ភ្នំពេញ – សុខភាពសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការរួមចំណែកធានាដល់ការសិក្សាប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា ព្រមទាំងចូលរួមអភិវឌ្ឍធនធានមនុស្សឱ្យបានពេញលេញ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ។ នេះបើផ្អែកតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារ៍កន្លងទៅ ។

នៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី មានប្រសាសន៍ថា សុខភាពសិក្សា ជាសំណុំសកម្មភាពផ្សេងៗសម្រាប់លើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលជាសេចក្តីត្រូវការជាមូលដ្ឋាននៃផ្លូវកាយ ផ្លូវចិត្ត និងសង្គមរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ ។ សុខភាពសិក្សាក្នុងបរិបទថ្មីនៃការរាតត្បាតជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកជាកត្តាធានាដល់សុវត្ថិភាព សុខភាព និងអាយុជីវិតសម្រាប់អ្នកសិក្សា និងបុគ្គលិកអប់រំ ។
វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី បានបញ្ជាក់ថា ការងារសុខភាពសិក្សាបានអនុវត្តជាជំហានៗ ស្របតាមយុទ្ធសាស្ត្រនានានៃគោលនយោបាយជាតិស្តីពី សុខភាពសិក្សា ការវិវត្តសេដ្ឋកិច្ច និងសង្គម។ ដោយឡែកការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ បានចាប់ផ្ដើមសាកល្បងនៅសាលាបឋមសិក្សាចតុមុខ ព្រមទាំងបាននិងកំពុងពង្រីកជាបណ្ដើរៗ ទៅដល់សាលា រៀនគោលដៅដទៃទៀត ដោយផ្តោតជាចម្បងលើសំណុំសកម្មភាព ៤ចំណុចសំខាន់ៗ ។
សំណុំសកម្មភាព ៤ចំណុចសំខាន់ៗ លើកកម្ពស់សុខភាពសិក្សា រួមមាន ការអភិវឌ្ឍកបខណ្ឌច្បាប់និងយន្តការ, ការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ, ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ, និងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ។

សូមជម្រាបថា ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពសិក្សា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ដែលបានទទួលការអនុម័តយល់ព្រមនាសម័យប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៩ ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាប្រធាន ឯកឧត្តម លោកជំទាវ មកពីក្រសួងស្ថាប័នពាក់ព័ន្ធនានាជាអនុប្រធាននិងជាសមាជិក ព្រមទាំងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ជាសមាជិក ។

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/06/2024
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រ ដើម្បីចូលរៀនថ្នាក់ត្រៀម និងថ្នាក់ជំនាញចំនួន ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































