ្នាំទៅ១០០ឆ្នាំមុន មិនមែនតែយុវជននោះទេដែលចូលរួមលេងល្បែងប្រជាប្រិយ ពោលគឺទាំងមនុស្សពេញវ័យ ទាំងមនុស្សចាស់ ក៏ចូលរួមលេងល្បែងប្រជាប្រិយដែរ ក្រៅពីនោះក៏មានការរាំរបាំប្រពៃណីខ្មែរទៀតផង។ លោកបណ្ឌិតបន្តថា ល្បែងប្រជាប្រិយខ្មែរ មានច្រើនតាំងពីសម័យដើម ប៉ុន្តែបានបាត់ទៅខ្លះៗ ហើយក៏កើតល្បែងថ្មីៗ ដែលធ្វើឱ្យមានការ​ប្រែប្រួលខុសពីមុន។

បើតាមមន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា កត្តាដែលជួយធ្វើ​ឱ្យ​យុវជននៅ​បន្តចូលរួមលេងល្បែងប្រជាប្រិយជាខ្មែរ គឺផ្ដើមចេញពីការជួយពន្យល់ ផ្សព្វផ្សាយឱ្យយុវជនយល់ពីសារសំខាន់នៃការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ។ លោកបណ្ឌិតបន្តថា ការចូលរួមនេះ មិនអាចផ្ដាច់ចេញពីគំនិត ការរៀបចំបង្កលក្ខណៈពីមនុស្សចាស់ដែលជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ប្រធានអង្គភាព ឬប្រធានស្ថាប័ន ក្នុងការរៀបចំលក្ខខណ្ឌ បណ្ដុះទឹកចិត្ត និងជំរុញឱ្យយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរ កាន់តែច្រើន។

លោក តុន ច័ន្ទរិទ្ធ ជាអ្នកនិពន្ធ

លោក តុន ច័ន្ទរិទ្ធ អ្នកនិពន្ធឯករាជ្យ លើកឡើងថា អំឡុងពេលអបអរពិធីបុណ្យចូលឆ្នាំខ្មែរ លោកតែងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងលោតបាវ ល្បែងទាញព្រ័ត្រ ជាដើម។ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនេះ គឺដោយសារការចូលចិត្តលេងតាំងពីក្មេង ហើយក៏ទទួលបានភាពសប្បាយរីករាយ ធ្វើចលនាច្រើន ប្រើការគិត និងជាអ្វីដែលដូនតាខ្មែរបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

ជាការកត់សម្គាល់របស់លោក ច័ន្ទរិទ្ធ បច្ចុប្បន្ន​ការលេងល្បែងប្រជាប្រិយខ្មែរ ហាក់មានការថយចុះ បើប្រៀបធៀបកាលពីជំនាន់លោកនៅក្មេង​ ដែលឃើញនៅតាមវត្តអារាម ឬនៅតាមទីកន្លែងផ្សេងៗ មានការនិយមលេងច្រើន។

លោក តុន ច័ន្ទរិទ្ធ លើកឡើងថា ល្បែងប្រជាប្រិយខ្មែរ មិនគ្រាន់តែលេងសប្បាយៗនោះទេ ប៉ុន្តែល្បែងប្រជាប្រិយខ្មែរនីមួយៗសុទ្ធតែមានបង្កប់អត្ថន័យ មិនថាភាពឆ្លាតវៃ ភាពរហ័សរហួន ការផ្ចង់អារម្មណ៍ និងការដោះស្រាយបញ្ហាផ្សេងៗ។ ឧទាហរណ៍ល្បែងទាញព្រ័ត្រ និយាយពីសាមគ្គីភាព ការរួបរួម ការស្រុះស្រួលគ្នាជាកម្លាំងដើម្បីយកឈ្នះ។ ហើយល្បែងវាយក្អមវិញ ទាក់ទងនឹងការផ្ដោតអារម្មណ៍ ការស្ដាប់ ការប៉ានស្មាន និងការផ្ចង់អារម្មណ៍ជាដើម​។ ដូច្នេះ យើង​គួរតែចូលរួមអភិរក្សឱ្យកាន់តែអស្ចារ្យទៀត ដើម្បីឱ្យបរទេស កោតស្ងប់ស្ញែង។

កញ្ញា ងួន ច័ន្ទរី ជានិស្សិតឆ្នាំទី៤ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

កញ្ញា ងួន ច័ន្ទរី ជានិស្សិតឆ្នាំទី៤ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ដែរថា នាងតែងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ព្រោះចង់រំលឹកអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់បានលេងពីមុនមក ហើយយល់ថាល្បែងប្រជាប្រិយខ្មែរបានបង្កើនភាពសប្បាយរីករាយដល់មនុស្សគ្រប់គ្នា ក៏ដូចជាបានផ្តល់ភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងបានច្រើនជាងមុន។

ជាការមើលឃើញរបស់ ច័ន្ទរី យុវជនខ្មែរបច្ចុប្បន្ននៅតែនិយមលេងល្បែងប្រជាប្រិយខ្មែរ។ កញ្ញាថា ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនេះ អាចផ្តល់ផលប្រយោជន៍ដល់យុវជន ក្មេងៗ ក៏ដូចជា អ៊ំ ពូ មីង លោកយាយ លោកតា យ៉ាងច្រើនដូចជា ផ្តល់ភាពសប្បាយរីករាយ ផ្តល់នូវទំនាក់ទំនងជិតស្និទ្ធ និងបង្កើនសាមគ្គីភាព ហើយ​ជាមួយគ្នានេះកញ្ញា ច័ន្ទរី ក៏បានលើកទឹកចិត្តដល់យុវជនផ្សេងទៀតឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន ពីព្រោះល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែបង្កើនតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែវាក៏ជាអត្តសញ្ញាណវប្បធម៌របស់ខ្មែរយើងផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *