អ្នកជំនាញ បង្ហាញរបៀបសន្សំលុយដ៏មានប្រសិទ្ធភាព ជួយសិស្សនិស្សិតសម្រេចគោលដៅអនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

និយាយដល់ការសន្សំលុយ ប្រហែលជាសិស្ស និស្សិតបានដឹងជាច្រើនមកហើយ តាមរយៈការសន្សំលុយនៅក្នុងកូនជ្រូក សន្សំជាមួយអ្នកដែលទុកចិត្ត ដូចជា ម្ដាយ បងស្រីជាដើម ដើម្បីធានាថាលុយដែលសន្សំនោះនឹងមិនដកចាយវាយផ្ដេសផ្ដាស។ ទន្ទឹមគ្នានេះ ដើម្បីអាចសន្សំលុយមានប្រសិទ្ធភាព​ ព្រមទាំងអាចទទួលបានអត្រាការប្រាក់ខ្ពស់រយៈពេលវែង ដែលសិស្សនិងនិស្សិត គួរដឹងអំពីរបៀបសន្សំលុយ ដើម្បីអាចជួយឱ្យសម្រេចគោលដៅអនាគតរបស់ខ្លួន។

លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា ការសន្សំលុយ គឺចាំបាច់ត្រូវតែបង្កើតឱ្យទៅជាទម្លាប់។ លោកថា ការមានទម្លាប់ក្នុងការសន្សំលុយ នឹងជួយឱ្យការសន្សំមានប្រសិទ្ធភាព។ លោក ឡាំង មាំ បានប្រាប់ពីបទពិសោធន៍របស់លោក ដោយនៅពេលលោកចាប់ផ្ដើមចេញធ្វើការដំបូង លោកមានគំនិតសន្សំលុយ ប៉ុន្តែការសន្សំនោះទុកនៅជាមួយបងស្រីជួយមើលការខុសត្រូវ។ ក្រោយពេលលោក ចាប់ផ្ដើមប្ដូរកន្លែងការងារមកធ្វើការក្នុងវិស័យធនាគារ លោកក៏សម្រេចចិត្តសន្សំលុយ នៅក្នុងធនាគារដែលមានអជ្ញាបណ្ណត្រឹមត្រូវ និងទទួលបានអត្រាការប្រាក់ខ្ពស់។ ទាំងនេះ គឺជាជម្រើសរើសល្អមួយសម្រាប់លោក ក្នុងការសន្សំលុយ ដែលទទួលបានទំនុកចិត្ត គុណភាព និងទឹកប្រាក់កើនឡើង។

លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ មេយប៊ែង ខេមបូឌា

នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ មេយប៊ែង ខេមបូឌា បញ្ជាក់បន្ថែមថា ការសន្សំលុយនៅក្នុងធនាគារ ជាជម្រើសមួយល្អសម្រាប់សិស្ស និស្សិត ក្នុងការពិចារណា និងសិក្សាបន្ថែមទៅលើសុវត្ថិភាព និងគុណប្រយោជន៍នាពេលអនាគត។ លោក ឡាំង មាំ បន្តថា ប្រសិនបើយើងសន្សំប្រាក់ក្នុងធនាគារមួយខែ ១០០ដុល្លារ បូករួម អត្រាការប្រាក់ ៥ភាគរយ នោះក្នុងរយៈពេលមួយឆ្នាំ យើងនឹងទទួលបានប្រាក់សរុបចំនួន ១ម៉ឺន៥ពាន់ដុល្លារ ពោលគឺចំណេញអត្រាការប្រាក់ប្រមាណ ៣ពាន់ដុល្លារ។

បើតាម លោក ឡាំង មាំ ការសន្សំលុយក្នុងធនាគារ ជួយលោកបានច្រើនដោយមិនបារម្ភចំពោះហានិភ័យកើតឡើង បើទោះជាលោកឈប់ធ្វើការ ក៏អាចមានថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូន ការពារស្ថេរភាពហិរញ្ញវត្ថុ និងជួយឱ្យមានទំនុកចិត្ត ព្រោះមានទ្រព្យបម្រុងទុក។

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិ ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS)

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិ ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) លើកឡើងដែរថា ដើម្បីអាចជួយឱ្យសិស្ស និស្សិតសន្សំលុយបាន ចាំបាច់ត្រូវមានវិន័យក្នុងការចាយវាយ។ អ្នកស្រីបន្តថា កាលណាមានចំណូលប្រចាំខែ ទោះតិច ឬច្រើន ត្រូវបែងចែកថ្លៃចំណាយ ទៅលើអាហារ ទឹក ភ្លើង ចាំបាច់ជាមុនសិន។ ចំណែក ការចាយវាយលើរបស់ដែលយើងស្រឡាញ់ប៉ុន្តែមិនចាំបាច់ ត្រូវតែចេះទប់ចិត្តឱ្យបាន ព្រោះសម័យអនឡាញមានការទាក់ទាញអារម្មណ៍ច្រើន រួមទាំងការបញ្ចុះតម្លៃលើផលិតផង។ អ្នកស្រីបន្តថា សម្រាប់ការទិញឥវ៉ាន់ ឬរបស់ប្រើប្រាស់អ្វីមួយ យុវជនត្រូវស្វែងរកផលិតផលដូចហាងដទៃទៀត ប៉ុន្តែតម្លៃទាបជាង ឬអាចតថ្លៃ ហើយច្រើនទិញនៅអាទិត្យទី៣ ដើម្បីដាក់វិន័យសម្រាប់ខ្លួនឯងនៅពេលមានលុយតិចតួច។

ក្រៅពីការចំណាយមិនចាំបាច់ យើងក៏អាចកាត់បន្ថយការកម្សាន្តណាដែលនាំឱ្យចំណាយច្រើន រួមទាំងទំនាក់ទំនង។ ជាពិសេស គួរភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលពូកែសន្សំ និងមានផែនការហិរញ្ញវត្ថុច្បាស់លាស់។

លោក កុក ថា អគ្គនាយកនៃក្រុមហ៊ុន អេហ្វ អេច អេហ្វ ឃែភីថល ម.ក

សម្រាប់ លោក កុក ថា អគ្គនាយកនៃក្រុមហ៊ុន អេហ្វ អេច អេហ្វ ឃែភីថល ម.ក មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជួយដល់សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សា ប៉ុន្តែពុំមានលទ្ធភាពដោយសារជីវភាពគ្រួសារមានការខ្វះខាត ពួកគាត់អាចទទួលបានឱកាសស្នើរកម្ចីរសម្រាប់ចំណាយលើការសិក្សា សម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរជាដើម។ លោក កុក ថា និយាយថា គ្រឹះស្ថានរបស់លោកលើកទឹកចិត្តឱ្យសិស្សនិស្សិតទទួលយកសេវាកម្ចីរសម្រាប់ការសិក្សាប៉ុណ្ណោះ ដោយមិនលើកទឹកចិត្តឱ្យប្រើក្នុងគោលបំណងសម្ភារៈនិយមនោះទេ។

គួរជម្រាបជូនថា ការអប់រំអំពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ផ្តល់ឱ្យសិស្សនិស្សិតនូវចំណេះដឹងសំខាន់ៗអំពីថវិកា ការសន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ ស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការវិនិយោគ និងផែនការចូលនិវត្តន៍ ដើម្បីលើកទឹកចិត្តដល់ការរៀបចំហិរញ្ញវត្ថុរយៈពេលវែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *