ប្រយោគល្អៗជាកាតាលីករជំរុញថាមពលវិជ្ជមាន

ការប្រើប្រាស់ប្រយោគវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃ ជាចំណែកជួយបង្កើនថាមពលវិជ្ជមាន ទប់ទល់ទៅនឹងកត្តាប្រឈមជាច្រើន ជាពិសេសប្រើដើម្បីលើកទឹកចិត្តនៅពេលបំពេញបេសកកម្មការងារ ការរក្សាទំនាក់ទំនង ការអភិវឌ្ឍផ្នត់គំនិត ក៏ដូចជាប្រើដើម្បីរឭកខ្លួនឯងអំពីគោលដៅដែលនឹងត្រូវចាប់យកនៅពេលអនាគត។ តាមរយៈគេហទំព័រ Heragenda បានបង្ហាញប្រយោគ៤ប្រភេទ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃដើម្បីបង្កើនថាមពលផ្លូវចិត្តបន្ថែម។

១. ខ្ញុំនឹងឆ្លងផុតឧបសគ្គទាំងនេះ ៖ នៅក្នុងស្ថានភាពមួយដែលមានភាពធុញថប់ខ្លាំង គួរតែចងចាំថា មិនយូរមិនឆាប់ទេទុក្ខទាំងឡាយក្នុងជីវិតនឹងរសាយ បន្តិចម្តងៗ ព្រោះបញ្ហាមួយចំនួនចំបាច់ត្រូវការពេលវេលាក្នុងការបន្សាប។ ទន្ទឹមគ្នានោះ ចូរក្រឡេកទៅមើលអតីតកាលបន្តិច នោះអ្នកនឹងបានដឹងថា អ្នកបានឆ្លងកាត់ស្ថានភាពលំបាកៗជាច្រើន។ ដូច្នេះបង្ហាញឱ្យឃើញថា ស្ថានភាពដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន នឹងអាចដោះស្រាយបាន។

២. ផ្តោតលើដំណាះស្រាយនិងអ្វីដែលអាចធ្វើបាន ៖ ប្រាប់ខ្លួនឯងជាប្រចាំឱ្យ គិតទៅលើអ្វីដែលស្ថិតក្នុងដែនកំណត់ដែលខ្លួនអាចដោះស្រាយបាន​ ឬបញ្ហាដែលអាចគ្រប់គ្រងបាន រួមទាំងព្យាយាមឱ្យអស់លទ្ធភាពក្នុងការទុកឱកាសឱ្យខ្លួនបានសម្រាក។ ការទទួលយកបញ្ហាដែលកំពុងកើតមាន អាចថា មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ យ៉ាងណា ការប្រាប់ខ្លួនឯងជារឿយៗ អំពីប្រភេទបញ្ហា ដែលអាចដោះស្រាយបាន ជំរុញឱ្យកាន់តែចាប់អារម្មណ៍ ទៅលើការព្យាយាមផ្លាស់ប្តូរខ្លួនឯង ក៏ដូចជាការទប់ទល់នឹងបញ្ហាដែលកើតមាន។


៣. ស្វាគមន៍រាល់ជំនួយដែលគួរតែទទួល ៖  ក្នុងករណីខ្លះ ការមិនព្រមទទួលជំនួសពីមជ្ឈដ្ឋានខាងក្រៅ ក៏ជាចំណែកនៃការបង្រួមឱកាសចំពោះខ្លួនឯង ត្បិតថា អ្នកអាចដោះស្រាយ ឬក៏ទប់ទល់ រាល់បញ្ហាដែលកើតមានបានក៏ដោយ។  តែយ៉ាងណា គួរផ្តល់ពេលទៅខ្លួនឯងក្នុងការទទួលយកជំនួយ មិនថាតាមរយៈអាជីពវិជ្ជាជីវៈ ទំនាក់ទំនង ឬក៏អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តនោះទេ។ ចំពោះអត្ថប្រយោជន៍ពីការហ៊ានទទួលយកជំនួយ អាចជួយពន្លឿនភាពរីកចម្រើន រួមទាំងផ្តល់ភាពរីករាយទៅកាន់អ្នកដទៃតាមរយៈការទុកចន្លោះឱ្យពួកគាត់មានឱកាសក្នុងការរួមចំណែកទៅកាន់ភាពលូតលាស់របស់អ្នក។


៤. ជ្រើសវិធីសាស្រ្តវិជ្ជមានដើម្បីដោះស្រាយបញ្ហា ៖ ការដោះស្រាយបញ្ហាដោយវិធីវិជ្ជមាន ត្រូវការរបៀបរបបច្បាស់ការ ការតាំងចិត្តមោះមុត ទទួលបានគំរូល្អពីប្រព័ន្ធផ្សព្វផ្សាយ ការហ្វឹកហាត់ចិត្ត និងកត្តាជាច្រើនទៀត។ យ៉ាងណាមិញមានគន្លឹះសាមញ្ញៗ មួយចំនួនក្នុងការពង្រឹងខ្លួនឯងឱ្យជ្រើសយកវិធីសាស្រ្តវិជ្ជមានទៅដោះស្រាយបញ្ហានីមួយៗ តាមរយៈការសង្កេតពីប្រភេទដំណោះស្រាយដែលបានធ្វើកន្លងមកថាតើមានប្រសិទ្ធភាពកម្រិតណា? ការបង្ហាញអារម្មណ៍ទៅក្នុងក្រដាសនិងប៊ិក ទោះបីស្ថិតនៅក្នុងស្ថានភាពអារម្មណ៍មិនចង់ធ្វើអ្វីសោះក៏ដោយ សូមដើរក្នុងរយៈពេល ខ្លីៗ ឬការធ្វើសកម្មភាពផ្លូវកាយឱ្យបានច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...