អ្នកឯកទេស ៖ ទ្រឹស្តី DISC ជួយយុវជនឱ្យស្គាល់ខ្លួនឯង ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ជំនាញសិក្សា

ភ្នំពេញ – អ្នកស្រី យូ បូរី  ស្ថាបនិក នៃក្រុមហ៊ុន TEDP និងជាអ្នក​ឯកទេសប្រព័ន្ធ KPI មានប្រសាសន៍ថា DISC ដែល​កើតចេញមកពីប្រយោគ៤ឃ្លា បង្ហាញអំពីបុគ្គលិកលក្ខណៈរបស់មនុស្សនៅក្នុងក្រុមនីមួយៗ គឺមានសារៈសំខាន់​ជួយ​ដល់យុវជន​ឱ្យ​ស្គាល់ពីខ្លួន​ឯង​ថា ជា​មនុស្ស​ប្រភេទ​ណា ហើយ​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​យកជំនាញ​ដែល​សក្តិសម​នឹង​ខ្លួន។

តើលក្ខណៈគួរឱ្យកត់សម្គាល់ នៃបុគ្គលទាំងបួនប្រភេទ(DISC) ដែលរៀបរាប់ខាងលើមានអ្វីខ្លះ?

បើតាម​អ្នកស្រី បូរី ប្រភេទមនុស្សទាំង​៤រួមមាន ១.បុគ្គលដែល​មានអកប្បកិរិយាបែបលេចធ្លោ  (Dominance) ៖ ពួកគេជាមនុស្សដែលចូលចិត្តនិយាយអំពីលទ្ធផល និងភាពចំណេញពីការជជែកអ្វីមួយ ដោយពួកគេតែងតែសកម្មនៅក្នុងប្រធានបទបែបនេះច្រើនជាងប្រធានបទដទៃ។ មួយវិញទៀតមនុស្សប្រភេទនេះមានចំណុចខ្លាំងដូចជា ហ៊ានប្រថុយជាមួយរឿងរ៉ាវថ្មីៗ មានភាពក្លាហានច្រើន ទោះបីជាការងារមានផលលំបាក់បែបណាក៏ដោយ គេសង្កេតឃើញថា ពួកគាត់រីករាយនឹងធ្វើដែលនាំមកនៅផលចំណេញ។  អ្វីដែលមនុស្សប្រភេទនេះមិនចូលចិត្ត គឺការងារដដែលៗ ហើយស្ថិតនៅតែមួយកន្លែង និងការសម្រេចចិត្តយឺតយ៉ាវ។ ហើយនៅពេលដែលមានអាការៈខឹងសម្បារ ពួកគេហាក់បង្ហាញភាពក្អេងក្អាង និងបញ្ចេញកិរិយាផ្តាច់ការ ថែមទាំងមិនព្រមទទួលយក ការចរចាក្នុងស្ថានភាពដែល ពួកគាត់កំពុងតែស្ថិតក្នុងស្ថានការណ៍មិនសប្បាយចិត្ត។

២.ប្រភេទមនុស្សដែលមានអកប្បកិរិយា អ្នកមានឥទ្ធិពល( Influence) ៖ អ្វីដែលពួកគាត់ចូលចិត្ត គឺបរិយាកាសដែលអាចនិយាយបញ្ចេញមតិបានច្រើន បរិយាកាសបង្ករភាពរីករាយច្រើន ហើយពួកគេមិនពិបាកក្នុងការបង្កើតទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនឡើយ ព្រោះនេះជាចំណុចពិសេសរបស់ក្រុមមនុស្សប្រភេទ(I) ។ ចំណុខ្លាំងរបស់បុគ្គលប្រភេទនេះ ពួកគេពូកែលើកទឹកចិត្តអ្នកដទៃ មិនថាទៅដល់ទីណាក៏ដោយ ពួកគេជាប្រភេទមនុស្សដែលពូកែជំរុញទឹកចិត្តស្ទើរតែគ្រប់កាលៈទេសៈ ព្រោះគេតែងឃើញភាពវិជ្ជមានរាល់គ្រប់ស្ថានការណ៍ អាចនិយាយបានថាមនុស្សប្រភេទ(I) មានផ្នត់គំនិតសុទិដ្ឋិនិយមច្រើនជាងក្រុមផ្សេងៗ។ មានចំណុចមួយដែលក្រុម(I) មានចំណុចដូចគ្នាទៅនឹងក្រុម(D)គឺ មិនចូលចិត្តភាពដដែលៗ និងប្រភេទការងារដែលតម្រូវឱ្យនៅតែមួយកន្លែង។ មនុស្សប្រភេទ(I) ភាគច្រើនចូលចិត្តការងារមួយដែលមានភាពសកម្មច្រើន។ ចំណែកចំណុចខ្សោយរបស់ពួកគេគឺ ហាក់ធុញនឹងការបដិសេធ ហើយនៅពេលដែលក្រុម(I) មានអាការៈខឹងសម្បា តែងបញ្ចេញកាយកាយវិការនិយាយវាយបកវិញភ្លាមៗ។ ឬក៏ចាប់ផ្តើមរករឿងហេតុដើម្បីបន្តនិយាយបន្ថែមមិនងាយនឹងបញ្ជប់ដោយស្រួលៗឡើយ។ ការនិយាយវាយបកទៀតសោធន៍ ពួកគេមិនខ្វល់ទេថា ភាគីម្ខាងទៀតជាមនុស្សបែបណា ទោះបីជាប្រភេទមនុស្សមានវ័យចាស់ទុំជាង ពួកគេក៏ដោយ ។

៣.មនុស្សប្រភេទ ស្ថេរភាព( Steadiness) ដែលកាត់ថា ក្រុម (S) ពួកគេភាគច្រើនមានចំណូលចិត្តដូចជា បរិយាកាស ស្ងប់ស្ងាត់ ដោយមិនមានការផ្លាស់ប្តូរ ពួកគាត់ជាប្រភេទមនុស្សពូកែទ្រាំ ពូកែស្ដាប់ ហើយធុញនឹងបរិយាកាសទាស់ទែង ឬបែបប្រកួតប្រជែង ហើយនឹងភាពមិនច្បាស់លាល់។ នៅពេលដែលបុគ្គលប្រភេទនេះក្រេវក្រោធ ពួកគេតែងតែបង្ហាញភាពរឹងរូស និងមិនមានចម្លើយឆ្លើយតបមកវិញនោះទេ ទោះបីជាព្យាយាមសួរអ្វីក៏ដោយ។

៤.ប្រភេទមនុស្ស​ស្ងៀមស្ងាត់ (Conscientiousness) ដែលគេហៅកាត់ថាមនុស្សក្រុម (C) បុគ្គលប្រភេទនេះចូលចិត្តសណ្តាប់ធ្នាប់ មានវិន័យខ្ពស់ មានភាពច្បាស់លាស់ និងតែងតែសិក្សាអំពីអ្វីដែលមានភាពច្បាស់លាល់ស្របទៅតាមនិស្ស័យរបស់ពួកគេ។ ភាពខ្លាំងមួយទៀតគឺ ពូកែគណនា និងគិតទុកមុន។ អ្វីដែលមនុស្សប្រភេទ (C) ឆាប់ទទួលរងនូវ​ភាពធុញទ្រាន់ គឺការពោលរិះគន់ ភាពគ្មានវិន័យ និងភាពកញ្ជះកញ្ជាយ។ គួរកត់សម្គាល់ថា នៅពេលដែលមនុស្សប្រភេទនេះមានអារម្មណ៍កំហឹងខ្លាំង ពួកគេនឹងគេចចេញតែម្តង។

និយាយផ្តោតចំពោះយុវជនវិញ អ្នកស្រី យូ បូរី បានផ្តល់យោបល់ថា បើសិនយុវជន បានដឹងអំពីការបែងចែកក្រុមមនុស្សទាំង៤ដែលបានរៀបរាប់ជូនខាងលើ(DISC) គឺអាចនឹងនាំឱ្យយុវជនបានស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងកាន់តែច្បាស់ ជាពិសេសនៅពេលជ្រើសជំនាញសិក្សានៅសាលកវិទ្យាល័យ។

អ្នកឯកទេសរូបនេះ លើក​ឡើងថា នៅពេលដែលយុវជនស្គាល់ពីចំណុចខ្លាំងរបស់ខ្លួនឯងបានន័យថា យុវជនកំពុងតែស្គាល់អំពីសិទ្ធរបស់ពួកគេ ដែលប្រៀបដូចជាទ្រព្យសកម្មរបស់យុវជន។ យុវជនអាចយកទៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ ប្រើកាន់តែច្រើន កាន់តែបង្ហាញនៅសក្ដានុពលរបស់ខ្លួនឯង ហើយថា នៅពេលដែលយុវជន បង្ហាញនៅសក្ដានុពលចេញមក ធ្វើឱ្យពួកគេគេក្លាយជាមនុស្សដែលគេងាយនឹងទទួលស្គាល់។

ជាមួយ​គ្នានេះ ការសិក្សា និងកត់សម្គាល់ខ្លួនឯងនៅក្នុងចំណុចនីមួយតាមរយៈទម្រង់ DISC ក៏​ជាកត្តាសំខាន់នាំឱ្យមនុស្សអាចស្វែងរកឃើញខ្លួនឯងមិនថាចំណុចខ្លាំង និងចំណុចខ្សោយ។ នៅក្នុងសង្គមដែលមនុស្សរស់នៅ គឺតែងតែមានមនុស្សទាំងបួនប្រភេទនេះរស់នៅចម្រុះគ្នា។ ដូច្នេះការសិក្សាអំពី DISC មិនត្រឹងតែអាចយល់ច្បាស់ពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចយល់ពីអ្នកដទៃទៀតផង។ កាលដែលយល់ពីគ្នាទៅវិញទៅមកបែបនេះធ្វើឱ្យកិច្ចសហការណ៍នៃការរស់នៅមានភាពចុះសម្រុងច្រើនជាងមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...