ក្រសួងអប់រំសម្ពោធឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល Wiki School នៅវិទ្យាស្ថានជាតិអប់រំ

ភ្នំពេញ – ព្រឹកថ្ងៃអង្គារ៍នេះក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល Wiki School នៅវិទ្យាស្ថានជាតិអប់រំ ក្រោ​ម​អនុស្ស​រ​ណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុន Poscar Digital ។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច និង​ការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital តាមប្រព័ន្ធអនឡាញ ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំបានផលិតឯកសារ និងប្រគល់ឱ្យ Wiki school ដាក់ឯកសារសិក្សាជាច្រើនចូលទៅក្នុងប្រព័ន្ធវេទិកាសិក្សាអេឡិចត្រូនិករបស់ក្រុមហ៊ុន ។ ទន្ទឹមគ្នានេះ សាលារៀនឌីជីថល Wiki School ក្លាយជាផ្នែកមួយនៃការបង្រៀនអនឡាញ និងការគ្រប់គ្រងសាលារៀនកាន់តែមានប្រសិទ្ធភាពក្នុងដំណាក់កាសវិបត្តិកូវិដ-១៩ ជួយពង្រឹងគុណភាពសិក្សា ការគ្រប់គ្រងសាលារៀន ហើយគ្រឹះស្ថានសិក្សាមានគណនីយភាពចំពោះសិស្ស អាណាព្យាបាល និងគណៈគ្រប់គ្រងសាលា ។

ឯកឧត្តមបណ្ឌិត សៀវ សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា កន្លងមកវិទ្យាស្ថានជាតិអប់រំបានស្នើសុំក្រុមហ៊ុន Poscar Digital ជួយផ្គត់ផ្គង់ និ​ង​បំ​ពាក់ប្រព័ន្ធសាលារៀនបែបឌីជីថល Wiki School Standard Edition នៅវិទ្យាស្ថានជាតិអប់រំហើយជាលទ្ធផល វិទ្យាស្ថានជាតិអប់រំទទួលការរៀបចំដំណើរការប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School ដើម្បីលើកកម្ពស់ការដឹកនាំ និងអភិបាលកិច្ចល្អ ។

នាយកវិទ្យាស្ថានជាតិអប់រំ បានបន្ថែមថា វិទ្យាស្ថានជាតិតអប់រំទទួលបានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School Standard Edition (Annex 1) រយៈពេល៧ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៨ និងម៉ាស៊ីនវត្តមានឌីជីថលចំនួន ៤គ្រឿង ដល់វិទ្យាស្ថានជាតិអប់រំដោយឥតគិតថ្លៃ ជាពិសេសរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល ។

លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital មានប្រសាសន៍ថា Wiki School បង្កើតឡើងដោយក្រុមបច្ចេកទេសដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាព័ត៌មាន ចំនួន៤រូប ។ លោកបន្តថា ប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលបង្កើតឡើងក្នុងគោលបំណង ជួយសាលារៀនគ្រប់​គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័ស កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយពី Mobile App Wiki School។

សហស្ថាបនិកក្រុមហ៊ុន Poscar Digital បន្ថែមថា សម្រាប់អភិវឌ្ឍការអប់រំនៅកម្ពុជា ផ្ដល់ក្ដីសង្ឃឹមគ្រប់ទីកន្លែង គ្រប់ពេលវេលា ដល់ឪពុកម្ដាយ អាណាព្យាបាលអាចតាមដានការសិក្សារបស់កូន ។ ដើម្បីសម្រេចគោលបំណងនេះ ទាមទារមានក្រុមការងារដែលមានឆន្ទៈបទពិសោធន៍លើការងារអប់រំ បច្ចេកវិទ្យាទំនើប និងហិរញ្ញវត្ថុរឹងមាំ ។ ហេតុនេះ ក្រុមការងារបានលើកឡើង និងបានធ្វើកិច្ចការដែលមានផែនការវែងឆ្ងាយដើម្បីសម្រេចឱ្យបានគុណភាពនៃប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលនៅកម្ពុជា ។

លោក ងន់ ម័រ បញ្ជាក់បន្តថា មុខងារការងារស្នូលរបស់ប្រព័ន្ធ Wiki School អាចគ្រប់គ្រងទៅលើសិស្សនិស្សិត បុគ្គលោកសាស្រ្តចារ្យ ភ្ជាប់ម៉ាស៊ីនឌីជីថលព័ត៌មាន ប្រព័ន្ធគ្រប់គ្រងកម្មវិធី ប្រព័ន្ធគ្រប់គ្រងកាលវិភាគ ដែលលោកគ្រូអ្នកគ្រូអាចយកវត្តមានរបស់សិក្សា និងបញ្ជូលពិន្ទុក្នុងប្រព័ន្ធតែម្ដង ។ បន្ទាប់មកសាលាអាចរៀបចំរបាយការណ៍ និងប្រតិបត្តិពិន្ទុប្រចាំខែសម្រាប់ចេញជាលទ្ធផល ។ ប្រព័ន្ធ Wiki School អាចប្រើនៅលើទូរស័ព្ទស្មាតហ្វូន Tabled និងប្រព័ន្ធកុំព្យូទ័រ ។

សូមបញ្ជាក់ថា ក្នុងឱកាសដាក់ឱ្យប្រើប្រាស់កម្មវិធី Wiki School រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្តថា ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំឈានមុខ ទាមទារឱ្យវិទ្យាស្ថានពង្រឹងសមត្ថភាពផ្នែកឌីជីថល និស្សិតត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា ពង្រឹងស្ដង់ដារវិជ្ជាជីវៈគ្រូបង្រៀន ផ្ដល់ទាំងវិធីសាស្រ្តបង្រៀន និងការបង្រៀន ដើម្បីអាចឱ្យគ្រូដែលចេញពីវិទ្យាស្ថានជាតិអប់រំក្លាយជាគ្រូដែលបង្រៀនក្នុងសតវត្សទី២១ ពិតប្រាកដ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...