ភ្នំពេញ – យុទ្ធនាការឱកាសហាត់ការ ១០០០កន្លែង ឬជាភាសាអង់គ្លេសថា “1000 Internships Campaign” សម្រាប់យុវជនកម្ពុជា នឹងប្រារព្ធឡើងនៅថ្ងៃចន្ទ ទី២៥ ខែមេសាខាងមុខនេះ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា បានចូលសាកល្បងធ្វើការងារស្ម័គ្រចិត្តយកបទពិសោធន៍ជាក់ស្ដែងពីកន្លែងការងារ ឬក្រុមហ៊ុននានា។ តាមរយៈយុទ្ធនាការនេះ ក្រុមយុវជនធុរៈកិច្ច CamSEED ជឿជាក់ថា និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យដែលមានបំណងហាត់ការលើជំនាញអ្វីមួយនឹងទទួលបានឱកាសចូលរួមសម្រេចក្តីប្រាថ្នារបស់ពួកគេ ។

លោក ហាវ សុផារិទ្ធ នាយកប្រតិបត្តិនៃ CamSEED បានឱ្យដឹងថា យុទ្ធនាការឱកាសហាត់ការ ១០០០កន្លែងមានគោលបំណងផ្ដល់ឱកាសហាត់ការដែលមានប្រាក់កម្រៃសមរម្យដល់និស្សិតកម្ពុជា ព្រមទាំងជួយឱ្យពួកគេមានឱកាសអនុវត្តការងារជាក់ស្តែង ដើម្បីទទួលយកបទពិសោធន៍ ពង្រឹងសមត្ថភាព និងជំនាញ ។ ម៉្យាងវិញទៀតយុទ្ធនាការនេះ បង្កើតដើម្បីលុបបំបាត់ការចុះហាត់ការដែលគ្មានប្រាក់កម្រៃ ខណៈយុវជនកំពុងព្យាយាមអភិវឌ្ឍន៍ខ្លួន ។
លោក ហាវ សុផារិទ្ធ នាយកប្រតិបត្តិនៃ CamSEED ៖ “យុទ្ធនាការឱកាសហាត់ការ ១០០០កន្លែងនឹងធ្វើពេញលេញរយៈពេលមួយឆ្នាំ ដើម្បីជួយដល់យុវជនជានិស្សិតឱ្យមានសមត្ថភាព ព្រមទាំងត្រៀមខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីទទួលបានឱកាសហាត់ការ” ។
នាយកប្រតិបត្តិនៃក្រុមយុវជនធុរៈកិច្ច CamSEED រូបនេះបានបញ្ជាក់បន្ថែមថា បន្ទាប់ពីចុះហាត់ការចប់ក្នុងរយៈពេល ០៣ខែនិស្សិតនឹងអាចអនុវត្តផ្ទាល់ពីជំនាញដែលខ្លួនកំពុងសិក្សា មានសមត្ថភាព និងគំនិតច្នៃប្រតិដ្ឋខ្ពស់ យល់ដឹងកាន់តែច្បាស់ពីជំនាញរឹង អភិវឌ្ឍន៍ជំនាញទន់ ដូចជា របៀបធ្វើការងារជាក្រុម ជំនាញដោះស្រាយបញ្ហា ជំនាញទំនាក់ទំនង របៀបគ្រប់គ្រងពេលវេលា និងភាពជាអ្នកដឹកនាំជាដើម។

សូមជម្រាបថា CamSEED ជាក្រុមយុវជនធុរៈកិច្ចថ្មី បង្កើតឡើងដើម្បីស្ពានភ្ជាប់និស្សិតមហាវិទ្យាល័យទៅនឹងស្ថាប័នការងារ ដោយធ្វើយ៉ាងណាឱ្យយុវជនបានត្រៀមខ្លួនហាត់ការ ឬត្រៀមខ្លួនចូលបម្រើការងារពេញលេញ ។ CamSEED បានធ្វើការជាមួយដៃគូនយោជកជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសការងារនិស្សិតកម្ពុជា

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/04/2025
កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...
អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...
ឱកាសយុវជនកម្ពុជាបង្ហាញសមត្ថភាពផ្នែកបច្ចេកវិទ្យា តាមរយៈការប្រកួតសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2026
ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាស...
អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...
អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែងនៅវិទ្យាស្ថាន NTTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា២០២៥-២០២៦
សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។






























