បម្រែបម្រួលបរិស្ថានស្បៀងកំពុងរាំស្ទះដល់លទ្ធភាពជំរុញនិរន្តរភាពអាហារូបត្ថម្ភ

ភ្នំពេញ– បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅតែជាកង្វល់អស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែលបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍប្រាជ្ញាស្មារតី និងកាយសម្បទារបស់កុមារ ។ វេទិកាលើកទី២ នៃយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានកំណត់គោលដៅកាត់បន្ថយបញ្ហាក្រិសក្រិនរបស់កុមារពី៣២% ក្នុងឆ្នាំ២០១៤ មកត្រឹម២៥% ក្នុងឆ្នាំ២០២៣ ។ ជាលទ្ធផលការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា គោលដៅនេះបានសម្រេចបានត្រឹម២២% ប៉ុណ្ណោះ។

ទិន្នន័យពីការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា CDHS ក៏បានបង្ហាញថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ គឺស្ទើរតែមិនផ្លាស់ប្តូរ បើធៀបរវាង ឆ្នាំ២០១៤ (១០%) និងឆ្នាំ២០២១ (៩.៩%) ដែលធ្វើឱ្យគោលដៅដែលបានកំណត់ត្រឹម ៨% មិនសម្រេចតាមផែនការនោះឡើយ ។ ឧបសគ្គចម្បងមួយដែលរាំងស្ទះដល់ការជំរុញនិរន្តរភាពប្រព័ន្ធស្បៀងនៅកម្ពុជា គឺកើតឡើងដោយសារការផ្លាស់ប្តូរបរិស្ថានស្បៀង ។ ការផ្លាស់ប្តូរបរិស្ថានស្បៀងសម្តៅដល់បញ្ហាប្រឈមក្នុងផលិតកម្មស្បៀងអាហារបណ្តាលមកពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការបញ្ហាចំណាកស្រុកជាដើម ។

ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យ ហើយប្រឈមនឹងបញ្ហាជាច្រើនដោយសារតែការផ្លាស់ប្តូរនៃបរិស្ថានស្បៀងយ៉ាងឆាប់រហ័ស ។

ឯកឧត្ដម សុខ ស៊ីឡូ បានបន្តថា ដើម្បីលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងផ្សព្វផ្សាយឯកសារ លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា រួមមាន ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ, យុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៩-២០២៣ របស់កម្ពុជា, ផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងអាហារសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០, ក៏ដូចជាផែនការសកម្មភាព និងយុទ្ធសាស្រ្តតាមវិស័យ ដែលមានគោលបំណងបញ្ចប់ភាពអត់ឃ្លាន ការសម្រេចបាននូវសន្តិសុខស្បៀង ការកែលម្អអាហារូបត្ថម្ភ និងការលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព សម្រាប់បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច ។

ឯកឧត្តម សុខ សីឡូ​ បានបន្ថែមទៀតថា៖

“កិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល  និងដៃគូអភិវឌ្ឍន៍ គឺជាកត្តាចំបាច់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ។ យើង​មាន​គោលនយោបាយ បទប្បញ្ញត្តិ និង​ក្របខ័ណ្ឌ​រួច​ហើយ ប៉ុន្តែ​យើងពិតជា​ត្រូវ​ការ​កិច្ច​សហប្រតិបត្តិការបន្ថែមទៀត ​ដើម្បីឱ្យការ​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព”

លោក Andreas Zurbrugg  ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អង្គការទស្សនៈពិភពលោក ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា រយៈពេលជាង ៥០ឆ្នាំ មកហើយ។ កន្លងទៅរដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាជាង ៦៧លានដុល្លារអូស្រ្តាលី ជួយដល់កម្មវិធីរបស់ពួកគេ (អង្គការទស្សនៈពិភពលោក) ។ ជំនួយទាំងនេះ មានរួមបញ្ចូលទាំងគម្រោងពង្រីកសេវាកសិកម្ម និងសិទ្ធិលក់ដូរខ្នាតតូច (ម៉ាស់២) ដែលផ្តោតលើការលើកកម្ពស់ជីវភាពរបស់សហគមន៍កសិកម្ម និងបច្ចេកទេសកសិកម្ម ព្រមទាំងការផ្សារភ្ជាប់ទីផ្សារជាដើម ។ ទោះបីជាគម្រោងនេះ បានបញ្ចប់ក៏ដោយ ប៉ុន្តែបានបន្តនិរន្តរភាព និងរួមចំណែកធ្វើឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង ។

ចំណែកនាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បាននិងកំពុងអនុវត្តការងារលើផ្នែកកសិកម្ម តាមរយៈកម្មវិធីអនុវត្ត បច្ចេកទេសដាំដុះ និងការអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋានសហគមន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

លោកបានបន្តថា ទន្ទឹមនឹងការគាំទ្រខាងលើ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសិទ្ធិអំណាចដល់យុវជន និងស្ត្រី តាមរយៈការរួមបញ្ចូលពួកគេក្នុងកិច្ចសន្ទនាតាក់តែងគោលនយោបាយ ការធ្វើសេចក្ដីសម្រេចចិត្ត ការផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់កម្មវិធីបំពាក់បំប៉នជំនាញវិជ្ជាជីវៈ។

លោក លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានបញ្ជាក់ថា ៖

“យ៉ាងណាក៏ដោយ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បញ្ហាប្រឈម និងឧបសគ្គនៅតែកើតមាន ដែលធ្វើឱ្យពួកយើង (កម្ពុជា) មិនទាន់សម្រេចបាននូវប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តភាព ។ ដូច្នេះ ការកំណត់ និងខិតខំប្រឹងប្រែងជម្នះបញ្ហាប្រឈមទាំងអស់ខាងលើ គឺជាការងារសំខាន់នៅកម្រិតថ្នាក់ជាតិ”។

បើតាមអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា បានឱ្យដឹងថា ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាឱ្យមាននិរន្តរភាព ចាំបាច់ត្រូវមានធាតុចូលសំខាន់ៗជាច្រើនពីភាគីពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលទៅក្នុងយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។ ជាក់ស្តែង អង្គការទស្សនៈពិភពលោក (WVI-C) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម អនុសាសន៍ និងដំណោះស្រាយ ហើយប្រមូលយកធាតុចូលទាំងនោះ បញ្ចូលទៅក្នុងយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ថ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...