អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ​(​Single Degree​)​ ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP) ​ចំនួន​ ​១០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​តាមរយៈ​ការ​ប្រឡងប្រជែង​។

​ជំនាញ​សិក្សា​ ​និង​ការ​ឧបត្ថម្ភ​

​អាហារូបករណ៍​ផ្តោត​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល រួម​មាន​៖​
​-​បច្ចេកវិទ្យា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​ ​(​Information and ​Communications ​Technology​)​
​-​សន្តិសុខ​សាយប័រ ​(​Cybersecurity​)​
​-​ការ​អភិវឌ្ឍ​សូហ្វ​វែរ ​(​Software Development​)​
​-​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ​(​Digital ​Infrastructure​)​
​-​បញ្ញា​សិប្បនិម្មិត ​(​Artificial ​Intelligence​)​

ការ​រ៉ាប់រង​អាហារូបករណ៍​៖​ ​គ្របដណ្តប់​លើ​ ​ថ្លៃ​ចុះ​ឈ្មោះ​ចូលរៀន ​(​Application Fee​)​,​ ​ថ្លៃ​សិក្សា​ ​(​Tuition Fee​)​,​ ​និង​ថ្លៃ​រដ្ឋបាល ​(​Administration Fee​)​។ ​ដោយឡែក​ ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​អំឡុងពេល​សិក្សា​ ​ជា​បន្ទុក​ផ្ទាល់ខ្លួន​របស់​សាមីខ្លួន​។

​លក្ខខណ្ឌ​ជ្រើសរើស​បេក្ខជន

​១​-​ត្រូវ​ជា​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឆ្នាំ​សិក្សា​២០២៥​-​២០២៦ ​ដោយ​ទទួល​បាន​ ​និទ្ទេស​ A​,​ B​,​ ​ឬ​ ​C​។​
២​-​ពុំ​មែន​ជា​សិស្ស​ ​ឬ​និស្សិត ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​សិក្សា​ ​ឬ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​។​
៣​-​ ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បន្ត​ការ​សិក្សា​ ខិតខំ​រៀន​សូត្រ​
៤​- ​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មាធិការ ​និង​សាកលវិទ្យាល័យ​។

​នីតិវិធី ​និង​កាលបរិច្ឆេទ​ដាក់​ពាក្យ​

​ការ​ដាក់​ពាក្យ​៖ ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​ ​តាមរយៈ​គេហទំព័រ​ https​:​/​/​reg​.​amt​.​live​/​web​/​signup ​ដើម្បី​បំពេញ​ព័ត៌មាន​សុំ​សិទ្ធិ​ប្រឡង​ ​និង​ស្គេន​បញ្ចូល​ឯកសារ​តម្រូវ​ការ​ដាក់​ពាក្យ​។

​ឯកសារ​តម្រូវ​៖​ រូប​ថត​ ៤x៦​,​ ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ឬ​សំបុត្រ​កំណើត​,​ ​សៀវភៅ​គ្រួសារ​ ​ឬ​ស្នាក់នៅ​,​ ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​ ​ឬ​បញ្ជី​រាយ​នាម​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ដែល​មាន​លំដាប់​ពិន្ទុ ​និង​ឯកសារ​បញ្ជាក់​សមត្ថភាព​ភាសា​អង់គ្លេស​ ​(​IELTS ​៦​.​០ ​ឡើង​,​ iBT TO​EFL ៧៩ ​ឡើង​ ​ឬ​ Duolingo ​១១០​) ប្រសិនបើ​មាន​។

​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​៖​ ផុត​កំណត់​នៅ​ ​ថ្ងៃ​ទី​១៨​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​វេលា​ម៉ោង​ ​១៧​:​០០ ​នាទី​ល្ងាច​ ​ជា​កំហិត​។​

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ ​អាច​ទាក់ទង​ទៅកាន់​ក្រុមការងារ​ប្រចាំ​ការ​នៅ​សាកលវិទ្យាល័យ​ AUPP ​(​អគារ​លេខ​ ​២៧៨​H ​ផ្លូវ​ ​២០១R ​ភូមិ​ក្រោល​គោ​ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​)​ ​ឬ​តាម​ដាន​ព័ត៌មាន​បន្ថែម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​គណៈកម្មាធិការ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។