អ្នកជំនាញ ៖ ដោះស្រាយភាពអសកម្មក្នុងថ្នាក់រៀន គ្រូបន្តប្រើវិន័យបែបវិជ្ជមាន ខណៈសិស្សត្រូវផ្លាស់ប្ដូរឥរិយាបទខិតខំរៀន

ភាពអសកម្មក្នុងថ្នាក់រៀន ដូចជាករណីគ្រូប្រើហិង្សា ក៏​ដូចជា​ការ​ដាក់ទណ្ឌកម្មហួសហេតុ ច្រើនកើតចេញពីការបំពានវិន័យរបស់សិស្ស ដែលជាសម្ពាធធ្វើឱ្យគ្រូប្រើវិធានការធ្ងន់ធ្ងរ រហូតមានការរិះគន់។ ដើម្បីដោះស្រាយវិបត្តិនេះ អ្នកជំនាញផ្នែកអប់រំ បាន​ជំរុញឱ្យគ្រូបង្រៀនប្រកាន់ខ្ជាប់នូវ «វិន័យបែបវិជ្ជមាន» ជំនួសឱ្យការប្រើហិង្សា ខណៈសិស្សានុសិស្សត្រូវផ្លាស់ប្ដូរឥរិយាបថមកខិតខំរៀនសូត្រ និងគោរពវិន័យសាលាឡើងវិញ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្ន ការរិះគន់គ្រូបង្រៀនលើបណ្ដាញសង្គមបានផ្ទុះឡើងយ៉ាងខ្លាំង ដែលបញ្ហានេះមានឫសគល់ចេញពីរបួសផ្លូវចិត្តអន្តរជំនាន់ និងដានដំបៅនៃរបបគាបសង្កត់ក្នុងអតីតកាល (របបខ្មែរក្រហម)។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរពីទម្លាប់អប់រំចាស់ដែលប្រើទណ្ឌកម្ម មកជាការអប់រំតាមបែបយោគយល់ គឺទាមទារពេលវេលា និងការអត់ធ្មត់ខ្ពស់ពីសង្គមជាតិទាំងមូល។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 

បើតាម​លោកបណ្ឌិត សុខ សូត្រ បច្ចុប្បន្ន​ក្រសួងអប់រំ ព្រមទាំងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់ តាមរយៈគម្រោងលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងនាយកសាលាជាបន្តបន្ទាប់ ដើម្បីលុបបំបាត់អំពើហិង្សា និងពង្រឹងគុណភាពអប់រំ។

“ក្នុងនាមជាអ្នកអប់រំម្នាក់ដែរ និងជាអ្នកអានច្រើនអំពីហឹង្សារបស់គ្រូ… ខ្ញុំតាំងចិត្តថា នឹងក្លាយជាគ្រូដែលមិនធ្វើឱ្យសិស្សខ្ញុំណាមានបទពិសោធន៍ដូចខ្ញុំឡើយ”

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការសង្គម លើកឡើងថា ក្នុងសតវត្សរ៍ទី២១នេះ ទាំងគរុកោសល្យ និងច្បាប់រដ្ឋ មិនអនុញ្ញាតឱ្យគ្រូបង្រៀនប្រើហិង្សា ឬពាក្យសម្ដីគ្រោតគ្រាតចំពោះសិស្សឡើយ។ លោកបណ្ឌិតបន្ថែមថា ទោះបីគ្រូមានបំណងល្អចង់ឱ្យសិស្សរៀនពូកែយ៉ាងណា ក៏មិនអាចអនុវត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងបានដែរ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការសង្គម

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា​ ប្រសិនបើគ្រូអស់លទ្ធភាពក្នុងការណែនាំសិស្ស គួរតែបញ្ជូនករណីនោះទៅគណៈគ្រប់គ្រងសាលា ឬអញ្ជើញអាណាព្យាបាលមកជួបពិភាក្សា ជៀសវាងការប្រើប្រាស់ហិង្សាដែលនាំឱ្យមានកំហុសវិជ្ជាជីវៈ។ លោកបណ្ឌិតទទួលស្គាល់ថា សិស្សបច្ចុប្បន្នអាចមានការធ្លាក់ចុះសីលធម៌ដោយសារឥទ្ធិពលហ្គេម និងស្មាតហ្វូន ប៉ុន្តែគ្រូត្រូវតែរក្សាភាពអត់ធ្មត់ និងប្រើប្រាស់វិធីសាស្ត្រណែនាំតាមបែបវិជ្ជមាន។

ដោយឡែក ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការនៅក្នុងក្រសួងធម្មការ និងសាសនា វិញ យល់ឃើញថា ការវាយដំធ្វើឱ្យសិស្សរៀន ដោយសារភាពភ័យខ្លាច វានឹងបង្កើតជាគំរូខុសឆ្គងដែលនាំឱ្យក្មេងយល់ថា ហិង្សា គឺជាមធ្យោបាយដោះស្រាយបញ្ហា។ ដើម្បីដោះស្រាយ​បញ្ហា​នេះ ឯកឧត្តម ជួន កក្កដា មានប្រសាសន៍ថា គ្រូបង្រៀនគួរតែប្រើវិធីសាស្ត្រវិន័យបែបថ្មី ដូចជា ការដកសិទ្ធិចូលរួមកម្មវិធីសប្បាយៗក្នុងថ្នាក់ ឬការផ្តល់រង្វាន់លើកទឹកចិត្តជំនួសវិញ។ “រំពាត់អាចធ្វើឱ្យសិស្សខ្លាចក្នុងរយៈពេលខ្លី ប៉ុន្តែសេចក្តីស្រឡាញ់និងការពន្យល់ ទើបអាចកែប្រែមនុស្សម្នាក់ឱ្យល្អបានយូរអង្វែង“៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...