ហេតុផលសំខាន់ៗដែលធ្វើឱ្យអស់កម្លាំង និងបាត់បង់ថាមពលប្រចាំថ្ងៃ

ការមានអារម្មណ៍ថាអស់កម្លាំង មិនចង់ធ្វើអ្វី និងងងុយគេងជាប់ជានិច្ច ទោះបីជា​បាន​គេ​គ្រប់គ្រាន់ក៏ដោយ ដែលវាអាចជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងជីវិតប្រចាំថ្ងៃ។ តើអ្នកដឹងទេថា ការអស់កម្លាំងមិនមែនត្រឹមតែកើតឡើងដោយសារការធ្វើការងារច្រើននោះទេ តែវាក៏អាចបណ្តាលមកពីទម្លាប់អាក្រក់មួយចំនួនដែលអ្នកប្រហែលជាមើលរំលង។

តាមរយៈគេហទំព័រ Everydayhealth​ យើងនឹង​បង្ហាញពីហេតុ​ផល​មួយ​ចំនួន ដែលនាំ​ឱ្យ​លោកអ្នកអស់កម្លាំង៖

ការទទួលទានស្ករច្រើនពេក ៖ ត្បិតស្ករអាចបង្កើនថាមពលបានលឿនក៏ពិតមែន ប៉ុន្តែនៅពេលទទួលទានលើសចំណុះវាក៏អាចក្លាយទៅជាបញ្ហាផងដែរ។ ជាតិស្ករទៀតសោតមានច្រើនប្រភេទ ហើយវាមិនមែននៅក្នុងតែដុំស្ករគ្រាប់​ដែលមើលឃើញនឹងភ្នែក ឬក៏ភេសជ្ជៈដែលមានជាតិផ្អែមនោះទេ ជាតិស្ករក៏មាននៅក្នុងអាហារដែលទទួលទានរាល់ថ្ងៃផងដែរដូចជាបាយ ដំឡូង ចេកនិងអាហារជាច្រើនទៀត ប៉ុន្តែមនុស្សពុំអាចកាត់ផ្តាច់ពីអាហារទាំងនេះទេ ដូច្នេះការពិនិត្យសុខភាព និងការរក្សាតុល្យភាពក្នុងការទទួលទានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនថាមពលត្រឡប់មកវិញ។

ភាពកម្សោយនៃការធ្វើលំហាត់ប្រាណ ៖ ដោយសារតែរាងកាយរបស់មនុស្សម្នាក់ៗមានភាពខុសគ្នា ទើបការអនុវត្តទាំងអស់ត្រូវតែតាមដាន និងថ្លឹងថ្លែងទៅតាមតម្រូវការជាក់ស្តែងដែរ។ តួយ៉ាងរាងកាយខ្លះបានទទួលទានអាហារច្រើន​​ ប៉ុន្តែមិនមានឱកាសក្នុងការធ្វើចលនា នេះក៏ដោយសារតែបរិយាកាសហាត់ប្រាណមិនងាយស្រួល ដែលធ្វើឱ្យការប្តេជ្ញាចិត្តក្នុងការបន្តទម្លាប់ហាត់ប្រាណចុះថយ ហើយរាងកាយមិនបានបញ្ចេញជាតិពុលអស់ ក៏ជាដើមចមបង្កើនភាពស្ពឹកស្រពន់ និងកើតមាននូវអាការអស់កម្លាំងជាដើម។

អង្គុយតែមួយកន្លែងយូរពេក ៖ ការអង្គុយយូរម៉ោង ប៉ះពាល់ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត អំឡុងពេលធ្វើការ គួរណាស់តែងើបឈរខ្លះ​ ហើយមានការកំណត់ពេលក្នុងការធ្វើចលនា ដូចជា ពត់ដៃពត់ជើង ដើម្បីឱ្យសម្ពាធឈាមដើរស្រួល។ ការបង្កើនភាពសកម្ម មិនត្រឹមតែល្អសម្រាប់ឥរិយាបថប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញទៅដល់ផលិតភាព និងអារម្មណ៍ឱ្យស្រស់ថ្លាផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *