មហោស្រពសិល្បៈគំនូរសិស្សានុសិស្សថ្នាក់មធ្យមសិក្សាឆ្នាំ២០២៣ ប្រកាស​បើក​ទទួលស្នាដៃ

ភ្នំពេញ – ដើម្បីលើកស្ទួយទេពកោសល្យសិល្បៈ និងគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាលើវិស័យសិល្បៈគំនូរ សំដៅរួមចំណែកអភិវឌ្ឍវិស័យវប្បធម៌ជាតិឱ្យបានរុងរឿងទៅអនាគត និងក្នុងគោលបំណងជ្រើសរើសយកស្នាដៃសិល្បៈគំនូរល្អឯក ដើម្បីចូលរួមតាំងពិព័រណ៍នៅប្រទេសជប៉ុន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ សាកលវិទ្យាល័យកម្ពុជា មូលនិធិអន្តរជាតិដើម្បីសិល្បៈ និងវប្បធម៌ (IFAC) នៃទីក្រុងតូក្យូប្រទេសជប៉ុន ក្រោម​ការ​ឧបត្ថម្ភ​ពី បានប្រកាស​បើក «មហោស្រពសិល្បៈគំនូរសិស្សានុសិស្ស​ថ្នាក់មធ្យ​ម​សិក្សា​ឆ្នាំ​២០២៣»។

មូលបទមូលបទនៃការប្រកួតប្រជែងស្នាដៃសិល្បៈនេះ ប្រមូលផ្តុំទៅលើខ្លឹមសារសំខាន់ៗដូចជា៖ ១- ការលើកស្ទួយសប្បុរសធម៌ និងមនុស្សធម៌, ២- ការថែរក្សាសន្តិភាព និងការអភិវឌ្ឍ, ៣- សហប្រតិបត្តិការអន្តរជាតិ, ៤- ទស្សនៈថ្មីចំពោះពិភពលោក, ៥- ការថែរក្សា និងការពារបេតិកភ័ណ្ឌវប្បធម៌ជាតិ។

លក្ខខណ្ឌនៃការចូលរួម បេក្ខជនត្រូវតែជាសិស្សដែលកំពុងសិក្សានៅថ្នាក់មធ្យមសិក្សា មានអាយុចន្លោះពី១៥ឆ្នាំ ដល់ ១៨ឆ្នាំ, ស្នាដៃសិល្បៈគំនូរ ចាំបាច់ត្រូវមានទំហំ ១០០ ស.ម x ១០០ ស.ម។ ក្នុងនោះ បេក្ខជនជ័យលាភីត្រូវមានលិខិតឆ្លងដែនដោយខ្លួនឯងនិងមានសុពលភាពលើសពី៦ខែ។

បេក្ខជនទទួលបានរង្វាន់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងនេះនឹងបានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន ៣ថ្ងៃ ក្នុងមហោស្រពសិល្បៈ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ រាល់ការចំណាយក្នុងពេលទស្សនកិច្ច ដូចជា ការស្នាក់នៅ ម្ហូបអាហារ មធ្យោបាយធ្វើដំណើររួមទាំងសំបុត្រយន្តហោះទៅមកគឺជាបន្ទុករបស់អ្នករៀបចំ។

សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទាំងអស់ដែលមានឧបនិស្ស័យខាងគំនូរគ្រប់ប្រភេទអាចចុះឈ្មោះបំពេញទម្រង់បែបបទដោយភ្ជាប់មកជាមួយស្នាដៃគំនូរ ព្រមទាំងអត្ថន័យខ្លឹមសាររបស់ស្នាដៃដើម្បីប្រកួតប្រជែង។ កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាច។ ការប្រកួតប្រជែងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០ ព្រឹក។ ប្រកាសលទ្ធផលនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...