អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

កម្មវិធីនេះអនុញ្ញាតឱ្យនិស្សិតសិក្សា ២ ឆ្នាំនៅ SUNY Korea មុននឹងបន្ត ២ ឆ្នាំទៀតនៅ Fashion Institute of Technology ក្នុងទីក្រុង New York ឬប្រទេសអ៊ីតាលី ដោយប្រើប្រាស់កម្មវិធីសិក្សាដូចគ្នានឹងសហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រផ្លូវការពី Fashion Institute of Technology (FIT), State University of New York (SUNY)។

មុខជំនាញដែលនឹងផ្តល់ជូនរួមមាន៖
-Fashion Business Management
-Fashion Design

ចំពោះអត្ថប្រយោជន៍អាហារូបករណ៍ និស្សិតអាចមានឱកាសទទួលបានអាហារូបករណ៍ដូចជា៖

-Presidential Scholarship ៖ ថ្លៃសិក្សា 100%
-Dean’s Scholarship ៖ 7,500 ដុល្លារ ក្នុងមួយឆមាស
-Merit Scholarship៖ 1,000–10,000 ដុល្លារ ក្នុងមួយឆមាស
-Motivation Award៖ 1,000–5,000 ដុល្លារ ក្នុងមួយឆមាស
-Sibling Scholarship៖ 1,000–5,000 ដុល្លារ ក្នុងមួយឆមាស
-Financial Aid៖ រហូតដល់ 10,000 ដុល្លារ
-Shared Prosperity Scholarship (សម្រាប់កម្មវិធីដែលមានសិទ្ធិ) អាចគ្របដណ្តប់ថ្លៃសិក្សា កន្លែងស្នាក់នៅ និងអាហារ។

ឯកសារតម្រូវ​សម្រាប់ការដាក់ពាក្យ ៖ សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុថ្នាក់វិទ្យាល័យ, Personal Statement, លទ្ធផលតេស្តភាសាអង់គ្លេស (TOEFL, IELTS, Duolingo ឬ PTE), Student School Record (ប្រសិនបើមាន), Portfolio (សម្រាប់អ្នកដាក់ពាក្យជំនាញ Fashion Design)។

សម្រាប់សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍សូមរៀបចំឯកសារឱ្យរួចរាល់ ដោយអាហារូបករណ៍នេះនឹងបើកទទួលពាក្យ នៅថ្ងៃទី19 តុលា 2026 ហើយផុតកំណត់ជុំទី១ នៅថ្ងៃទី16 ធ្នូ 2026, ផុតកំណត់ជុំទី២ នៅថ្ងៃទី18 មីនា 2027 និងផុតកំណត់ចុងក្រោយ នៅថ្ងៃទី24 មិថុនា 2027។

ប្រសិនបើសិស្ស និស្សិតចង់ដាក់ពាក្យអាហារូបករណ៍មួយនេះ សូមតាមដានព័ត៌មានពី SUNY Korea ដើម្បីដាក់ពាក្យទាន់ពេលវេលា។ ហើយសម្រាប់ព័ត៌មានបន្ថែម នៃការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។